Friday, June 27, 2025
Homeសន្ដិសុខសង្គមមកពីឆេងម៉េង ប្តីបើកឡានក្រឡាប់ ស្លាប់ប្រពន្ធ

មកពីឆេងម៉េង ប្តីបើកឡានក្រឡាប់ ស្លាប់ប្រពន្ធ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមគ្រួសារមួយ ទើបនឹងធ្វើដំណើរត្រឡប់មកពីសែនឆេងម៉េង គោលបំណងត្រឡប់ទៅផ្ទះ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ជួបគ្រោះអកុសល បើករថយន្តទៅបុកដែកចែកទ្រូងផ្លូវ ក្រឡាប់ បណ្តាលឱ្យស្ត្រីជាប្រពន្ធ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្តី រួមនិងកូនៗ ព្រមទាំងសាច់ញាតិ សរុប ៦នាក់ទៀត ទទួលរងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវវាងក្រុងសិរីសោភ័ណ ។

តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្រុងសិរីសោភ័ណ បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះកាំង លីឃឹង អាយុ៣៧ឆ្នាំ។ ចំណែកបុរសជាប្តីដែលជាអ្នកបើកបរ

មានឈ្មោះឈឿន ភារ៉ាន់ អាយុ៤៧ឆ្នាំ (រងរបួសធ្ងន់)។ រីឯកូនៗ និងសាច់ញាតិ ៥នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។ ក្រុមគ្រួសារជនរងគ្រោះ មានលំនៅក្នុងភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលបញ្ជាក់ទៀតថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្រុមគ្រួសារជនរងគ្រោះ បានរួមដំណើរក្នុងរថយន្ត ១គ្រឿងម៉ាក ហាយឡែនដឺរ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AI-5815 ត្រឡប់មកពីសែនឆេងម៉េង នៅខេត្តបាត់ដំបង មានគោលដៅត្រឡប់ទៅផ្ទះវិញ នៅក្រុងប៉ោយប៉ែត ដោយធ្វើដំណើរតាមបណ្តោយផ្លូវ

ជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ត្រង់ចំណុចផ្លូវកោង (ទីតាំងកើតហេតុ) រថយន្តក៏ជ្រុលទៅបុកដែកចែកទ្រូងផ្លូវពេញទំហឹង បណ្តាលក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវខាងត្បូង ដោយ

ខ្លួនឯងតែម្តង បណ្តាលឱ្យស្ត្រីជាប្រពន្ធ បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកសមាជិកគ្រួសារ ៦នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានដឹកបញ្ជូនជនរងគ្រោះទាំង ៦នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ។ ចំណែកសព ត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES