Thursday, October 24, 2024
Homeតារាខ្មែរមាស សុខសោភា ៖ឆ្លើយមិនចេញ

មាស សុខសោភា ៖ឆ្លើយមិនចេញ

ភ្នំពេញ៖មាស សុខសោភា បានបង្ហាញខ្លួនទៅចូលរួមមង្គលការរបស់មិត្តភក្ដិជាញឹក​ញាប់នៅ​រយៈពេលចុង​ក្រោយ​នេះ ខណៈដែលថ្មីៗនេះនាងក៍បណ្ដើរស្វាមីលោកអ៊ឹត រ៉ាដា ទៅចូលរូម​ពិធី​ភ្ជាប់​ពាក្យរបស់​តារា​ចម្រៀង​នាងអេ ដា ផងដែរ។ប៉ុន្ដែអ្វីដែលសោភា គាំងចម្លើយគឺនាង​ត្រូវ​អ្នក​រួមអាជីព​សួរថាពេលណាទៅទើប​គិតគូ​រឿង​រៀប​ការ​ជា​ចំហដូច​គេនោះធ្វើឲ្យនាងគ្មាន​វាចា​តបឡើយ បើទោះជាកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ សោភា បាន​ឲ្យលោកឆន សុវណ្ណា​រាជ ទម្លាយរូបរឿងនាងការស្រដៀងសែនព្រេនចេញ​មកក្នុងចេតនាដើម្បីទប់ស្កាត់ការិះ​គន់​ទាំងឡាយ​ដែលថានាងសាងស្នេហ៍ជាង១០ឆ្នាំតឥតខាន់ស្លាក្ដី តែពេលនេះសោភា នៅតែ​មិន​ទទួលបានលទ្ធ​ផល​ដូច​ការរំ​ពឹងទុកនោះទេ ព្រោះថាទាំងអ្នកសិល្បកររួមអាជីពនិងអ្នកគាំ​ទ្រ​តារាចម្រៀងសំនៀង​ផ្អែមរូបនេះនៅតែ​ចង់​​ឃើញ​នាងរៀបការជាចំហ​ដោយមិនលាក់លៀម​ដូចមុន​ដើម្បីបញ្ចប់ព័តមានចរចាមអារ៉ាមទាំងឡាយ។តែ​សោភា ធ្លាប់​ប្រាប់អ្នកយកព័ត​មាន​យើងថានាង​គ្មានបំណងរៀបការជាសាធារណៈនោះទេ ដែលការវាចា​បែបនេះ​មានន័យ​ថា​សោ​ភា នៅតែស្ទាក់ស្ទើចិន្តា ហើយមិនហ៊ានប្រថុយរៀបការដូចគេឡើយ។

