Saturday, June 28, 2025
Homeសង្គម និងជីវិតឆ្មក់បង្ក្រាបវង់អាប៉ោង ឃាត់ខ្លួន២នាក់

ឆ្មក់បង្ក្រាបវង់អាប៉ោង ឃាត់ខ្លួន២នាក់

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឧដុង្គ បានឆ្មក់បង្ក្រាបនិងឃាត់ខ្លួនបុរស ២នាក់ ក្នុងចំណោមមនុស្សច្រើននាក់ ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង ភ្នាល់ដាក់លុយ) នៅចំណុចក្នុងភូមិត្រពាំងសង្កែ ឃុំព្រះស្រែ ស្រុកឧដុង្គ។

លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការដ្ឋាននគរបាលស្រុកឧដុង្គ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ថា យោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋានថា មាន ករណីជួបជុំលេងល្បែងអាប៉ោងនៅចំណុចទីតាំងខាងលើ លោកក៏បានចាត់កម្លាំងជំនាញ ចុះបង្ក្រាបភ្លាមៗ ដោយក្នុងនោះឃាត់ខ្លួនអ្នកលេងបានចំនួន ២នាក់ ក្នុងចំណោមអ្នកលេងជាច្រើននាក់។

លោកអធិការ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន  ទី១-ឈ្មោះភឿង ផាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាលពង្ស ស្រុកឧដុង្គ និងទី២-ឈ្មោះវី ធារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំព្រះ ស្រុកឧដុង្គ។

ក្នុងការបង្ក្រាបនោះដែរ កម្លាំងជំនាញក៏បានចាប់យកវត្ថុតាងបានមួយចំនួនផងដែរ មានចានសម្រាប់បាញ់អាប៉ោង១ គម្រប១ មេអាប៉ោង ១គ្រាប់ ទូរស័ព្ទដៃ ៣គ្រឿង និងប្រាក់ ចំនួន ៤៤១ ៥០០រៀល។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមច្បាប់៕

RELATED ARTICLES