ភ្នំពេញ៖តារាសម្ដែងនិងជាពិធីការិនីជាកូនកាត់អាឡឺម៉ង់នាងហ្គាហ្គើរ សូរ៉ៃយ៉ាមាថា ហៅម៉ៃយ៉ា ដែលធ្លាប់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកនាងPich នោះកន្លងមកពួកគេតែងតែកៀកកើយគ្នានៅមាត់ស្ទឹង ឬក្លឹបកម្សាន្ដ តែមិនដែលហ៊ានបណ្ដើរគ្នាជាចំហតាមកម្មវិធីអ្នកសិល្បៈរួមអាជីពណាស់ព្រោះខ្លាចពួកម៉ាកសួរនាំច្រើននាំតែឈឺក្បាល។តែនៅថ្ងៃមង្គលការរបស់ផេន ខេក កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២២ នៅវិមានសែនសុខ នោះតារាកូនកាត់បរទេសរូបនេះបានដឹកដៃម្ចាស់ស្នេហ៍ចូលរួមពិធីជប់លៀងនោះជាចំហតែម្ដងនាំឲ្យអ្នករួមអាជីពនិងភ្ញៀវទាំងឡាយរួមទាំងអ្នកសារព័តមានផងចាប់អារម្មណ៍ទៅលើម៉ៃយ៉ា ជាងគូស្នេហ៍ភេទដូចគ្នាដ៍ទៃទៀត ព្រោះថាមើលទៅអ្នកទាំង២កាន់តែយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ឬអាចថាចិត្ត១ថ្លើម១ទៅហើយ។
តារារួមអាជីពក៍បានខ្សឹបខ្សៀវគ្នាថាចង់ឃើញម៉ៃយ៉ា និងអ្នកនាងPich ចេញមុខរួមគ្នារបស់មិត្តភក្ដិបែបនេះទៀតដើម្បីឲ្យគ្រប់គ្នាបានដឹងថាពួកគេសាងស្នេហ៍ដោយចេញពីបេះដូងនិងគ្មានអ្វីចង់លាក់លៀមឡើយ។សូមបញ្ជាក់ថាក្រៅពីម៉ៃយ៉ា តារាដែលសាងស្នេហ៍ភេទដូចគ្នាជាសាធារណៈនោះគឺមាននាងអេនីហ្សាម ម្នាក់ទៀតដែរ តែអេនី ខុសពីម៉ៃយ៉ា ព្រោះនាងនិងគូស្នេហ៍ច្រើនតែប្រចណ្ឌនិងហួងហែងគូស្នេហ៍ខ្លាំង ខណៈដែលម៉ៃយ៉ា វិញតាំងពីភ្ជាប់ស្នេហ៍ជាមួយអ្នកនាងPich មកគេឃើញនាងមានភាពរីករាយច្រើនជាងក្រៀមក្រំ។ប៉ុន្ដែពុំមានដំណឹងថាម៉ៃយ៉ា និងអ្នកនាងPich ហ៊ានរៀបការដោយចំហដូចនាងផេក ខេក និងលោកឈិន វិឆៃ ដែរ ឬយ៉ាងណានោះទេ។
ដោយឡែកម៉ៃយ៉ា វិញទោះជាពេលនេះរឿងស្នេហានាងត្រូវបានគ្រប់គ្នាបានដឹងអស់ទៅហើយក្ដី តែពេលខ្លះនាងបែជាមិនសូវពេញចិត្តចំពោះសាព័តមានដែលផ្សព្វផ្សាយរឿងនាងបង្កាត់ភ្លើងស្នេហាជាមួយស្រីដូចគ្នានេះទៅវិញ។ចំណែកប្រុសៗដែលលង់សម្រស់តារាសាច់សខ្ចីរូបនេះវិញបានត្រឹមខកចិត្តនិងដកខ្លួនថយអស់ ព្រោះថាទោះជាប្រុសនោះអ្នកមានទ្រព្យយ៉ាងណា ក៍ម៉ៃយ៉ា មិនបេតី ដែរដោយសារតែពេលនេះបេះដូងនាងប្រគល់ជូនអ្នកនាងPich តែម្នាក់គត់។ដោយឡែកសម្រាប់ការងារសិល្បៈរបស់ម៉ៃយ៉ា វិញនាងនៅតែមានភាពលេចធ្លោរគូសមបើទោះជារឿងស្នេហាភេទដូចគ្នារបស់នាងបានល្បីរន្ទឺពេញផ្ទៃប្រទេសមែន តែអ្នកដឹកនាំកម្មវិធីសិល្បៈទាំងឡាយនៅតែត្រូវការនាងទាំងធ្វើជាMC និងថតភាពយន្ដ៕