Saturday, June 28, 2025
Homeសង្គម និងជីវិតនគរបាលព្រំដែនគោក ទទួលពលរដ្ឋវិលចូលស្រុក ៤៨នាក់

នគរបាលព្រំដែនគោក ទទួលពលរដ្ឋវិលចូលស្រុក ៤៨នាក់

ខេត្តបាត់ដំបង ៖ កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និង

លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក  ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែន ទាំង៦ ចំណុះឱ្យវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ សហការជាមួយ

កម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង  និងបានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ត្រង់ចំណុច ភូមិសាស្ត្រឃុំសន្តិភាព និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ចំនួន ៤លើក សរុបចំនួន ៤៨នាក់ ស្រី ១៣នាក់ ក្មេង ១១នាក់ ក្មេងស្រី ៧នាក់។

ក្រោយពីទទួលបាន កម្លាំងសមត្ថកិច្ចបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ រួចប្រគល់បងប្អូនចំនួន ២នាក់ (ប្រុស) ទៅឱ្យក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារអន្តរជាតិគីឡូ១៣ និងបងប្អូនចំនួន ៤៦នាក់ ស្រី១៣នាក់ ក្មេង១១នាក់ ក្មេងស្រី៧នាក់ ទៅឱ្យក្រុម គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើការត្រួតពិនិត្យសុខភាព និងស៊្គែនប័ណ្ណចាក់វ៉ាក់សាំង នៅនឹងប៉ុស្តិ៍ ដោយមិនតម្រូវឱ្យយកសំណាកនោះទេ ជាលទ្ធផល ៖ ប័ណ្ណស៊្គែនចេញត្រឹមត្រូវទាំងអស់ បន្ទាប់មក ក្រុមពេទ្យបានអនុញ្ញាតឱ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕

RELATED ARTICLES