Wednesday, October 23, 2024
Homeតារាខ្មែរហេតុអីឌុច លីដា ៖មានក្ដីសុខត្រឹមតែ៣០%?

ហេតុអីឌុច លីដា ៖មានក្ដីសុខត្រឹមតែ៣០%?

ភ្នំពេញ៖ពិតជាគូរឲ្យភ្ញាក់ផ្អើលនៅពេលដែលតារាកូន១ឌុច លីដា និងស្វាមីរួមដំណើរ​ជាមួយ​គ្នាដោយជិះ​រថយន្ដ​ទំនើបជាមួយកូនប្រុសមើលទៅនាងហាក់មានក្ដីសុខបំផុតក្នុងជីវិតនោះស្រាប់តែស្រីស្រស់រូបនេះបែជាបញ្ចេញសារនៅថ្ងៃទី១៧ខែមីនា ថានាងមានក្ដីសុខ​ត្រឹមតែ​៣០% សិនទៅវិញ។ការវាចាបែបនេះរបស់លីដា ធ្វើឲ្យមិត្តរួម​អាជីពឆ្ងល់​ហើយក្នុងនោះ​ក៍​មានហ្វេសបុកមួយឈ្មោះថានីរ័ត្ន កូនស្រីឆ្លាត បានខមិនសួរលីដា ថា”ចុះ៧០%ទៀត?​”។​ចំណែកគណនេយ្យហ្វេសបុក១ទៀតឈ្មោះថាយុវវជនការពារសន្ដិភាពខេត្តស្ទឹងត្រែង ពេល​ឃើញលីដា អង្គុ​យ​ជិតប្ដីនោះក៍ខមិនថា”តា(ប្ដីលីដា)មុខកាចម្លេះ?”។ប៉ុន្ដែលីដា មិនបានឆ្លើយ​តបរាល់​សំណួរទាំងនោះ​ហើយ​ក៍​គ្មាន​ប្រតិកម្មទៅលើអ្នកដែលចាត់ទុកប្ដីនាងថាជាបុរសមើលទៅកាចនោះឡើយ។

 ចំណែកតារារួមអាជីពជាមួយឌុច លីដា វិញពួកគេបានលើកឡើងថាពេលនេះលីដា ហាក់​មានអ្វីៗគ្រប់​យ៉ាងទាំង​អស់ដូចជាលុយ ឡាន និងវីឡារ ក្រោយនាងបានជួបគូ​ស្នេ​ហ៍​ជាបុរសវ័យចំណាស់បន្ដិចនេះ​ហេតុនេះហើយការ​អះ​​អាងរបស់នាងថា​មានក្ដីសុខត្រឹម​៣០%​ នោះ​អាចជាការនិយាយដើម្បីកុំឲ្យគេ​ថានាងអួតអាងឬមិន​ចង់បញ្ជាក់​ច្បាស់​ថានាងជាតារា​ដែល​មាន​ក្ដី​សុខ​ជាងគេបំផុតនោះ ព្រោះខ្លាចថ្ងៃណាមួយមានទុក្ខសោកនាំតែពិបាក​ប្រ​ឈ​ម​​​​ទើប​នាងសុខចិត្តចោល៧០%​ទៀតថាមិនទាន់ដល់កណ្ដាប់ដៃ​នាងដើម្បីបំពេញក្ដីសុខ​ឲ្យបាន​១០០%នោះ​ឡើយ​។ប៉ុន្ដែបើផ្អែកលើជីវភាពរបស់លីដា ពេលនេះនាងពិតជាធូធារខ្លាំងមែន​តាមរយៈការរស់នៅផ្ទះ​យ៉ាងប្រ​ណិត និង​ជិះរថយន្ដទំនើបៗដូចជាFord Raptor និងLexus Nx200 t ជាដើម។លីដា ក៍ទើប​ធ្វើខួបកំណើត​ឲ្យកូន​ប្រុសនាង​គម្រ​ប់២ឆ្នាំឈ្មោះកិត្យាមណី កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២២ ដែរ ដែលគេមើលទៅទាំង​សកម្ម​ភាព​នៃការយក​ចិត្តទុកដាក់​របស់​ស្វាមីនាងនិងការស់នៅ​យ៉ាង​ស៊ីវិល័យនោះគេនៅតែមិនអស់ចិត្តចំពោះការការលើក​ឡើង​រប​ស់នាងដែលថាមានក្ដី​សុខ​ត្រឹមតែ៣០%នោះឡើយ។

