ព័ត៌មានទាន់ហេតុការណ៍បំផុត
អុីរ៉ង់៖ បណ្តាញព័ត៌មាន រដ្ឋបានរាយការណ៍ថាយ៉ាង ហោចណាស់មាន មនុស្ស៤៤នាក់បាន ស្លាប់បាត់បង់ជីវិត និង១០៣នាក់ទៀតរងរបួស ខណៈពេល ដែលរថភ្លើងដឹក អ្នកដំណើរអ៊ីរ៉ង់ មួយបានបុក ជាមួយនិងរថភ្លើង មួយទៀតនៅ ស្ថានីយមួយដែលស្ថិតនៅចម្ងាយប្រមាណជា១៥០ម៉ាយពីរដ្ឋធានីតេហេរ៉ង់ ។
អ្នកដំណើរដែល ជិះរថភ្លើងខាងលើ និងបានចូលសម្រាក ព្យាបាលនៅមន្ទីរពេទ្យបាន ថ្លែងប្រាប់ទូរទស្សន៍ រដ្ឋថា ខ្ញុំបាននិងកំពុងគេងលង់លក់ នៅពេលដែល ហេតុការណ៍កើតឡើង ។ ខ្ញុំគិតថាវា ជាការវាយ ប្រហារពីលើអាកាសមួយ … នៅពេលខ្ញុំបើកភ្នែក របស់ខ្ញុំឡើងមានឈាមនៅគ្រប់ ទីកន្លែងតែម្តង ។
ប្រភពដដែលបាន បន្ថែមថាទូរថ ភ្លើងចំនួន បួនបានងាក ឬភ្លាត់ចេញពីផ្លូវរត់ ហើយទូពីរក្នុង ចំណោមបួន នោះបានឆាប ឆេះយ៉ាង សន្ធោសន្ធៅ ។ ចំណែកអ្នក នាំពាក្យ កាកបាទក្រហម អ៊ីរ៉ង់លោក Mostafa Mortazavi បានថ្លែងប្រាប់ ទីភ្នាក់ងារ ព័ត៌មាន Fars News ថាក្រុមពន្លត់ អគ្គីភ័យបាន និងកំពុង ព្យាយាម គ្រប់គ្រង អណ្តាតភ្លើងដែល ឆាបឆេះនោះ ។
ដោយឡែក លោក Mohammad Reza Khabbaz ចៅហ្វាយ ខេត្តដែល ជាទីតាំង កើតហេតុបាន ថ្លែងប្រាប់ ទូរទស្សន៍ រដ្ឋខាងលើនេះថាគ្រោះ ថ្នាក់ចរាចរណ៍ នេះបានកើត ឡើងក្នុងខេត្ត Semnan នៅចំណុចបណ្តាញផ្លូវ សំខាន់ដែល តភ្ជាប់រវាង ក្រុង តេហេរ៉ង់និង ក្រុង Mashhad របស់អ៊ីរ៉ង់ ។
លោក Khabbaz បានបញ្ជាក់ បន្ថែមថារថភ្លើង ល្បឿនលឿនមួយ ខ្សែចេញពីតំបន់ Tabriz ក្នុងភាគពាយព្យ ប្រទេសឆ្ពោះ ទៅកាន់ក្រុង Mashhad បានបង្ខំចិត្ត ឈប់នៅចន្លោះស្ថានីយ មួយដោយ សារតែកំហុសឆ្គង ផ្នែកបច្ចេកទេសឬដោយ សារតែអាកាសធាតុត្រជាក់ ខ្លាំងហួស ប្រមាណ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា