អ៊ុយក្រែនអត់ព្រមចុះចាញ់ រុស្ស៊ីរៀបផែនការបង្អត់អាហារ
ទីបំផុតអ៊ុយក្រែនបានច្រានចោលការដាក់ឱសានវាទ របស់រុស្ស៊ីអោយកងកម្លាំងអ៊ុយក្រែនក្នុងទីក្រុងMariupol ដែលត្រូវឡោមព័ទ្ធដាក់អាវុធចុះត្រឺមម៉ោង៥នោះត្រូវបរាជ័យហើយ ដោយសារតែអ៊ុយក្រែនមិនព្រមចុះចាញ់ឡើយ។
យោធារុស្ស៊ីបានដាក់ឱសានវាទឱ្យអ៊ុយក្រែនរហូតដល់ម៉ោង ៥ម៉ោងព្រឹកថ្ងៃចន្ទ(ម៉ោងនៅទីក្រុងម៉ូស្គូត្រូវនឹងម៉ោង៩នៅកម្ពុជា)ហើយប្រកាសការចុះចាញ់ដោយសន្យាថាជាថ្នូរនឹងការការពារច្រករបៀងមនុស្សធម៌ចំនួនពីរសម្រាប់ជនស៊ីវិលក្នុងការចាកចេញពីទីក្រុងនេះ។
អ៊ុយក្រែនបដិសេធឱសានវាទ។ឧបនាយករដ្ឋមន្ត្រីរបស់ទីក្រុងគៀវត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន UkrainskaPravda មិនអាចការចុះចាញ់ណាមួយនិងការទម្លាក់អាវុធនោះទេ។
ថ្លែងទៅកាន់ BBC ទីប្រឹក្សាអភិបាលក្រុងបាននិយាយថា ការសន្យារបស់រុស្ស៊ីមិនអាចជឿទុកចិត្តបានទេហើយអ្នកការពារនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ទីក្រុងមូស្គូមិនបានបញ្ជាក់ពីអ្វីដែលកងទ័ពរបស់ខ្លួនឡោមព័ទ្ធទីក្រុងនឹងធ្វើប្រសិនបើឱសានវាទនៃការចុះចាញ់ត្រូវបានបដិសេធ។
អ៊ុយក្រែន៖រុស្ស៊ីកំពុងព្យាយាមបង្អត់អាហារ ប្រជាជននៅទីក្រុង Mariupol
Dmytro Gurin សមាជិកសភាអ៊ុយក្រែនដែលមកពី Mariupol បាននិយាយថារុស្ស៊ីកំពុងព្យាយាមបង្អត់អាហារទីក្រុងដើម្បីបង្ខំឱ្យចុះចាញ់។ រុស្សីមិនបើកច្រករបៀងមនុស្សធម៌ទេ ពួកគេមិនអនុញ្ញាតឱ្យក្បួនរថយន្តមនុស្សធម៌ចូលទីក្រុងទេ។
លោកបន្តថាយើងឃើញច្បាស់នៅពេលនេះថា គោលដៅរបស់រុស្ស៊ីគឺចាប់ផ្តើមបង្កើតភាពអត់ឃ្លាន ដើម្បីពង្រឹងជំហររបស់ពួកគេក្នុងដំណើរការការទូត ហើយប្រសិនបើទីក្រុងមិនចុះចាញ់ទេ ពួកគេមិនឲ្យមនុស្សចេញ។ទីក្រុងនេះមានមនុស្សជាង៣០ម៉ឺននាក់កំពុងជាប់នៅទីនោះ៕