Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោករូបមន្ត៧ស្នៀត សម្រាប់អ្នកចង់ លក់បោះដុំ សម្លៀកបំពាក់

រូបមន្ត៧ស្នៀត សម្រាប់អ្នកចង់ លក់បោះដុំ សម្លៀកបំពាក់

កិច្ចការជំនួញ

គន្លឹះជំនួញ៖ ការលក់បោះដុំ សម្លៀកពាក់ជា ឱកាសនៃកិច្ចជំនួញ មួយដែលអាច ទទួលបានប្រាក់ ចំណេញ។អ្នករាល់គ្នាតែង ស្រាវជ្រាវរកយីហោ សម្លៀកបំពាក់ដែល ល្អបំផុតក្នុងតម្លៃធូរថ្លៃជាង គេផងដែរ។ខាងក្រោមនេះ គឺតិចនិកលក់បោះដុំ សម្លៀកពាក់ពីគេហទំព័របរទេស ដូចតទៅ៖

/ ការទិញសម្លៀក បំពាក់ពីកន្លែងបោះដុំ ធំអាចក្នុងស្រុកនិង ក្រៅប្រទេស។ អ្នកអាចទិញខោអាវ ដែលគេលក់ បោះដុំក្នុង តម្លៃធូរថ្លៃនៅតាមហាងនានា ដែលមានស្លាកដាក់ លក់រាយនិងដុំ។

/ ការទិញលក្ខណៈដុំឬច្រើន។ ការកុម្ម៉ង់ជម្រើសខ្នាតធំ ល្មមនឹង សន្សំសំចៃ បានច្រើន ។

/ ពិនិត្យសម្លៀក បំពាក់មុននឹង ទិញចូលឬ នៅពេលអ្នក ទទួលសម្លៀកបំពាក់ ដែលបាន កុម្ម៉ង់ ប្រសិនជា អ្នកបញ្ជាទិញ តាមបណ្តាញ អ៊ីនធើរណេត។ធ្វើការដោះដូរ ចំពោះសម្លៀក បំពាក់ទាំង ឡាយណា ដែលខូចឬ ដាច់ឡេវក៏ដូចជា បញ្ហាមួយចំនួន ទៀតជាមួយហាងដែលអ្នកទិញយកមកលក់បន្ត។ តែករណីនេះ អ្នកគួរតែ ជជែកគ្នានិង អ្នកផ្គត់ផ្គង់ ធំពីកត្តាទាំង អស់នេះជាមុនចៀសវាងជួប បញ្ហារកាំរកូស នៅថ្ងៃ ក្រោយក្នុង កិច្ចការជំនួញមួយនេះ។

/ រៀបចំសម្លៀកបំពាក់ ដាក់តាំងព្យួរឲ្យ បានសមរម្យ កាន់តែស្អាតកាន់ តែល្អ។ការតាំងបានស្អាត និងជួយអ្នកងាយ ស្រួលក្នុងការសន្សំសំចៃពេល វេលាខណៈ ពេលរើទំនិញ ឲ្យអតិថិជន។ ម្យ៉ាងវិញទៀត អ្នកលក់ ចាំបាច់ត្រូវដឹងពីទីតាំងនៃម៉ូដ សម្លៀកបំពាក់ផ្សេងៗដែលខ្លួនរៀបចំ។ម្យ៉ាងការព្យួរ ឡើងវានឹងការពារ សម្លៀកបំពាក់ ទាំងនោះមិន ឲ្យខូចថែម ទៀតផង។

/ ធ្វើកាតឬ នាមប័ណ្ណហាង របស់អ្នកហើយ យកវាតាមខ្លួន អ្នកជានិច្ចមិន ថាតែអ្នកទៅទីណាក្តី។ពីព្រោះថាអ្នកមិន ដឹងថាពេលណានឹងមាន ឱកាសក្នុង អាជីវកម្មនេះ នោះឡើយ ដូច្នេះគួរ យកតាមខ្លួន។

/ដាក់លក់តាម បណ្តាញអ៊ីនធើរណេត (អនឡាញ) នឹងជួយអ្នកបង្កើនកិច្ចការជំនួញ មួយនេះឲ្យកា ន់តែប្រសើរនិងរកម៉ូយបាន កាន់តែច្រើន ទៀតផង។

/ដាក់លក់នៅផ្សារ ដែលមាន មនុស្សអ៊ូអរច្រើន។នេះគឺជាយុទ្ធសាស្ត្រដ៏ ល្អមួយនៃ ច្រកចេញមុខ ទំនិញរបស់អ្នក។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES