Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់ម៉ូតូមិត្តភក្តិ២គ្រឿង ជាប់ខ្នោះ

ស៊ីដាច់ម៉ូតូមិត្តភក្តិ២គ្រឿង ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពស៊ីដាច់ម៉ូតូរបស់មិត្តភក្តិរបស់ខ្លួនជាបន្តបន្ទាប់ បានចំនួន ២គ្រឿង ទីបំផុតមិត្តភក្តិរួមគ្នាប្តឹង និងតាមរកមុខឃើញ ក៏ចាប់ក្របួចប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចកន្លែងលក់ដូរ ២៤ម៉ោង ស្ថិតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។

ជនរងគ្រោះចំនួន២នាក់ ទី១-ឈ្មោះហ៊ូវ គីមថេង ហៅគោ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង និងទី២-ឈ្មោះរ៉ា គឹមហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យ មានឈ្មោះចាន់ រ៉ា ហៅឈឹម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ រីឯសម្ភារៈបាត់បង់ រួមមាន ម៉ូតូចំនួន ២គ្រឿង ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1SM-2293 (ជារបស់ជនរងគ្រោះឈ្មោះ ហ៊ូវ គីមថេង ហៅគោ) និង១គ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-2060 (ជារបស់ជនរងគ្រោះឈ្មោះ រ៉ា គឹមហុង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះហ៊ូវ គីមថេង ហៅគោ បានជិះម៉ូតូ មកហូបមី នៅកន្លែងកើតហេតុ ហើយក៏បានជួបជនសង្ស័យ ពេលនោះជនសង្ស័យបានខ្ចីម៉ូតូរបស់ឈ្មោះហ៊ូវ គីមថេង ហៅគោ ថាជូនប្អូនទៅវត្តទឹកវិលមួយភ្លែត រួចក៏បានយកម៉ូតូទៅបាត់រហូត។

ប្រភពដដែល បន្តថា បន្ទាប់មកនៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះរ៉ា គឹមហុង បានជិះម៉ូតូមកលេងនៅវត្តឈូងលាភ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ រួចក៏បានជួបនឹងជនសង្ស័យដដែល ខណៈពេលនោះជនសង្ស័យក៏បាន ពឹងជនរងគ្រោះ ឱ្យជួយជូនខ្លួនទៅកន្លែងបោកអ៊ុតខោអាវមួយភ្លែត ពេលនោះឈ្មោះរ៉ា គឹមហុង បានឱ្យជនសង្ស័យឈ្មោះចាន់ រ៉ាហៅ ឈឹម ជាអ្នកជិះម៉ូតូដឹកខ្លួន លុះពេលជិះម៉ូតូទៅដល់កន្លែងបោកអ៊ុតខោអាវ ជនសង្ស័យឈ្មោះចាន់ រ៉ា ហៅឈឹម បានឱ្យឈ្មោះរ៉ា គឹមហុង ចូលទៅយកខោអាវរបស់ខ្លួននៅកន្លែងបោកអ៊ុត ។ ស្រាប់តែជនសង្ស័យបានជិះម៉ូតូទៅបាត់តែម្តង។

រហូតមកដល់វេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះហ៊ូវ គីមថេង ហៅគោ ក៏បានជួបនឹងជនសង្ស័យឈ្មោះ ចាន់ រ៉ា ហៅឈឹម នៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង រួចក៏បានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចករណីខាងលើប្រាកដមែន។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES