វិធីសាស្ត្របង្កើតភាពជិតស្និទ្ធរវាងកូនប្រសារនិងម្តាយក្មេក(១៨+)
ការអភិវឌ្ឍនៃទំនាក់ទំនង ល្អរវាងកូនប្រសារ និងម្តាយក្មេក គឺជារឿងសំខាន់ មួយនៅក្នុង សង្គមគ្រួសារ ។ ការទំនាក់ទំនងជិត ស្និទ្ធរវាង ម្តាយរបស់ប្តី អ្នកនិងអ្នកក៏ អាចពង្រឹងនូវជីវិត អាពាហ៍ពិពាហ៍ របស់អ្នក ផងដែរ ។
ចំពោះក្រុមគ្រួសារ មួយចំនួន រឿងនេះ អាចជា បទពិសោធន៍ ងាយស្រួលនិងតាម ធម្មជាតិក៏មានដែរ ប៉ុន្តែសម្រាប់អ្នក ដែលគេបានកត់ សម្គាល់ឬឲ្យតម្លៃ តម្លៃខុសគ្នា វាអាចជាការ ពុះពារ ដ៏លំបាកមួយ ។
ស្រ្តីទាំងពីរ (អ្នកនិងម្តាយក្មេក) អាចស្វែងរក វាដ៏លំបាកក្នុងការ ទទួលយកនូវតួនាទីរៀងៗ ខ្លួននិងឥទ្ធិពលនៃស្វាមី ក៏ដូចជាកូនប្រុស របស់អ្នកទាំងពីរ ជាដើម ។ ទោះជាយ៉ាងណាភាព អំណត់និង ការយល់យោគ ឬអធ្យាស្រ័យ ឲ្យគ្នាគឺជាអ្វីដែល អាចធ្វើទៅបានក្នុង ការកសាងនូវទំនាក់ ទំនងជិតស្និទ្ធរវាង អ្នកនិងម្តាយ ក្មេករបស់អ្នក ។
រូបតំណាង
១/ កុំរិះគន់ឬ ទិទៀនគ្នាទៅវិញ ទៅមក ទាំងការនិយាយ ដោយផ្ទាល់ឬ ដោយប្រយោលនៅ ពេលលើកទៅកាន់ សមាជិកគ្រួសារ ដទៃទៀត ។ មានពេលខ្លះម្នាក់ ក្នុងចំណោមអ្នក ទាំងពីរអាចនឹង មិនធ្វើកិច្ចការផ្ទះ បានល្អដូចនិង ស្រ្តីដទៃនៅផ្ទះ ផ្សេងក៏មានដែរ ប៉ុន្តែករណី នេះគឺ បង្ហាញឲ្យ ឃើញថាវានឹង ត្រឹមតែបង្កើតនូវភាព តានតឹងនិងជំរុញឲ្យមិនមានការ ជឿទុកចិត្តគ្នា តែប៉ុណ្ណោះ ។ ទន្ទឹមនិងនេះសូម អ្នកកុំឈាន ទៅដល់ការរិះ គន់ដាក់គ្នាទៅ វិញទៅមក ឲ្យសោះ ។
២/ ទទួលស្គាល់ថា ម្នាក់ៗក្នុងចំណោម អ្នកទាំងពីរ អាចមានការ យល់ឃើញខុសគ្នា ហេតុដូច្នេះ ហើយកុំព្យាយាម ផុងខ្លួនរហូត ឈានដល់ការបង្កើត ជម្លោះឲ្យសោះ ។ ជំនួស ដោយការធ្វើឲ្យ អារម្មណ៍អ្នក កើតទុក្ខព្រួយ អ្នកគួរតែឆ្លើយតប ដោយភាពស្មោះត្រង់ និងឥរិយាបថអត់ធ្មត់ ដូចជា ការពោល ពាក្យ ខ្ញុំដឹងថាម៉ាក់ត្រឹម តែព្យាយាមជួយ ដល់ខ្ញុំតែ ប៉ុណ្ណោះ ។
៣/ ចំណាយពេល វេលាទាំងអស់ គ្នា ដូច្នេះអ្នកអាចយល់ ចិត្តថ្លើមគ្នាកាន់ តែច្បាស់ ថែមទៀត ។ ជជែកគ្នាតាម ទូរស័ព្ទឬ ញុំាំអាហារ នៅខាងក្រៅជាមួយគ្នា បើអាចធ្វើ ទៅបាន ។ វាគឺជារឿងសំខាន់មួយ ក្នុងការចំណាយ ពេល ជាមួយគ្នាក្នុង បរិយាកាសនៅខាង ក្រៅទាំងអស់គ្នាឬ ជួបជុំគ្រួសារ ។ ធ្វើបែបនេះនឹងគេចផុតពី សម្ពាធនិងជម្លោះទ្រង់ទ្រាយធំ ដែលអាចបង្កឲ្យមានវិបត្តិក្នុង គ្រួសារ ដែលជិះ ឥទ្ធិពលដល់ប្តី និងកូនអ្នក ។
៤/ សួរនិងស្នើ ឲ្យគាត់ផ្តល់ដំបូល ន្មានក្នុងឥរិយាប ថរួសរាយ ។ ដូចជាការផ្តោតលើការស្វែងរ កឱកាសក្នុងការធ្វើអ្វីដែលល្អ ប្រសើរដូចជា ការចម្អិនម្ហូប អាហារជាដើមគឺ សុំឲ្យគាត់ជួយដល់អ្នក។
រូបតំណាង
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា