Thursday, October 24, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ប្រយ័ត្ន”ស្នេហ៍មិនឈ្នះស្និត”

អ៊ីវ៉ា ៖ប្រយ័ត្ន”ស្នេហ៍មិនឈ្នះស្និត”

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានប្រកាសមុននេះថាអនាគតស្វាមី​របស់នាងគឺជាអ្នកដែលធ្វើការ​ពាក់ព័ន្ធវិស័យកីឡារ មិនមែនជាអ្នកសិល្បៈដូចគ្នាឡើយទើបធ្វើឲ្យមិត្តភក្ដិជិតដិតអ៊ីវ៉ា បានរំលឹកនាងថា​ប្រយ័ត្ន​បាន​ប្ដីអ្នកចាក់បាល់ ព្រោះពួកគេក៍ជាអ្នកនៅក្នុងកីឡារដែរ តែស្រីនាថ មិនបញ្ជាក់ឲ្យច្បាស់ទេថាតើម្ចាស់​ស្នេហ៍​របស់នាងជាមនុស្សប្រភេទណា ខណៈដែលតាមព័តមានថាម្ចាស់ក្លឹបបាល់ទាត់មួយនៅ​កម្ពុជាក៍ធ្លាប់បង្ហាញ​សញ្ញាស្និត​ស្នាលជាមួយអ៊ីវ៉ា យ៉ាងចម្លែកដែរ។

ក្រោយអ៊ីវ៉ា បង្ហើបតម្រុយរឿងយកប្ដីមិនមែនតារាដូចគ្នានេះមក មានការលើក​ឡើងថានេះជាការបញ្ជាក់​ច្បាស់ៗ​របស់អ៊ីវ៉ា ទៅកាន់ចំពោះតារាចម្រៀងរួមដំបូលលោកវេហាស៍ ដែលកន្លងមកធ្លាប់ត្រូវបានគេសង្ស័យថាប្អូន​ប្រុស​លោកមាស សាលី រូបនេះតែងតែបង្ហាញកាយ​វិការស្និតស្នេហ៍​អ៊ីវ៉ា ហើយថែមទាំងយកចិត្តស្រីស្រស់​រូបនេះជា​ខ្លាំង​ថែមទៀតផងរហូតមានការលើកឡើងថាអ៊ីវ៉ា នឹងក្លាយទៅ​ជា​ប្អូន​ថ្លៃ​លោកសាលី នាពេលខាងមុខ​ទៀត​ផង។​តែការដែលអ៊ីវ៉ា បានចេញមកអះអាងរឿងគូស្នេហ៍របស់នាង​ស្ថិតក្នុងវិស័យកីឡារនោះបញ្ជា​ក់​ថានាងបិត​ផ្លូវ​ស្នេហ៍ប្អូនលោកសាលី ទៅហើយ។យ៉ាងណាក្រោយអ៊ីវ៉ា ទម្លា​យរឿងបេះដូងនេះមកស្រាប់​តែពេលនេះគេ​ឃើញ​នាង​ស្និតស្នាលជាមួយលោកវេហាស៍ លើសដើមទៅវិញ។អ្នកស្និតស្រីនាថ បានដាស់តឿននាងថាប្រ​យ័ត្នស្នេហ៍មិនឈ្នះស្និត តែអ៊ីវ៉ា ហាក់មិនក្វល់ច្រើននោះទេដោយ​នាងនៅតែទុកចិត្តប្អូនលោកសាលី រូបនេះ​ហើយ​តារាសាន់ដេធ្លាប់អះអាងប្រាប់អ្នកយកព័តមានយើងថាវេហាស៍ មិនដែលកេងចំណេញលើនាងម្ដងណា​ឡើយ ហើយនាងរាប់អានគ្នាជាមួយអ្នកចម្រៀង​រួមដំបូលរូបនេះតាំងពី​មុនរូប​គេចូលសាន់ដេម្លេះ។

 អ៊ីវ៉ា បានចែកផ្លូវគ្នាជាមួយលោក”ប”ដែលជាថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀម​រាបកាលពីឆ្នាំ២០១៣ ​​ហើយ​ពេលនេះចំណងស្នេហាមិនអាចវិលមករកភាពផ្សះផ្សារស្នេហ៍ឲ្យបានដូចដើមវិញឡើយ។តារាចម្រៀងសាច់​សខ្ចីរូប​នេះត្រូវបានឪពុកនាងលោកអ៊ូ វ៉ាវ ជម្រុញឲ្យយកប្ដីឆាប់ៗផងដែរព្រោះលោកចង់​បានកូនប្រសារមក​ជំនួស​ដៃ​ជើងលោកដូចជាបើករថយន្ដជូននាងទៅច្រៀងសម្ដែងតាមឆាកតន្រ្ដីជាដើម។ប៉ុន្ដែអ៊ីវ៉ា តាំងចិត្តថានៅ​ពេល​នាងមានអាយុគម្រប់អាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះទើបនាងគិតគូរឿងរៀបការ។គេចាំ​មើល​ថា​តើ​ស្វាមីអ៊ីវ៉ា ពិតជាអ្នកបម្រើការនៅក្នុងវិស័យកីឡារដូចនាងវាចារមែន ឬមួយក៍បុរសដែលតាម​នាងស្អិត​ប្រៀប​បានជាអង្គរក្សបេះដូងគឺជាប្អូនលោកសាលី ឯណ្ណេះទេដែលមានភាគរយខ្ពស់ក្នុងការមានប្រៀបជាង​ប្រុស​ផ្សេងទៀតនឹងយកបានបេះដូងស្រីស្អាតរូបនេះ?

RELATED ARTICLES