Thursday, October 24, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ទីផ្សារចម្រៀងប្រែប្រួលយ៉ាង​ណា​ខ្លះ​ឆ្នាំ២០២២?

ឱក សុគន្ធកញ្ញា ៖ទីផ្សារចម្រៀងប្រែប្រួលយ៉ាង​ណា​ខ្លះ​ឆ្នាំ២០២២?

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ធ្លាប់ក្ដាប់តំណែងជាតារាស្រីឈានមុខគេរយៈ​ពេលជិត១០ឆ្នាំ​នៅ​ហ​ង្ស​មាសមុនពេល​ដែលនាងមានប្ដីនិងកូន ខណៈដែលនៅឆ្នាំ២០១៩-២០២១ នាងត្រូវបាន​គេ​មើល​ឃើញថាមិនសូវមាន​សន្ទុះខ្លាំង​ក្លាដូចកាលនៅលីវឡើយ ព្រោះមិនទាន់មានបទ​ចម្រៀង​ផ្ទុះដូចមុនស្របពេលដែល​រូបរាងនាងក៍មាន​ការប្រែ​ប្រួ​លខ្លះៗដូចជាឡើងគីឡូជាងមុនបន្ដិចឬអ្នកខ្លះហៅថាបែកសាច់។សុគន្ធកញ្ញា បានបន្ធូរដៃអស់ជាង២ឆ្នាំ​ក្នុងអា​ជីព​​ចម្រៀងព្រោះតែ​កូ​វីដ ទើបធ្វើឲ្យនាងមិនអាចបញ្ចេញសម្ថភាពពេញទំហ៊ឹងដូចមុននោះទេ ប៉ុន្ដែសម្រាប់​ឆ្នាំ២០​២២ នេះតារាកូន១បានពង្រឹងទីផ្សារចម្រៀងឡើងវិញទាំងការចេញ​បទថ្មីៗដូច​ជាចាប់ដៃជា​មួយ​សុខ ស្រីនាង ចេ​ញ​ចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំ ផ្លូវ២” ហើយនៅថ្ងៃចូលឆ្នាំខ្មែរ​៣ថ្ងៃ​នាង​ចេញច្រៀងសម្ដែងជាប់ៗគ្នាតែម្ដង។ទោះជាយ៉ាងណាតាមការសង្កេតជាក់ស្ដែងសម្រាប់ទីផ្សារចម្រៀងសុគន្ធកញ្ញា នៅឆ្នាំ២០២២ នេះគឺនៅតែមិន​ទាន់​កក្រើក និងខ្លាំងក្លាដូចកាល​នៅលីវ​ឡើយ ស្របពេលដែលបច្ចុប្បន្នតារាថ្មីៗរះកាន់តែ​ច្រើនទើបធ្វើឲ្យចំនួន​អ្នកគាំទ្រ​មានការ​បែក​ខ្ញែកជាហេតុធ្វើឲ្យមានភាពស្រពិចស្រពិលនៅឡើយចំពោះ​ថាតើសុគន្ធកញ្ញា នឹង​រក្សារ​តំណែង​ជាតារាស្រីឈានមុខគេនៅហង្សមាសបានទៀតឬអត់នោះ?​ប៉ុន្ដែអ្នកជំនាញសិល្បៈនៅតែអះអាងថា​ទោះជាក្នុង​ករណីបែបណាក៍ដោយក៍ដាច់ខាតថៅកែហង្សមាសនឹងមិនធ្វើឲ្យសុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្លាក់ចុះជាដាច់ខាត។

  ក្រៅពីវាយលុកទីផ្សារចម្រៀងជាថ្មីម្ដងទៀតនោះឱក សុគន្ធកញ្ញា ក៍ឡើងទៅអង្គុយ​កៅ​អីជាគណៈ​កម្មារការ​Cambodian Idol រដូវកាលទី៤ ផងដែរដែលនេះជាការបង្ហាញ​ថាទោះ​ជា​បទ​ចម្រៀងនាងមិនសូវចេញ​បុកនិង​ផ្ទុះកក្រើកដូចមុនក្ដី ប៉ុន្ដែនាងនៅតែអាចធ្វើឲ្យទីផ្សារ​លេ​ច​​​ធ្លោតាមរយៈការងារសិល្បៈផ្សេងទៀតក្រៅ​ពីច្រៀង។អ្វីដែលគូរឲ្យកត់សម្គាល់នោះ​សុគន្ធ​កញ្ញា ក៍ត្រៀ​មថតសម្ដែងភាពយន្ដជាមួយលោកឧកញ៉ាខែម ប៊ុនថៃ នា​ពេ​លខាងមុខនេះ​ផង​ដែរ។​ដោយ​ឡែកអ្នកនៅក្នុងរង្វង់សិល្បៈមើលឃើញថាសុគន្ធកញ្ញា នៅតែអាចចាប់​ទីផ្សារ​Concerts ធំៗ​បានដូចមុនដដែលព្រោះថាបណ្ដារការប្រគុំតន្រ្ដីទាំង​ឡាយរបស់ហង្សមាស​នោះ​គឺស្វាមីនាង​លោ​កអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងនិងដឹកនាំបញ្ជារស្ទើតែទាំងស្រុងនៅហង្សមាស ហេតុនេះ​ហើយ​គ្មាន​ហេតុ​ផល​ណាមួយដែលថាលោកសុខលី ត្រូវមើលរំលងឬមិនដាក់​ឧត្តម​ភរិយារបស់​លោកចូលទៅ​កម្មវិធីសំ​ខាន់ៗ​នោះ​ទេ។

