Saturday, November 1, 2025
Homeតារាខ្មែរស្រីស្អាតមុន្នី វិជ្ជរ៉ា ខួបកំណើត២៦ឆ្នាំ ចង់ញ៉ាំចេកអាំង

ស្រីស្អាតមុន្នី វិជ្ជរ៉ា ខួបកំណើត២៦ឆ្នាំ ចង់ញ៉ាំចេកអាំង

ភ្នំពេញ ៖ តារាសម្ដែងនិងជាពិធីការិនីរូបស្រស់សោភា កញ្ញា មុន្នី វិជ្ជរ៉ា បានប្រារព្ធខួបកំណើតខ្លួនឯង គម្រប់២៦ឆ្នាំ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលនៅថ្ងៃពិសេសនេះ នាងបានបង្ហើបថា ចំណង់ចំណូលចិត្តរបស់នាង គឺតន្រ្ដី ការច្រៀងនិងរាំ ។ ប៉ុន្ដែរបស់ដែលនាងចូលចិត្តញ៉ាំជាងគេ គឺ «ចេកអាំង» ។

  ការបញ្ជាក់របស់មុន្នី វិជ្ជរ៉ា នាំឲ្យតារារួមអាជីព និង Fan របស់នាង មានការភ្ញាក់ផ្អើលខ្លាំង ព្រោះកន្លងមក គេធ្លាប់តែឃើញតារាល្បីៗ ទៅញ៉ាំអាហារថ្លៃៗ ដូចជា ម្ហូបជប៉ុន និងម្ហូបចិន ជាដើម  នៅតាមបណ្ដាសណ្ឋាគារនៅជាន់លើអាកាស នៅថ្ងៃប្រារព្ធខួបកំណើតរបស់ពួកគេ តែវិជ្ជរ៉ា បែរជាឲ្យតែដល់ថ្ងៃខួបកំណើត មិនដែលភ្លេចចេកអាំង ទៅវិញ ។

  មុន្នី វិជ្ជរ៉ា មិនអាចទាក់ទងបានទេ កាលពីល្ងាចថ្ងៃទី៣១ តុលា ឆ្នាំ២០២៥ ។ យ៉ាងណានៅលើបណ្ដាញសង្គមរបស់ស្រីស្រស់រូបនេះ បង្ហាញថា នាងរីករាយនៅថ្ងៃខួបកំណើតឆ្នាំនេះ បើទោះជាមិនបានបង្ហាញកាដូគូស្នេហ៍ ដូចតារាដទៃទៀត ប៉ុន្ដែនាងធ្វើខួបកំណើតដោយខ្លួនឯង ។

  គួររំលឹកថា មុន្នី វិជ្ជរ៉ា អតីតបេក្ខភាព Miss Cambodia ធ្លាប់ថតសម្ដែងជាតួឯកភាពយន្ដជាច្រើនរឿង ដូចជា «រសជាតិអ្នកមាន», «មន្ដស្នេហ៍ចៅស្រី» និងរឿង «តួគេខ្ញុំសម្ដែង» ជាដើម ។ ក្រៅពីអាជីពសម្ដែង នាងក៏ជាពិធីការិនីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ផងដែរ តែគេមិនធ្លាប់ឃើញនាងចេញបទចម្រៀង ឬលេងឧបករណ៍តន្រ្ដីនោះទេ បើទោះជានាងថា ផ្នែកទាំងពីរនេះ ជាអ្វីដែលនាងស្រលាញ់បំផុតក៏ដោយ ។

  ប្រភពថា តារារូបស្អាតនេះ ត្រូវបានអ្នកស្រី ពាន់ ភួងបុប្ផា ពេញចិត្តទេពកោសល្យរបស់នាង ទើបវិជ្ជរ៉ា ធ្លាប់សាងស្នាដៃលេចធ្លោជាច្រើនរឿងមកហើយ របស់អ្នកនិពន្ធជើងចាស់រូបនេះ។

  តាមព័ត៌មានថា ការធ្វើខួបកំណើតរបស់មុនី្ន វិជ្ជរ៉ា នេះ គឺចំពេលដែល អ៊ិន វល័ក្ខទេពី អតីតពិធីការិនី CTN ធ្វើខួបកំណើនៅថ្ងៃនេះដែរ ព្រោះអ្នកទាំងពីរ កើតនៅថ្ងៃខែតែមួយ ។ យ៉ាងណា មានតារាល្បីៗមួយចំនួនទៀតដែលប្រារព្ធខួបកំណើតនៅខែតុលា ដែរ មានដូចជាកញ្ញាហេង ផាន់ណា (ហេង កែវនីតា), សុខ ស្រីនាង, អ៊ីវ៉ា, វី ឌីណែត, ឈីន រតនៈ, បាន មុនីល័ក្ខ, លាង សុផាឡែន និងលោក ឆន សុវណ្ណារាជ ជាដើម ។ ប៉ុន្ដែតារាmភាគច្រើន គឺមានគូស្នេហ៍ជាអ្នករៀបចំ និងឲ្យកាដូ នៅថ្ងៃពិសេសនេះ ដល់ពួកគេ គឺមានតែស្រីស្អាត វិជ្ជរ៉ា ធ្វើខួបកំណើតដោយខ្លួនឯង និងមិនបង្ហាញកាដូដែលនាងទទួលបានឡើយ ។ យ៉ាងណា គេជឿថាសម្រស់ដ៍គួរឲ្យក្នក់ក្នាញ់របស់នាង ប្រាកដជាស្រីស្អាតនេះ មិនទុកបេះដូងឲ្យទំនេរឡើយ គ្រាន់តែមិនព្រមបង្ហាញបុរសពិ សេស ឲ្យគេស្គាល់ប៉ុណ្ណោះ ព្រោះនាងមានជម្រើសស្នេហ៍ច្រើន ៕

RELATED ARTICLES