Sunday, June 29, 2025
Homeសង្គម និងជីវិតបង្ហោះរូបរៀបការប្តីចាស់ប្រពន្ធក្មេង ថាប្តីចាស់ចេះថ្នម ស្ពឹកមុខទាំងពីរ

បង្ហោះរូបរៀបការប្តីចាស់ប្រពន្ធក្មេង ថាប្តីចាស់ចេះថ្នម ស្ពឹកមុខទាំងពីរ

ភ្នំពេញ ៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គម មានការចែករំលែកតៗគ្នាយ៉ាងច្រើន នូវរូបថតមួយសន្លឹក នៃគូស្វាមីភរិយាមួយគូ ថតរូបក្នុងថ្ងៃមង្គលការ ដែលរូបថតនោះ កូនកំលោះមានវ័យចំណាស់ អាយុស្មើនឹងជីតា ឯកូនក្រមុំវ័យក្មេងខ្ចី ធ្វើឲ្យមានការបញ្ចេញមតិទៅតាមការយល់ឃើញផ្សេងៗគ្នាជាច្រើន សូម្បីសាមីខ្លួនប្រពន្ធ ក៏លើកឡើងថា យកប្តីចាស់ ចេះថ្នម។  ប៉ុន្តែដោយមានការរិះគន់ក្នុងន័យវាយប្រហារច្រើនពេក រហូតធ្វើឲ្យបុរសជាកូនកំលោះ (ប្តី) ស្ពឹកមុខ ក៏ចេញមុខបំភ្លឺថា តាមពិតជារូបកាត់តលេងសើចទេ។

សាមីខ្លួនកូនកំលោះ (ស្វាមី) ឈ្មោះ កាន ម៉ាណែត បានបង្ហាញរូបថតកាត់ត និងរូបពិត ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ជាមួយសំណេរបំភ្លឺថា «សូមបញ្ឈប់រាល់ការខំមិនពាក្យមិនសមគួរ និងខ្វះក្រមសីលធម៌ របស់ជនអគតិមួយចំនួនផង វាគ្រាន់តែជាការកាត់តលេងសើចតែប៉ុណ្ណោះ មិនដឹងថាពួកអត់ខួរមួយចំនួន គិតបែបលក្ខណៈមើលងាយអ៊ីចឹងទេ។ សុំខ្លាចហើយប្រជាជនខ្មែរ មួយចំនួនគឺអ៊ីចឹង

ចំណែកឯអ្នកពូកែទើស ទើសអត់បើកភ្នែក ទើសអត់យកខួរមកគិត គ្មានសតិ គ្រាន់តែរូបថតប៉ុននឹង អ្នកឯងចេញមកជេរគេ មើលងាយគេ វាយតម្លៃគេ ត្រឹមរូបថតមួយសន្លឹក Edit មនុស្សយើងក្នុងខួរអត់ចេះគិតរឿងល្អៗសោះ មានតែខួរដែលពោរពេញដោយអាចម៍ សួរថារូបមួយសន្លឹកហ្នឹងខុសកន្លែងណា? ហើយក៏សុំទោសប្រពន្ធសម្លាញ់ សម្រាប់កំហុសអចេតនាមួយនេះ…»។

ចំណែកនារីជាកូនក្រមុំ (ភរិយា) ដែលមុនដំបូងក៏បានចែករំលែករូបថតកាត់តប្តីចាស់នោះ ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា «យកប្ដីចាស់ ចេះថ្នម» នោះ បន្ទាប់ពីត្រូវគេខម្មិនរិះគន់វាយប្រហារស្ពឹកមុខ ដោយអ្នក

ខ្លះថា ស្រឡាញ់តា បានដុល្លារ ស្រឡាញ់ចាស់ ពូកែថ្នម តែប្រយ័ត្នស្លាប់លើបង្គង​ ជាដើមមក ក៏ក្តៅឆេវ និងបានលុបរូបនោះចោលវិញ ជាមួយសំណេរថា «សង្គម fb គួរឲ្យខ្លាចណាស់ អ្នកមិនដឹង ជេរឯងផង ដៀលផង សុំអត់យល់»៕

RELATED ARTICLES