Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាយករដ្ឋមន្ត្រីបារាំង​នឹង​លាលែង​ពី​តំណែង​ប្រសិន​បើ​លោកម៉ាក្រុងឈ្នះឆ្នោត

នាយករដ្ឋមន្ត្រីបារាំង​នឹង​លាលែង​ពី​តំណែង​ប្រសិន​បើ​លោកម៉ាក្រុងឈ្នះឆ្នោត

នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex បាននិយាយនៅថ្ងៃអង្គារ ទីមេសា ២០២២ ថា រដ្ឋាភិបាលរបស់លោកនឹងលាលែងពីតំណែង ប្រសិនបើលោក ម៉ាក្រុងជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី ក្នុងគោលបំណងផ្តល់កម្លាំងចលករថ្មីមួយសម្រាប់គណបក្សកណ្តាលរបស់ ម៉ាក្រុង នៅមុនការបោះឆ្នោតសភាក្នុងខែមិថុនា។

លោក Castex បានប្រាប់វិទ្យុ France Inter ថា ប្រសិនបើគាត់ជាប់ឆ្នោតឡើងវិញ នៅក្នុងថ្ងៃបន្ទាប់ ខ្ញុំនឹងបង្ហាញជូនប្រធានាធិបតីអំពីការលាលែងពីតំណែង និងរដ្ឋាភិបាល របស់ខ្ញុំ ។លោកបានបន្ថែមថា ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលគិតថា កម្លាំងចលករថ្មីគួរតែត្រូវបានរកឃើញបន្ទាប់ពីការបោះឆ្នោតឡើងវិញ។

លោកម៉ាក្រុងកំពុងប្រឈមមុខនឹងការប្រជែងគ្នាយ៉ាងជិតស្និទ្ធនៅក្នុងការបោះឆ្នោត ទល់នឹងលោកស្រី Marine Le Pen បើទោះបីជាការស្ទង់មតិភាគច្រើនបង្ហាញថាលោក ម៉ាក្រុងនៅតែនាំមុខក៏ដោយ។

ការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថាលោក ម៉ាក្រុងទទួលបានសំឡេងគាំទ្រ ចន្លោះពី 53 ភាគរយទៅ 56 ភាគរយ ទល់នឹង 44 ភាគរយទៅ 47 ភាគរយសម្រាប់លោកស្រី Le Pen

RELATED ARTICLES