Thursday, October 24, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ប្រឈមខកចិត្តលើកទី២

ឱក សុគន្ធកញ្ញា ៖ប្រឈមខកចិត្តលើកទី២

ភ្នំពេញ៖ប្អូនថ្លៃលោកថៅកែហង្សមាសឱក សុគន្ធកញ្ញា បានបាត់បង់ឱកាសថតសម្ដែងភាព​យន្ដ​ខ្នាតធំម្ដង​រួច​ទៅហើយកាលពីចុងឆ្នាំ២០១៩ ព្រោះតែពេលនោះនាងពពោះកូនទី១​ទើប​ធ្វើឲ្យ​តំណែងតួឯករឿង”ខ្ញុំមានញាណ​លើស”បានធ្លាក់ទៅកណ្ដាប់ដៃសុខ ស្រីនាង ។តែ​ក្រោ​យ​កូនប្រុសរបស់នាងមានអាយុជាង២ឆ្នាំនេះ​មានព័តមាន​ថាសុគន្ធកញ្ញា នឹងចាប់ដៃជាមួយ​លោកឧកញ៉ាកូន៣ខែម ប៊ុនថៃ ថតរឿងថ្មីមួយផ្សេងទៀតក្នុងពេលឆាប់ៗ​នេះ​ដើ​ម្បី​​ធ្វើឲ្យទី​ផ្សារ​​​សិល្បៈរបស់ពួកគេកាន់តែមានការចាប់អារម្មណ៍ បន្ថែមពីលើអាជីពចម្រៀង ខណៈដែល​អ្នក​ដឹក​នាំសម្ដែងរឿងភាគរបស់ហង្សមាសទាំង៤ក្រុម​ផ្សេងៗគ្នានោះពួកគេសុទ្ធតែចង់បាន​តារាជូមុខ​ទាំង២ដួងមក​ធ្វើជាតួឯកក្នុងភាពយន្ដរបស់គេបើទោះជាសុគន្ធកញ្ញា និងលោក​ប៊ុន​ថៃ មិនមែនជាតារាសម្ដែងអាជីពក្ដី តែឆ្លង​កាត់ពួកគេធ្លាប់សម្ដែងMV ជាច្រើនរឿងមក​ហើយ​នោះច្បាស់ជានឹងក្លាយទៅជាដៃគូដ៍​សាកសមបំផុតជាមិន​ខាន​។ប៉ុន្ដែគូរឲ្យសោកស្ដាយព្រោះតាមព័តមានថាភាពយន្ដដែលសុគន្ធកញ្ញា និងលោកប៊ុនថៃ ត្រៀមចាប់ដៃគ្នាជា​លើ​ក​ដំបូង​នៅ​ហង្សមាសនោះ​ពេលនេះប្រឈមភាពគាំងសារជាថ្មីទៀតហើយ។

 អ្នកដឹកនាំសម្ដែងភាពយន្ដនៅក្រុមមួយរបស់ហង្សមាសបានប្រាប់”នគរធំ”កាលពីរសៀលថ្ងៃទី២២មេសា ថា​បញ្ហាដែលសុគន្ធកញ្ញា និងខេមរៈ សិរីមន្ដ មិនទាន់អាចចាប់ដៃគូ​គ្នា​ថត​រឿងនៅហង្សមាសនៅពេល​នេះដោយ​សារតែក្រោយពីលោកប៊ុនថៃ ឡើងជាឧកញ៉ាមក​លោក​​រវល់រឿងរកស៊ីលក់ដីឡូតិ៍ច្រើនជាងលេងសិល្បៈ​។Director រូបនោះបន្ថែមថាការថត​ភាព​យន្ដមិនងាយស្រួល និងឆាប់ចប់ដូចMVទេគឺត្រូវចំណាយ​ពេល​ច្រើនពិ​សេស​នៅតាមខេត្ត​ដែល​សាក​សមជាមួយសាច់រឿង ដែលមានប្លង់ខ្លះថតដល់យប់ជ្រៅ ទៀបភ្លឺក៍មានអីចឹងមិន​ដឹង​ថាលោកឧកញ៉ាប៊ុនថៃ មានពេលដែរឬអត់នោះទេ?

 ឱក សុគន្ធកញ្ញា ក្រោយមានស្វាមីនិងកូន១នាងមិនសូវមានសន្ទុះខ្លាំង​ដូចកាលនៅលីវ​នោះ​ទេគឺដូចតារាមួយ​តារាមួយចំនួនទៀតដែលរៀបការប្ដីដែរ  ប៉ុន្ដែឥទ្ធិពលរបស់នាងនៅ​ហ​ង្ស​​មាសគឺពិតជាមិនធម្មតានោះឡើយ ព្រោះតែត្រូវតារារួមក្រុមចាត់ទុកនាងដូច​ជាម្ចាស់ឬថៅ​កែហង្សមាស។អ្វីដែលគូរឲ្យកត់សម្គាល់សុគន្ធកញ្ញា ហេតុតែចង់ធ្វើឲ្យទីផ្សារចម្រៀង​របស់​នាង​មានការប្រែប្រួលទើបនាងសុខចិត្តលេងឈុតស្នេហាបែប(lesbian )ជាលើកទី១ជាមួយ​សុខ ស្រីនាង តាមរយៈចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំ ផ្លូវ២”ធ្វើឲ្យពេលនេះសុគន្ធកញ្ញា-ស្រីនាង ជួបមុខគ្នានៅក្រៅឆាកពួកគេអៀនរៀងៗខ្លួន៕

RELATED ARTICLES