ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានបើករថយន្ត lexus lx 570 មួយគ្រឿងគេចពីម៉ូតូជ្រុលទៅ បុក របាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូមកពីក្រោយ វាក់អើបុក រថយន្តពីក្រោយពេញទំហឹង

បណ្ដាលឲ្យរងការខូចខាតនិងរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៣០ នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខផ្សារទំនើប ស៊ីធីម៉ល តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស វ័យ ចំណាស់ម្នាក់បើករថយន្តស៊េរីទំនើប lexus lx 570 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា SN-56788 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូត មក ខាងឆ្វេងដៃគេចពីម៉ូតូមួយគ្រឿងក៏

ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ អស់ចំនួន២ កង់ ចំណែក រថយន្តខ្ទេចមួយចំហៀងខាងមុខខាងឆ្វេងនិងដាច់កាឡេកង់ទៅមុខ លែងរួច ភ្លាមនោះ ក៏មានបុរសម្នាក់ជិះម៉ូតូស៊ុយស៊ូគីលេតមួយគ្រឿង ពណ៌ស ពាក់

ស្លាកលេខ ភ្នំពេញ1GW-6318 ធ្វើដំណើរ មកពី ក្រោយវាក់អើជ្រុលបុករថយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតនិងរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ បានឲ្យម្ចាស់រថយន្ត សម្រប សម្រួលជាមួយម្ចាស់ម៉ូតូបន្ទាប់មកម្ចាស់រថយន្តបានជូនលុយចំនួន២០០ដុល្លារទៅ ម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿង ចំណែករថយន្តបង្ក

ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅ រក្សាទុកនៅ ការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