          តាមរយៈការចេញអុកឡុកអាជីពចម្រៀងសារជាថ្មីក្រោយមានស្វាមីនិងកូន១នេះគេអាចសន្និដ្ឋានបានថានៅឆ្នាំ២០២២ នេះឱក សុគន្ធកញ្ញា នឹងធ្វើឲ្យទីផ្សារចម្រៀងនាងលេចធ្លោ​ជាង២ឆ្នាំមុន​នេះបន្ដិច​​ជាមិនខានព្រោះ​ថាក្រៅ​ពី​ប្រើទេពកោសល្យចាស់របស់ខ្លួនជានាថ​ការី​របាំ​បុ​រាណម្នាក់នៅលើបទចម្រៀងថ្មីៗនោះ​នាងក៍ចាប់ផ្ដើមពង្រឹង​MV​ រួមទាំងការ​ត្រៀម​ខ្លួន​ធ្វើជា​Coach កម្មវិធីវិធីThe Voice Cambodia រដូវកាលទី៤នាពេលខាងមុខនេះផងដែរ​។ប៉ុន្ដែ​រឿង​សំខាន់ដែលសុគន្ធកញ្ញា អាចធ្វើឲ្យនាងមានការប្រែប្រួលទីផ្សារសិល្បៈសារជាថ្មី​នោះគឺ​ការ​សម្រកគីឡូ​ឲ្យវិលទៅដូចដើមវិញទើបអាចទៅរួច ប្រសិនបើនៅតែកាម៉ាប់ៗបន្ដិចបែបនេះ​ទៀត​នោះ​សុគន្ធកញ្ញា ប្រាកដ​ជា​ពិបាកទប់ទល់តារាថ្មីៗដូចជានាងតន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូ​ហ្សាណា ជាដើមមិនខានព្រោះ”រលកក្រោយ ច្រាន​រលកមុន”។អ្វីដែលមហាជន​ចាប់អារម្មណ៍​នោះគេគេចង់ឃើញសុគន្ធកញ្ញា ចាប់ដៃជាមួយ​លោកឧកញ៉ាកូន​៣​ខែម ប៊ុនថៃ ថតភាពយន្ដ​ជា​លើកដំបូងឲ្យចេញជារូបរាងដែលពេលនោះប្រាកដ​ជានាងល្បីថែមមួយក្រឺតទៀតជា​មិន​ខាន។

 ថ្វីត្បិតតែឱក សុគន្ធកញ្ញា នៅតែមិនទាន់ច្បាស់លាស់ពីការក្សារតំណែងជើង​ខ្លាំង​នៅ​ហង្សមាសត​ទៅទៀត​បាន​១០០%មែន ប៉ុន្ដែតារាកូន១ពេលនេះរស់នៅជាមួយជីវិតយ៉ាង​ស៊ីវី​ល័យដោយមានផ្ទះវីឡារ និងជិះរថយន្ត​ទំនើបៗ​ដូចជាRange Rover និងAudi ជាដើម​។​រឿង​ដែលសុគន្ធ​កញ្ញា កាន់តែមានភាពកក់ក្ដៅថែម​ទៀតនោះ​គឺក្រោយ​មាន​កូន១នេះ ស្វាមីនាង​លោក​អ៊ឹង សុខ​លី ដែលធ្លាប់មានសង្សារច្រើននាក់មុនរៀបការ​នោះបែ​ជារឹតតែ​ស្រ​លា​ញ់​​និងថ្នាក់ថ្នមនាងលើសដើម ទើបលេចឭថាសុគន្ធកញ្ញា ត្រៀមយកកូនថែមម្នាក់ទៀតដើម្បីឲ្យ​ស្នេ​ហា​កាន់​តែ​រឹងមាំជាងនេះ៕

RELATED ARTICLES