 គូរបញ្ជាក់ថាឌុច លីដា ធ្លាប់ល្បីល្បាញជាមួយភាពយន្ដបែបស្នេហា​ស្រើប​ស្រាល​ដូច ជារឿង”ស្បែកគង់” និង​រឿង”​នារីវេទមន្ដ”ជាដើម។តែតាំងពីនាង​មានស្វាមីនិងកូន១មកគេ​មិន​ដែលឃើញលីដា ហ៊ានថតឈុតក្ដៅសាច់​ដូចមុនទៀតទេ បើទោះជានាងធ្លាប់អះអាងថា​ស្វាមី​មិនប្រចណ្ឌឬហួងហែងអាជីពចាស់របស់នាងក្ដី។លីដា ក៍​ធ្លាប់​ឲ្យដឹងថានៅពេលដែលកូន​នាង​នៅតូចបែបនេះអាជីពសិល្បៈរបស់នាងអាច​ធ្វើបានតែការងារណាខ្លីៗ​ដូច​ជាស្ពត ប៉ុណ្ណោះ​មិន​អាចចេញថតរឿងតាមខេត្តបានដូចមុនឡើយ ព្រោះថានាងចង់យកពេលវេលាមើលថែរ​កូន​និងបំពេញតួនាទីជាស្រ្ដីមេផ្ទះម្នាក់។តារាបង្ហាញម៉ូដរូបនេះក៍បានតាំងចិត្តថា​នាងនឹងរៀបការជាចំហនៅ​ពេល​ដែ​ល​កូនប្រុសរបស់នាងមានអាយុ៥ទៅ៦ឆ្នាំពោលគឺអាចឆ្នាំ២០២៥ ឬ២០​២៦ ដែលពេលនោះនាងនឹងឲ្យ​កូនធ្វើជា​កូន​​អណ្ដើកថ្ងៃមង្គលការរបស់នាង​តែម្ដង។ការ​ចង់​គ្រងឈុតកូនក្រមុំមែនទែនរបស់លីដា នេះកើតមានឡើង​ក្រោយ​ពីនាងរងការរិះគន់​ស្ពឹកមុខ​រឿងរៀបការបែបលួចលាក់កាលពីថ្ងៃទី១៩ខែវិច្ឆិការឆ្នាំ២០២០  ដែលពិធីនោះ​នាងថាធ្វើតូច​តាចដូចជាសែនព្រេនមេបាគម្រប់កិច្ចប៉ុណ្ណោះ។នាងលើកហេតុផលថាការ​ដែលមិនអាចរៀប​ការ​ជាសាធារណៈនៅពេលនេះបានគឺក្រៅពីរងចាំឲ្យកូននាងធំបន្ដិចនោះរឿង១ទៀតដោយសារតែពេលនេះស្ថានភាពកូវីដ មិនទាន់បានល្អប្រសើរទើបការធ្វើពិធីពិសេសមិន​អាចជួប​ជុំ​ទ្រង់ទ្រាយធំបានទេ។

 ក្រៅពីឌុច លីដា តារាមានកូន១មានដូចជាអ្នកនាងយុគ ចិន្ដា,ឱក សុគន្ធកញ្ញា,សួស វីសា ,ពេជ្រ សូលីកា,សុខ សោម៉ាវត្តី ,ចន ច័ន្ទលក្ខិណា,នៅ សុនិតា ,កែវ ពេជ្រពិសី និង​ផាត់ ផាន់ណា ជាដើម។តែក្នុងចំណោមតារា​ខាង​លើ​នេះមានតែ​អ្នក​នាង​ចិន្ដា​,សូលីកា ,សុនិតា ផាន់ណា និងលីដា ជាដើមដែលមិនទាន់បានឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍៕

RELATED ARTICLES