យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃចន្ទទី២១ខែមីនាថាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលមានអ្នកដំណើរ១៣២នាក់ បានធ្លាក់នៅតំបន់ជួរភ្នំTengzian ខេត្តក្វាងស៊ី ភាគនិរតីនៃប្រទេសចិន ហើយបណ្តាលអោយផ្ទុះឆេះ។

ភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះត្រូវបានចល័តជាបន្ទាន់ ទៅកាន់កន្លែងកើតហេតុ។
អាជ្ញាធរបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះបានដឹកមនុស្ស១៣២នាក់ អ្នកដំណើរ ១២៣ នាក់ និងនាវិក ៩នាក់ ។ រហូតមកដល់ម៉ោង៧ល្ងាចថ្ងៃចន្ទនេះគេនៅមិនទាន់ដឹងថា

មានអ្នករងរបួស នាក់ និងស្លាប់ប៉ុន្មាននាក់នៅឡើយទេ។យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹងថា អ្នកសង្គ្រោះ៦០០នាក់បានទៅដល់ទីតាំងកើតហេតុ រកឃើញបំបែកបាក់បែករបស់យន្តហោះហើយមិនទាន់រកឃើញអ្នកនៅរស់ឬស្លាប់នោះទេ។
យោងតាមទិន្នន័យរបស់ FlightRadar24 ជើងហោះហើរពី KunmingទៅGuangzhouបានចេញដំណើរនៅម៉ោង១និង១១នាទី ។ ការតាមដានការហោះហើរបានបញ្ចប់នៅម៉ោង២និង ២២ រសៀលក្នុងរយៈកម្ពស់ជាង៩៨២ម៉ែត្រ៕
