Saturday, June 28, 2025
Homeសង្គម និងជីវិតក្មេងប្រុស រើសគ្រាប់កាប់លេង ផ្ទុះស្លាប់

ក្មេងប្រុស រើសគ្រាប់កាប់លេង ផ្ទុះស្លាប់

ខេត្តព្រះវិហារ ៖ ក្មេងប្រុសតូចម្នាក់ បានតាមម្តាយ ទៅស្រែ លុះទៅដល់ ម្តាយរវល់ធ្វើការងារភ្លេចខ្លួន កូនប្រុសបានដើរលេងនៅក្នុងស្រែ ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ១គ្រាប់ ក៏រើសយកមកកាប់លេង បណ្តាលឱ្យផ្ទុះលាន់កក្រើក និងបណ្តាលឱ្យក្មេងប្រុសរងគ្រោះរងរបួសយ៉ាងធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់នោះ មានឈ្មោះសុខ ដារ៉ា អាយុ៧ឆ្នាំ មានម្តាយជាស្ត្រីមេម៉ាយក្រីក្រ មានលំនៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

តាមប្រភពពីលោកលិញ យុត ជាតំណាងក្រុមការងារមីន ប្រចាំស្រុកជាំក្សាន្ត បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្មេងប្រុសរងគ្រោះ បានតាមម្តាយរបស់ខ្លួនទៅស្រែ លុះទៅដល់ ខណៈដែលម្តាយរវល់ភ្លេចខ្លួន កូនប្រុសក៏បានដើរទៅក្នុងស្រែ និងរើសបានគ្រាប់មិនទាន់ផ្ទុះ ១គ្រាប់ ដែលនៅសល់ពីសម័យសង្គ្រាម យកមកដំនិងកាប់លេង ក៏ស្រាប់តែផ្ទុះតែម្តង បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបមិនអាចជួយសង្គ្រោះជីវិតក្មេងប្រុសខាងលើបានឡើយ ដោយនៅវេលាម៉ោង ៣និង២២នាទីរសៀល ថ្ងៃដដែល ក្មេងប្រុសរងគ្រោះក៏ដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES