ភ្នំពេញ៖តារាចម្រៀងOriginal Songs នាងថុន សចរិយា ហៅអេដា បានភ្ជាប់ពាក្យជាផ្លូវការជាមួយបុរសជនជាតិអាមេរិកលោកតាន់ អេលែន កាលពីព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២២ ដែលពិធីនោះធ្វើតាមប្រពៃណីខ្មែរហើយមានតារារួមអាជីពល្បីៗចូលរួមដូចជាមាស សុខសោភា,សុគន្ធ និសា ,សារ៉ាយ សក្ខណា និងទឹម រដ្ឋា ជាដើម។ពិធីភ្ជាប់ពាក្យរបស់អេដា និងលោកអេលែន នៅពេលនេះកើតឡើងក្រោយពីអ្នកទាំងពីរបានមើលចិត្តថ្លើមគ្នា និងបង្កើតមុខជំនួញរួមគ្នាជាច្រើនឆ្នាំ ខណៈដែលអេដា បាននាំគូស្នេហ៍ទៅថតPre-Wedding ជាមួយគ្នាកាលពីថ្ងៃទី១១ខែមេសា ហើយនាងនិយាយថាត្រឹមតែពាក្យថាស្រលាញ់មួយមុខមិនគ្រប់គ្រាន់ឡើយ។
អ្នកយកព័តមានយើងមិនអាចទាក់ទងអេដា ដើម្បីសួរនាំបន្ថែមរឿងថានាងរៀបការនៅពេលណាបានទេកាលពីរសៀលថ្ងៃទី២៣ខែមេសា ព្រោះទូរស័ព្ទតេមិនចូល។យ៉ាងណាតាមតារាស្និតស្នាលដែលទៅចូលរួមពិធីភ្ជាប់ពាក្យរបស់អេដា នោះបានបង្ហើបថាអេដា នឹងត្រៀមរៀបការឆាប់ៗខាងមុខនេះហើយ ប្រសិនបើស្ថានភាពកូវីដកាន់តែថមថយ។
គូរបញ្ជាក់ថាអេដា ធ្លាប់បានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០១១ ជាមួយកូនមន្រ្ដីធំម្នាក់នៅសណ្ឋាគាសូហ្វីតែល តែចំណងស្នេហ៍នោះមិនអាចរក្សារបានយូអង្វែងទើបម្ចាស់បទ”ទីនេះមានមនុស្សកំពុងខូចចិត្ត”,”ពីរនាក់បានហើយ” ,”កុំចង់មកតោង”…រូបនេះបានភ្ជាប់ស្នេហ៍ថ្មីជាមួយជនជាតិបរទេសដែលជាអ្នកជំនួញ។នាងស្ថិតក្នុងចំណោមតារាដែលជ្រើសបុរសបរទេសជាគូស្នេហ៍មានដូចជាខៀវ សានសាណា,ផូ មុន្នីពៅ ,ហ៊ាប រ៉ាឌី ,អឿន ដាលីស ,ទឹម រដ្ឋា និងសូ អេណា ជាដើម។ដោយឡែកសម្រាប់អាជីពសិល្បៈរបស់អេដា វិញនារយៈពេលចុងក្រោយនេះនាងមិនសូវមានបទលេចធ្លោដូចមុននោះទេ តែនាងបង្កើតមុខរបរកស៊ីកាន់តែច្រើនជាមួយគូស្នេហ៍រហូតមានលុយច្រើនទើបដល់ពេលវេលាដែលត្រូវត្រៀមខ្លួនរៀបការជាលើកទី២។គេជឿរថាចំណងស្នេហាថ្មីអេដា អាចនឹងរក្សារបានភាពគង់វង្សយូអង្វែងព្រោះមុនភ្ជាប់ពាក្យនិងឈានទៅគិតគូរឿងរៀបការនេះអេដា បានស្វែងយល់ចិត្តសង្សារដល់ទៅជិត១០ឆ្នាំឯណ្ណោះ៕