Thursday, October 24, 2024
Homeតារាខ្មែរអេដា ៖ភ្ជាប់ពាក្យនិងត្រៀមរៀបការជា​មួយបុរស​អា​មេរិក

អេដា ៖ភ្ជាប់ពាក្យនិងត្រៀមរៀបការជា​មួយបុរស​អា​មេរិក

ភ្នំពេញ៖តារាចម្រៀងOriginal Songs នាងថុន សចរិយា ហៅអេដា បានភ្ជាប់ពាក្យជាផ្លូវការជាមួយបុរសជន​ជាតិ​អាមេរិកលោកតាន់ អេលែន កាលពីព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២២ ដែលពិធីនោះធ្វើតាម​ប្រ​ពៃណីខ្មែរហើយ​មានតារារួមអាជីព​ល្បី​ៗ​ចូលរួមដូចជាមាស សុខសោភា,សុគន្ធ និសា ,សារ៉ា​យ សក្ខណា និងទឹម រដ្ឋា ជាដើម។ពិធីភ្ជាប់ពាក្យរបស់អេដា និងលោកអេលែន នៅពេលនេះ​កើតឡើងក្រោយ​ពី​អ្នក​ទាំងពីរបានមើលចិត្តថ្លើមគ្នា និងបង្កើតមុខជំនួញរួមគ្នា​ជា​ច្រើនឆ្នាំ ខណៈដែល​អេដា បាននាំគូស្នេហ៍ទៅថតPre-Wedding ជាមួយគ្នា​កាលពី​ថ្ងៃទី១១ខែមេសា ហើយនាង​និ​យាយថាត្រឹមតែពាក្យថាស្រលាញ់មួយមុខមិនគ្រប់គ្រាន់ឡើយ។

  អ្នកយកព័តមានយើងមិនអាចទាក់ទងអេដា ដើម្បីសួរនាំបន្ថែមរឿងថានាងរៀបការនៅ​ពេលណាបានទេកាល​ពីរសៀល​ថ្ងៃ​ទី២៣ខែមេសា ព្រោះទូរស័ព្ទតេមិនចូល។យ៉ាងណាតាម​តារា​ស្និតស្នាល​ដែលទៅចូលរួម​ពិធីភ្ជាប់​ពាក្យ​របស់អេដា នោះបានបង្ហើបថាអេដា នឹងត្រៀម​រៀបការឆាប់ៗខាងមុខនេះហើយ ប្រសិនបើ​ស្ថានភាពកូវីដ​កាន់តែថមថយ។

គូរបញ្ជាក់ថាអេដា ធ្លាប់បានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០១១ ជាមួយកូនមន្រ្ដី​ធំ​ម្នាក់​នៅ​សណ្ឋាគា​សូហ្វីតែល តែចំណងស្នេហ៍នោះមិនអាចរក្សារបានយូអង្វែង​ទើបម្ចាស់​បទ​”ទី​នេះ​មានមនុស្សកំពុងខូចចិត្ត”,”ពីរនាក់បានហើយ” ,”កុំចង់មកតោង”…រូបនេះបានភ្ជាប់​ស្នេហ៍ថ្មីជា​មួយជនជាតិបរទេសដែលជាអ្នកជំនួញ។នាងស្ថិតក្នុង​ចំណោមតារាដែលជ្រើស​បុរស​បរទេស​ជាគូស្នេហ៍មានដូចជាខៀវ សានសាណា,ផូ មុន្នីពៅ ,ហ៊ាប រ៉ាឌី ,អឿន ដាលីស ,ទឹម រដ្ឋា និងសូ អេណា ជាដើម។ដោយឡែកសម្រាប់អាជីពសិល្បៈរបស់អេដា វិញនារយៈ​ពេល​ចុង​ក្រោយនេះ​នាងមិនសូវមានបទលេចធ្លោដូចមុននោះទេ តែនាងបង្កើតមុខ​របរក​ស៊ី​កាន់តែ​ច្រើនជា​មួយ​គូស្នេហ៍រហូតមានលុយច្រើនទើប​ដល់ពេលវេលាដែលត្រូវត្រៀមខ្លួនរៀប​ការជាលើកទី២។គេជឿរថាចំណង​ស្នេ​ហា​ថ្មីអេដា អាចនឹងរក្សារបានភាពគង់វង្សយូអង្វែង​ព្រោះមុនភ្ជាប់​ពាក្យ​និងឈានទៅគិតគូរឿងរៀបការនេះអេដា បានស្វែងយល់ចិត្តសង្សារ​ដល់​ទៅជិត១០ឆ្នាំ​ឯណ្ណោះ៕

RELATED ARTICLES