 មាស សុខសោភា ធ្លាប់ផ្ដល់ចម្លើយដោយប្រែប្រួលរហូតរឿងរៀបការ​នេះដោយម្ដង​នាង​ថាអាច២ទៅ៣ឆ្នាំទៀត និងជូនកាលថាមិនចង់ការ ខណៈដែលស្វាមីនាងលោករ៉ាដា គឺ​រងចាំ​សម្រប​ខ្លួន​តាមនាងគ្រប់ពេលវេលា​ទាំង​អស់​​។គេចាំបានថាកាលពីឆ្នាំ២០២១ មានព័ត​មាន​​ថា​សុខសោភា ចង់រៀបការធំឲ្យផ្អើលមេឃដូចសុគន្ធកញ្ញា ដែរ​ដើម្បីបញ្ចប់រាល់ព័តមាន​ចរ​ចរាម​​អារ៉ាម​ទាំងឡាយ តែរឿងនោះបានរំសាយចោលទៅវិញព្រោះពេលនោះ​កូវីដផ្ទុះ​ខ្លាំង​ពេក ទើប​នៅចុងឆ្នាំដដែលសោភា ទម្លាយរូបថតអាពាហ៍ ពិពាហ៍របស់ខ្លួនដែលនាងប្រឹង​លាក់​អស់រយៈ​ពេ​ល​​​១២ឆ្នាំកន្លងមក។មានព័តមានថាសោភា ហាក់រារែកចិត្តក្នុងការរៀប​ការ​ជាលើកទី៣ បន្ទាប់ពីនាងបាន​រៀប​ការ​លើកទី១តាមបែបសាសនាគ្រិស្ដ​នៅកាណាដា​កាល​ពីឆ្នាំ២០០៨ និង​រៀបការនៅខ្មែរដូច​សែនព្រេននៅ​ឆ្នាំ​២០​០៩ ដែលមើលទៅកម្មវិធីពិសេស​របស់នាងមិនទាន់​សាក​សមឲ្យត្រូវនិងកេរ្ដិ៍ឈ្មោះ​របស់នាងជាតារា​ល្បី​ល្បា​ញ​នោះ​ឡើយ ទើបFan និងមិត្តភក្ដិរបស់​នាងនៅតែចង់ឃើញអ្នកចម្រៀងសំនៀងផ្អែម​រូបនេះគ្រង​ឈុតកូន​ក្រមុំ​ម្ដង​ទៀត​ជាចំហដូចតារារួមដំបូលជាមួយនាងមានសុគន្ធ និសា,សួស វីសា និងឱក សុ​គន្ធ​កញ្ញា ជាដើម។តែសោភា បែជា​មិនដាច់ចិត្តទៅវិញ។

គូរបញ្ជាក់ថាមាស សុខសោភា ក្រោយចាកចេញពីថោន ទៅរាម រយៈពេលជាង១ឆ្នាំ​មក​នេះនាងមិនទាន់​ធ្វើឲ្យ​ទី​ផ្សារចម្រៀងមានការប្រែប្រួលឡើយ ពោលគឺនៅទ្រឹងដូចលោក​ព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy ដែរ។តែអ្វីដែលសោភា មានការផ្លាស់ប្ដូរនោះគឺ​ការ​តុប​តែងខ្លួនរបស់នាងដូចជាមានពេលខ្លះសោភា ហ៊ាន​បញ្ចេ​ញ​សាច់​គល់ភ្លៅនៅលើវាល​ខ្សា​ច់​​​យ៉ាងស៊ិចស៊ី និងស្លៀកខោលីអូក្នុងអាងទឹកជាដើម ដែលភាព​ស៊ិចស៊ី​ទាំងនេះ​មុនពេល​នាង​ចូល​រាម គឺសោភា កម្រនឹងបង្ហាញឲ្យគេឃើញ។យ៉ាងណាសោភា នៅមានពេលវេលាច្រើន​ទៀត​ដើម្បីស្ដារមុខមាត់នៅផលិតកម្មថ្មីនេះ ហើយតាមព័តមានថាសោភា បានបន្ថែមកុងត្រា​ថ្មីជា​ច្រើនឆ្នាំនៅរាម ដើម្បី​ច្រៀងផង រកស៊ីផង ហេតុនេះហើយឱកាសដែលនាងទៅ​ចូលរួម​ជាមួយហង្សមាសកាន់តែរួមតូចទៅៗ បន្ទាប់ពីការចចាររយៈពេលជាង១០ឆ្នាំ​មកនេះបានរង​បរា​ជ័យ​ជាបន្ដបន្ទាប់។អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់និយាយថាមាស សុខសោភា ទោះ​​ជាទៅដល់ណាក៍នាងនៅតែល្បីដែរ ហើយការទៅរាម របស់នាងដោយ​ចាប់ដៃគូជា​មួយ​លោកដួង វីរៈសិទ្ធ នោះមិនធ្វើឲ្យតារាទាំងពីរមានបញ្ហាឡើយគឺអាចទៅរួចបើទោះជាសោភា មានអាយុបងវីរៈសិទ្ធ ជាច្រើនឆ្នាំក្ដី៕

RELATED ARTICLES