Friday, June 27, 2025
Homeសន្ដិសុខសង្គមឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធរំលោភទំនុកចិត្ត

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធរំលោភទំនុកចិត្ត

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួន កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។

ការឃាត់ខ្លួនបុរសខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៤និង៣៥នាទី រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេង ptt តាមផ្លូវបេតុង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ុយ ពិសិដ្ឋ ភេទប្រុស មុខរបរជាអាជីវករ ស្នាក់នៅផ្ទះលេខ អេ១៩ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ុយ ពិសិដ្ឋ នៅត្រង់ចំណុចស្ថានីយប្រេង ptt ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា តាមដីកា បង្គាប់ឱ្យចាប់ខ្លួនរបស់លោកលិ សុខា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

ជនត្រូវចោទ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES