Thursday, October 24, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖រាងរយាលពីឆាកតន្រ្ដីក្រោយឡើង​ឧក​ញ៉ា​​ជាង២ខែ

ខេមរៈ សិរីមន្ដ ៖រាងរយាលពីឆាកតន្រ្ដីក្រោយឡើង​ឧក​ញ៉ា​​ជាង២ខែ

ភ្នំពេញ៖ខេមរៈ សិរីមន្ដ ធ្លាប់ត្រូវបានអ្នកជំនាញសិល្បៈបានលើកឡើងថានឹង​ទទួលបានតំ​ណែ​ង​​ទំនេរ​ទាំង៣​របស់​ព្រាប សុវត្ថិ ទាំងអស់ប្រសិនបើហង្សមាសចង់ឲ្យលោកប៊ុនថៃ ស្នងតំ​ណែង​លោក​សុវត្ថិ ក្រោយពីលោក​ស្នាយ ដើរចេញពីហង្សមាស​ចូល​Galaxy ក្នុងនោះ​មាន​ដូចជា​តួនាទីជាគ្រូបង្វឹក និងគណៈកម្មាការCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior ។ប៉ុន្ដែក្នុងចំណោមកៅអីទាំង៣ខាងលើនេះសិរីមន្ដ បានរបូតបាត់​តំណែងCambodian Idol  រដូវកាលទី៤ទៅហើយព្រោះនាងសុខ សីឡាលីន ឯណ្ណោះទេដែល​ត្រូវ​ថៅកែផ្ដល់ទំនុកចិត្តលើកនាងឲ្យទៅរ៉ាប់រងជំនួសព្រាប សុវត្ថិ  ។យ៉ាងណាខេមរៈ សិរីមន្ដ កំពុងត្រូវបានគេរងចាំ​អ៊ុតមើលចំពោះកៅអី២ទៀតដែលថៅកែហង្សមាសមិនទាន់តែងតាំងតារារូបណាឲ្យទៅជំនួសព្រាប សុវត្ថិ នោះ​គឺThe Voice Kids Cambodia និងCambodian Idol Junior នៅរដូវកាលថ្មី ខណៈដែលបេក្ខភាពផ្សេងទៀត​ដែល​មាន​សម្ថភាព​ក្នុងការ​ប្រ​ជែង​ជា​មួយលោកប៊ុនថៃ មានដូចជាពេជ្រ សោភា និងសួស វីសា ជាដើម។

  ថ្វីត្បិតតែទស្សនិកជនរងចាំមើលថាខេមរៈ សិរីមន្ដ នឹងត្រូវថៅកែហង្សមាសលែងមើល​រំលង​ក្នុងការឲ្យតំណែង​ធំ​នោះក្ដី តែលោកប៊ុនថៃ ធ្លាប់ត្រូវបានតែងតាំងជាគ្រូបង្វឹកកម្មវិធីX Factor នារដូវកាលទី១ទៅហើយ។អ្វីដែល​គូរ​ឲ្យកត់សម្គាល់​ថែមទៀតនោះតាំងពីអតីតតារា​ចម្រៀងU2 និងសាន់ដេរូបនេះឡើងងារជាឧកញ៉ាជាង២ខែមកនេះ​គេឃើញតារាកូន៣ហាក់​រយាល​ៗពី​ការឡើងរាំច្រៀងដោយមមាញឹកលើរឿងរកស៊ីលក់​ដីឡូតិ៍ច្រើនជាងឡើង​ឆាក​​តន្រ្ដី ខណៈដែលតាមព័តមានថាហង្សមាសនៅតែចង់រក្សារ ទុកលោកប៊ុនថៃ ជាច្រើនឆ្នាំតទៅទៀត ដោយ​គ្មាន​បំណងព្រលែងរូបគេឲ្យទៅចុលរួមជាមួយGalaxy ដូចលោកព្រាប សុវត្ថិ ឡើយ។ចំ​ណែកលោកសិរីមន្ដ វិញ​តែងតែឆ្លើយតបទៅអ្នកគាំទ្ររបស់ខ្លួនថា​លោកមិនចោលអាជីពចាស់​នោះទេ ថ្វីត្បិតតែពេលនេះឡើងជាឧកញ៉ា ហើយផ្ដោតលើការធ្វើជំនួញ​កាន់តែច្រើនជាងមុន​ក្ដី។

 ខេមរៈ សិរីមន្ដ ធ្លាប់ត្រូវបានគេលើកឡើងថាទោះជាលោកឡើង​ជាឧកញ៉ាក៍មិនហ៊ាន​តម្លើង​តម្លៃខ្លួនឲ្យខ្ពស់​ជាង​នាងតន់ ច័ន្ទសីម៉ា ដែលត្រូវថៅកែកំណត់ថាច្រៀង១កម្មវិធីស៊ីថ្លៃ​៥ពាន់ដុល្លារនោះដែរ ។ប៉ុន្ដែគ្រប់គ្នាស្រ​ឡាំង​កាំង​​នៅពេលដែលលោកប៊ុនថៃ បានចេញវីដេ​អូ១​កាល​ពី​ដើមខែមីនា ដោយអះអាងថាច្រៀង៦បទ​បាន១ម៉ឺន​ដុ​ល្លារនោះ​ទើបម្នាក់ៗថាពេល​នេះ​លោកប៊ុនថៃ ជាតារាដែលថ្លៃជាងសីម៉ា ២ដង។យ៉ាងណាក្រោយ​ឧកញ៉ាកូន៣​ទម្លាយតម្លៃ​ខ្លួនបែបនេះមកស្រាប់តែមានអ្នកជំនាញ​សិល្បៈបានលើកឡើងថានឹងអាចមានអ្នក​រៀបមង្គល​ការ​កូន​ខ្លះដែលចង់បានសិរីមន្ដ ទៅច្រៀងកម្មវិធីការគេលែងហ៊ានជួលព្រោះថ្លៃ​ខ្លាំងពេក។តែ​ភ្លាម​ៗនោះលោក​ប៊ុន​ថៃ ថានៅមានក្រុមហ៊ុនខ្នាតយក្ស១ដែលនៅតែហ៊ានជួល​លោកទៅ​ច្រៀ​ង​សម្ដែងដដែល។

          គូរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២នេះទើបតែមានតារា៣ដួងប៉ុណ្ណោះដែលឡើងងារជាឧកញ៉ាក្នុងនោះមានលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្រ្វីលគីនីន និងលោកខែម ប៊ុន​ថៃ តែលោកសារុត និងគីនីន បានដើរចេញពី​អាជីពសិល្បៈទៅហើយគឺនៅតែលោកប៊ុនថៃ ដែលពេលនេះគ្រាន់តែបន្ថយការងារសិល្បៈខ្លះៗប៉ុណ្ណោះ។តាមព័តមានថាតារាដែលនឹងឡើងជាឧកញ៉ាបន្ទាប់ពីលោកខែម ប៊ុនថៃ មានកំពូលតារាចម្រៀងព្រាប សុវត្ថិ និងនាយពែកម៉ី ៕

RELATED ARTICLES