Saturday, June 28, 2025
Homeសង្គម និងជីវិតប្រពន្ធឈ្លោះប្តី បើកឡានបុករះ របួស៣នាក់

ប្រពន្ធឈ្លោះប្តី បើកឡានបុករះ របួស៣នាក់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ក្រោយពីកើតមានទំនាស់ពាក្យសម្តីជាមួយប្តីបន្តិចបន្តួច ក៏បានបើករថយន្តទាំងអាការស្រវឹង ថយក្រោយជ្រុលទៅបុករះម៉ូតូ២គ្រឿង ដែលជិះដោយបុរស ៣នាក់ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ ២នាក់ និងស្រាលម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចទល់មុខមជ្ឈមណ្ឌលម៉ូឌែន២ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពពីសន្តិសុខដែលយាមនៅទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គឺមានស្ត្រីម្នាក់បានបើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-6947 ដោយបើកក្នុងស្ថានភាពស្រវឹង រួចមកឈប់ចតនៅលើចិញ្ចើមផ្លូវ ដើម្បីរង់ចាំប្តីចេញពីហូបការ។ លុះមកដល់ពេលកើតហេតុ ក៏ស្រាប់តែស្ត្រីខាងលើបានទាស់ពាក្យសម្តីគ្នាជាមួយបុរសជាប្តី ហើយក៏បានឡើងបើករថយន្តថយក្រោយមួយទំហឹង ក៏ជ្រុលទៅបុករះម៉ូតូចំនួន

២គ្រឿង ក្នុងនោះមានម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-7335 ជិះដោយបុរស២នាក់ និងមួយគ្រឿងទៀត ម៉ាកស៊ុយស៊ុគី ឡែត ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CK-8031 ជិះដោយបុរស

ម្នាក់ ធ្វើឱ្យអ្នកជិះម៉ូតូស្កុបពី អូសចូលក្រោមរថយន្តរងរបួសធ្ងន់ទាំង២នាក់ ចំណែកបុរសដែលជិះម៉ូតូឡែត រងរបួសស្រាល។

ភ្លាមៗនោះ អ្នកដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ យកទៅធ្វើការសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗដែរ។ ដោយឡែក ស្ត្រីជាអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម។

ក្រោយពេលកើតហេតុ ដោយសារតែមិនទាន់ដំណោះស្រាយ មធ្យោបាយទាំងអស់ រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញមូលដ្ឋាន ប្រគល់ឱ្យសមត្ថកិច្ចជំនាញចរាចរណ៍រាជធានី ចុះទៅធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយពេលក្រោយ៕

RELATED ARTICLES