Tuesday, November 19, 2024
Homeព័ត៌មានជាតិអគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលបង់ពន្ធអចលនទ្រព្យ ដល់ថ្ងៃ៣១ ធ្នូ

អគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលបង់ពន្ធអចលនទ្រព្យ ដល់ថ្ងៃ៣១ ធ្នូ

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលបង់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីបានពិនិត្យឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួន នៅតែមិនទាន់បានប្រកាសបង់ពន្ធប្រភេទនេះនៅឡើយ ខណៈម្ចាស់អចលនទ្រព្យជាច្រើន កំពុងមមាញឹកមកប្រកាសបង់ពន្ធ។ ដូច្នេះកាពន្យារនេះ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់លទ្ធភាព ជូនម្ចាស់អចលនទ្រព្យ ដែលមិនទាន់ប្រកាសបង់ពន្ធ មានពេលវេលាគ្រប់គ្រាន់ សំរាប់ការបង់ពន្ធនេះ ។
ប៉ុន្តែនៅក្នងសេចក្ដីជូនដំណឹងនោះ ក៏បានបញ្ជាក់ដែរថា ម្ចាស់អចលនទ្រព្យទាំងឡាយណា ដែលមិនបានមកប្រកាសបង់ពន្ធក្នុងអំឡុងពេល ឬក្រោយការពន្យារពេលខាងលើនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ស្របតាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន ៕

RELATED ARTICLES