Wednesday, October 23, 2024
Homeតារាខ្មែរម៉ូលីកា ៖ទម្លាយរឿងភាពស្រស់ស្អាតដោយសារស្នា ដៃលោកដុកទ័រ

ម៉ូលីកា ៖ទម្លាយរឿងភាពស្រស់ស្អាតដោយសារស្នា ដៃលោកដុកទ័រ

ភ្នំពេញ៖ម៉ូលីកា ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់តាមOnline ដ៍លេចធ្លោរម្នាក់នោះម៉ារយៈ ចុងក្រោយ នេះនាងបានប្ដូរមុខមាត់ថ្មីស្ទើតែទាំងស្រុងហើយក៍មានភាពទាក់ទាញកាន់​តែ​ខ្លាំងជាងមុនផងដែរ ព្រោះតែ មនុស្សនៅជុំវិញនាងបានសរសើរថាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក រូបនេះរឹតតែស្រស់ ស្អាតជាងមុនទៅទៀត។

          តើម៉ូលីកា ធ្វើយ៉ាងណាទើបសម្រស់កាន់តែស្អាតផូផង់នៅឆ្នាំ២០២២ ?

  អតីតតារាចម្រៀងRock ដែលផ្អាកអាជីពសិល្បៈមួយរយៈធំមកផ្ដោតការធ្វើជំនួញ នេះនិយាយដោយមិនលាក់ លៀមទេថានាងពិតជាមិនអាចអត់សរសើរពីស្នាដៃលោកដុកទ័រ ក៍ដូចជាក្រុមគ្រូពេទ្យនៅCrystal  Clinic ដែល មានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសខ រាជធានីភ្នំពេញនោះបានទេព្រោះបានវះកាត់កែ សម្រស់និង ទម្រង់មុខនាងបានស្រស់ស្អាតដូចបំណងប្រាថ្នា។ម៉ូលីកា ថា នាងមានការពេញចិត្តជាមួយសម្រស់​នាងពេល​បច្ចុប្បន្នខ្លាំងណាស់ ព្រោះកែរួចមិនប៉ៈពាល់ដល់សុខភាពឡើយ ដោយសារតែលោកដុកទ័រសុទ្ធតែមាន​ជំនាញ​ច្បាស់​លាស់ ហេតុនេះហើយកែរួចមានអារម្មណ៍ថាខ្លួនឯងមានទំនុកចិត្តខ្ពស់ និងគ្មានការបារម្ភនោះទេ។

  នៅលើបណ្ដាញសង្គមនោះម៉ូលីកា ក៍បានបង្ហាញអារម្មណ៍រំភើបផងដែរព្រោះស្វាមីនាងលោកហុង មានុណ ហៅឆានុណ តែងតែយកចិត្តទុកដាក់ដល់នាងនិងមានការលើកទឹក​ចិត្តព្រមទាំងបំពេញតាមក្ដីប្រាថ្នា​របស់​ភរិ​យាជានិច្ចដូចជាពេលនាងទៅកែសម្ផស្ស ស្វាមីនាងបានជូនទៅជូនមកជាប្រចាំ ព្រោះលោកចង់ឲ្យភរិយា​ស្រស់​ស្អាត ចង់ឲ្យប្រពន្ធទៅណាមកណាមានសម្រស់លេចធ្លោគ្រប់ពេល។យ៉ាងណាម៉ូលីកា មិនទាន់​មាន​គម្រោង​យក​កូនទី២ឡើយ ក្រោយពីរៀបការរៀបការជាង២ឆ្នាំ ទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជិត២ឆ្នាំ។អ្វីដែលគូរឲ្យកត់សម្គាល់នោះបន្ទាប់ពី​កែសម្រស់ឲ្យកាន់តែ​ស្រស់ស្អាតនេះ​ថៅកែស្រី​ដែលតែង​តែធ្វើសប្បុរសធ័មជួយដល់ជនក្រីក្រគ្មានទីពឹងជាបន្ដបន្ទាប់នោះរឹតតែមានភាពជឿរជាក់ចំពោះការពង្រឹងអាជីវកម្មតាមOnline របស់នាងថែមទៀត។តែម៉ូលីកា មិនទាន់កំណត់ពេលវេលាឡើងឆាក​តន្រ្ដីឬចេញបទ​ចម្រៀង​សារ​ជា​ថ្មីច្បាស់លាស់ឡើយ៕

RELATED ARTICLES