ភ្នំពេញ៖ខេមរៈ សិរីមន្ដ ធ្លាប់ត្រូវបានអ្នកជំនាញសិល្បៈបានលើកឡើងថានឹងទទួលបានតំណែងទំនេរទាំង៣របស់ព្រាប សុវត្ថិ ទាំងអស់ប្រសិនបើហង្សមាសចង់ឲ្យលោកប៊ុនថៃ ស្នងតំណែងលោកសុវត្ថិ ក្រោយពីលោកស្នាយ ដើរចេញពីហង្សមាសចូលGalaxy ក្នុងនោះមានដូចជាតួនាទីជាគ្រូបង្វឹក និងគណៈកម្មាការCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior ។ប៉ុន្ដែក្នុងចំណោមកៅអីទាំង៣ខាងលើនេះសិរីមន្ដ បានរបូតបាត់តំណែងCambodian Idol រដូវកាលទី៤ទៅហើយព្រោះនាងសុខ សីឡាលីន ឯណ្ណោះទេដែលត្រូវថៅកែផ្ដល់ទំនុកចិត្តលើកនាងឲ្យទៅរ៉ាប់រងជំនួសព្រាប សុវត្ថិ ។យ៉ាងណាខេមរៈ សិរីមន្ដ កំពុងត្រូវបានគេរងចាំអ៊ុតមើលចំពោះកៅអី២ទៀតដែលថៅកែហង្សមាសមិនទាន់តែងតាំងតារារូបណាឲ្យទៅជំនួសព្រាប សុវត្ថិ នោះគឺThe Voice Kids Cambodia និងCambodian Idol Junior នៅរដូវកាលថ្មី ខណៈដែលបេក្ខភាពផ្សេងទៀតដែលមានសម្ថភាពក្នុងការប្រជែងជាមួយលោកប៊ុនថៃ មានដូចជាពេជ្រ សោភា និងសួស វីសា ជាដើម។
ថ្វីត្បិតតែទស្សនិកជនរងចាំមើលថាខេមរៈ សិរីមន្ដ នឹងត្រូវថៅកែហង្សមាសលែងមើលរំលងក្នុងការឲ្យតំណែងធំនោះក្ដី តែលោកប៊ុនថៃ ធ្លាប់ត្រូវបានតែងតាំងជាគ្រូបង្វឹកកម្មវិធីX Factor នារដូវកាលទី១ទៅហើយ។អ្វីដែលគូរឲ្យកត់សម្គាល់ថែមទៀតនោះតាំងពីអតីតតារាចម្រៀងU2 និងសាន់ដេរូបនេះឡើងងារជាឧកញ៉ាជាង២ខែមកនេះគេឃើញតារាកូន៣ហាក់រយាលៗពីការឡើងរាំច្រៀងដោយមមាញឹកលើរឿងរកស៊ីលក់ដីឡូតិ៍ច្រើនជាងឡើងឆាកតន្រ្ដី ខណៈដែលតាមព័តមានថាហង្សមាសនៅតែចង់រក្សារ ទុកលោកប៊ុនថៃ ជាច្រើនឆ្នាំតទៅទៀត ដោយគ្មានបំណងព្រលែងរូបគេឲ្យទៅចុលរួមជាមួយGalaxy ដូចលោកព្រាប សុវត្ថិ ឡើយ។ចំណែកលោកសិរីមន្ដ វិញតែងតែឆ្លើយតបទៅអ្នកគាំទ្ររបស់ខ្លួនថាលោកមិនចោលអាជីពចាស់នោះទេ ថ្វីត្បិតតែពេលនេះឡើងជាឧកញ៉ា ហើយផ្ដោតលើការធ្វើជំនួញកាន់តែច្រើនជាងមុនក្ដី។
ខេមរៈ សិរីមន្ដ ធ្លាប់ត្រូវបានគេលើកឡើងថាទោះជាលោកឡើងជាឧកញ៉ាក៍មិនហ៊ានតម្លើងតម្លៃខ្លួនឲ្យខ្ពស់ជាងនាងតន់ ច័ន្ទសីម៉ា ដែលត្រូវថៅកែកំណត់ថាច្រៀង១កម្មវិធីស៊ីថ្លៃ៥ពាន់ដុល្លារនោះដែរ ។ប៉ុន្ដែគ្រប់គ្នាស្រឡាំងកាំងនៅពេលដែលលោកប៊ុនថៃ បានចេញវីដេអូ១កាលពីដើមខែមីនា ដោយអះអាងថាច្រៀង៦បទបាន១ម៉ឺនដុល្លារនោះទើបម្នាក់ៗថាពេលនេះលោកប៊ុនថៃ ជាតារាដែលថ្លៃជាងសីម៉ា ២ដង។យ៉ាងណាក្រោយឧកញ៉ាកូន៣ទម្លាយតម្លៃខ្លួនបែបនេះមកស្រាប់តែមានអ្នកជំនាញសិល្បៈបានលើកឡើងថានឹងអាចមានអ្នករៀបមង្គលការកូនខ្លះដែលចង់បានសិរីមន្ដ ទៅច្រៀងកម្មវិធីការគេលែងហ៊ានជួលព្រោះថ្លៃខ្លាំងពេក។តែភ្លាមៗនោះលោកប៊ុនថៃ ថានៅមានក្រុមហ៊ុនខ្នាតយក្ស១ដែលនៅតែហ៊ានជួលលោកទៅច្រៀងសម្ដែងដដែល។
គូរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២នេះទើបតែមានតារា៣ដួងប៉ុណ្ណោះដែលឡើងងារជាឧកញ៉ាក្នុងនោះមានលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្រ្វីលគីនីន និងលោកខែម ប៊ុនថៃ តែលោកសារុត និងគីនីន បានដើរចេញពីអាជីពសិល្បៈទៅហើយគឺនៅតែលោកប៊ុនថៃ ដែលពេលនេះគ្រាន់តែបន្ថយការងារសិល្បៈខ្លះៗប៉ុណ្ណោះ។តាមព័តមានថាតារាដែលនឹងឡើងជាឧកញ៉ាបន្ទាប់ពីលោកខែម ប៊ុនថៃ មានកំពូលតារាចម្រៀងព្រាប សុវត្ថិ និងនាយពែកម៉ី ៕