ភ្នំពេញ៖មាស សុខសោភា បានបង្ហាញខ្លួនទៅចូលរួមមង្គលការរបស់មិត្តភក្ដិជាញឹកញាប់នៅរយៈពេលចុងក្រោយនេះ ខណៈដែលថ្មីៗនេះនាងក៍បណ្ដើរស្វាមីលោកអ៊ឹត រ៉ាដា ទៅចូលរូមពិធីភ្ជាប់ពាក្យរបស់តារាចម្រៀងនាងអេ ដា ផងដែរ។ប៉ុន្ដែអ្វីដែលសោភា គាំងចម្លើយគឺនាងត្រូវអ្នករួមអាជីពសួរថាពេលណាទៅទើបគិតគូរឿងរៀបការជាចំហដូចគេនោះធ្វើឲ្យនាងគ្មានវាចាតបឡើយ បើទោះជាកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ សោភា បានឲ្យលោកឆន សុវណ្ណារាជ ទម្លាយរូបរឿងនាងការស្រដៀងសែនព្រេនចេញមកក្នុងចេតនាដើម្បីទប់ស្កាត់ការិះគន់ទាំងឡាយដែលថានាងសាងស្នេហ៍ជាង១០ឆ្នាំតឥតខាន់ស្លាក្ដី តែពេលនេះសោភា នៅតែមិនទទួលបានលទ្ធផលដូចការរំពឹងទុកនោះទេ ព្រោះថាទាំងអ្នកសិល្បកររួមអាជីពនិងអ្នកគាំទ្រតារាចម្រៀងសំនៀងផ្អែមរូបនេះនៅតែចង់ឃើញនាងរៀបការជាចំហដោយមិនលាក់លៀមដូចមុនដើម្បីបញ្ចប់ព័តមានចរចាមអារ៉ាមទាំងឡាយ។តែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងគ្មានបំណងរៀបការជាសាធារណៈនោះទេ ដែលការវាចាបែបនេះមានន័យថាសោភា នៅតែស្ទាក់ស្ទើចិន្តា ហើយមិនហ៊ានប្រថុយរៀបការដូចគេឡើយ។
មាស សុខសោភា ធ្លាប់ផ្ដល់ចម្លើយដោយប្រែប្រួលរហូតរឿងរៀបការនេះដោយម្ដងនាងថាអាច២ទៅ៣ឆ្នាំទៀត និងជូនកាលថាមិនចង់ការ ខណៈដែលស្វាមីនាងលោករ៉ាដា គឺរងចាំសម្របខ្លួនតាមនាងគ្រប់ពេលវេលាទាំងអស់។គេចាំបានថាកាលពីឆ្នាំ២០២១ មានព័តមានថាសុខសោភា ចង់រៀបការធំឲ្យផ្អើលមេឃដូចសុគន្ធកញ្ញា ដែរដើម្បីបញ្ចប់រាល់ព័តមានចរចរាមអារ៉ាមទាំងឡាយ តែរឿងនោះបានរំសាយចោលទៅវិញព្រោះពេលនោះកូវីដផ្ទុះខ្លាំងពេក ទើបនៅចុងឆ្នាំដដែលសោភា ទម្លាយរូបថតអាពាហ៍ ពិពាហ៍របស់ខ្លួនដែលនាងប្រឹងលាក់អស់រយៈពេល១២ឆ្នាំកន្លងមក។មានព័តមានថាសោភា ហាក់រារែកចិត្តក្នុងការរៀបការជាលើកទី៣ បន្ទាប់ពីនាងបានរៀបការលើកទី១តាមបែបសាសនាគ្រិស្ដនៅកាណាដាកាលពីឆ្នាំ២០០៨ និងរៀបការនៅខ្មែរដូចសែនព្រេននៅឆ្នាំ២០០៩ ដែលមើលទៅកម្មវិធីពិសេសរបស់នាងមិនទាន់សាកសមឲ្យត្រូវនិងកេរ្ដិ៍ឈ្មោះរបស់នាងជាតារាល្បីល្បាញនោះឡើយ ទើបFan និងមិត្តភក្ដិរបស់នាងនៅតែចង់ឃើញអ្នកចម្រៀងសំនៀងផ្អែមរូបនេះគ្រងឈុតកូនក្រមុំម្ដងទៀតជាចំហដូចតារារួមដំបូលជាមួយនាងមានសុគន្ធ និសា,សួស វីសា និងឱក សុគន្ធកញ្ញា ជាដើម។តែសោភា បែជាមិនដាច់ចិត្តទៅវិញ។
គូរបញ្ជាក់ថាមាស សុខសោភា ក្រោយចាកចេញពីថោន ទៅរាម រយៈពេលជាង១ឆ្នាំមកនេះនាងមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួលឡើយ ពោលគឺនៅទ្រឹងដូចលោកព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy ដែរ។តែអ្វីដែលសោភា មានការផ្លាស់ប្ដូរនោះគឺការតុបតែងខ្លួនរបស់នាងដូចជាមានពេលខ្លះសោភា ហ៊ានបញ្ចេញសាច់គល់ភ្លៅនៅលើវាលខ្សាច់យ៉ាងស៊ិចស៊ី និងស្លៀកខោលីអូក្នុងអាងទឹកជាដើម ដែលភាពស៊ិចស៊ីទាំងនេះមុនពេលនាងចូលរាម គឺសោភា កម្រនឹងបង្ហាញឲ្យគេឃើញ។យ៉ាងណាសោភា នៅមានពេលវេលាច្រើនទៀតដើម្បីស្ដារមុខមាត់នៅផលិតកម្មថ្មីនេះ ហើយតាមព័តមានថាសោភា បានបន្ថែមកុងត្រាថ្មីជាច្រើនឆ្នាំនៅរាម ដើម្បីច្រៀងផង រកស៊ីផង ហេតុនេះហើយឱកាសដែលនាងទៅចូលរួមជាមួយហង្សមាសកាន់តែរួមតូចទៅៗ បន្ទាប់ពីការចចាររយៈពេលជាង១០ឆ្នាំមកនេះបានរងបរាជ័យជាបន្ដបន្ទាប់។អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់និយាយថាមាស សុខសោភា ទោះជាទៅដល់ណាក៍នាងនៅតែល្បីដែរ ហើយការទៅរាម របស់នាងដោយចាប់ដៃគូជាមួយលោកដួង វីរៈសិទ្ធ នោះមិនធ្វើឲ្យតារាទាំងពីរមានបញ្ហាឡើយគឺអាចទៅរួចបើទោះជាសោភា មានអាយុបងវីរៈសិទ្ធ ជាច្រើនឆ្នាំក្ដី៕