Thursday, October 24, 2024
Homeតារាខ្មែរសុគន្ធ និសា ៖ទោះមានប្ដី៤ឆ្នាំ នៅតែមិនសូវបែកសាច់

សុគន្ធ និសា ៖ទោះមានប្ដី៤ឆ្នាំ នៅតែមិនសូវបែកសាច់

ភ្នំពេញ៖ខណៈដែលឱក សុគន្ធកញ្ញា,សួស វីសា ,មាស សុខសោភា និងម៉ូនីកា ជាដើមក្រោយ​ពួកគេមាន​ប្ដី​ហើយ​សុទ្ធតែឡើងគីឡូជ្រុលបន្ដិចឬបែកសាច់ជាងមុននោះតារាស្រគត់ស្រគុំសុគន្ធ និសា បែជា​អាច​រក្សារ​រូបរាង​បាន​សឹង​តែដូចកាលនៅលីវ​ទៅវិញ។ការថែរាងបានស្វែល​របស់​សុគន្ធ និសា នោះធ្វើឲ្យនាង​នៅតែ​មាន​ទីផ្សារ​ក្នុង​អា​ជីពចម្រៀង និងក្ដាប់បានស្ពត​ពាណិជ្ជ​កម្មធំៗតទៅទៀតទើបធ្វើឲ្យប្រាក់​ចំណូលពីសិល្បៈរបស់នាងរក្សារ​លំនឹង​បាន ខណៈ​ដែល​សម្រាប់ថ្ងៃ​បុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះនិសា ក៍ជាប់ច្រៀងសម្ដែងទាំង៣ថ្ងៃផងដែរ។អ្វី​ដែ​លគូរ​ឲ្យ​កត់សម្គាល់នោះស្វាមីនាងលោកចៅ សម្បត្តិ បានគាំទ្រនិងព្យាយាមលើកទឹកចិត្តនាង​គ្រប់​ពេលវេលាទាំងអស់ ក្រោយពីអាណិកជនខ្មែរមកពីអាមេរិករូបនេះ​បានព្យា​យាម​បញ្ចុះ​បញ្ចូល​និសា ឲ្យបោះបង់អាជីពចម្រៀង​ទាំង​ស្រុ​ង​តែត្រូវទទួលបរាជ័យ។

ក្រៅពីសុគន្ធ និសា តារាមានប្ដីតែអាចរក្សាររូបរាងបានមិនសូវបែកសាច់មានដូច​ជា​នាង​ពេជ្រ សូលីកា ,សារ៉ាយ សក្ខណា និងទឹម រដ្ឋា ជាដើម។ចំពោះនិសា វិញបន្ទាប់ពីរៀបការ​ប្ដីជាង៤ឆ្នាំ​នេះនាងលែងហត់នឿយ​រឿងត្រូវ​មន្រ្ដីធំៗមួយចំនួនតាមចែចង់ទៀតហើយ បើ​ទោះ​ជាប្ដីនាងមិនមែនជាអង្គរក្សដែលដើរតាមនាងគ្រប់ជំហ៊ានក្ដី តែលោកសម្បត្តិ ជាអ្នកជំនួញ​ធំ​ម្នាក់ ហេតុនេះហើយបើសិនជានិសា មិនចាំបាច់ច្រៀងរាំក៍នាងមិនខ្វះ​លុយ​ចា​យដែរ។និ​សា ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថានៅ​ពេលដែលនាងដកឃ្លាពីសិល្បៈនិង​សម្រេ​ច​ចិត្ត​យកកូនពេលនោះនាងត្រូវតែបង្កើតមុខរបរក្រៅ​សិល្បៈបន្ថែមទៀតគឺមិនពឹងលើប្រាក់​ចំណូលពីស្វាមី​ទាំងស្រុង​ឡើយ។

តាមព័តមានថាសុគន្ធ និសា នឹងរៀបគម្រោងយកកូនដំបូងនៅរដូវធ្លាក់ភ្លៀងឆ្នាំ២០២២ នេះក្រោយពីនាង​បាន​លើកពេលរឿងពពោះនៅឆ្នាំ២០២១ ដោយសារតែកាលពីដើមខែមីនា ឆ្នាំ​នោះនាងកើតកូវីដ។និសា ដែលចង់​ផ្ដល់កំណើតឲ្យកូនទី១លើទឹកអាមេរិក ប្រាកដ​ជាពិ​បាកពន្យាពេលតទៅទៀតជាមិនខានដោយ​សារតែចាស់ទុំ​ទាំងសងខាងចង់បានកូនង៉ាព ហេតុ​នេះហើយគេជឿរថាមិនយូទេអ្នកនាងប៊ុន សុគន្ធា នឹងបានកូនប្រលែង​លេង​ដូចមិត្តរួម​ក្រុមអ្នកនាងសុគន្ធកញ្ញា ,វីសា និងសូលីកា ដែរជាមិនខាន។

ក្រៅពីសុគន្ធ និសា តារាដែលយកប្ដីអាណិកជនខ្មែរនៅអាមេរិកមានដូច​ជាអ្នកនាង​អម្ពរ ទេវី ,គឹម លក្ខិណា,វ៉េត រតនា  និងសារ៉ាយ សក្ខណា ជាដើម៕

RELATED ARTICLES