ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានប្រកាសមុននេះថាអនាគតស្វាមីរបស់នាងគឺជាអ្នកដែលធ្វើការពាក់ព័ន្ធវិស័យកីឡារ មិនមែនជាអ្នកសិល្បៈដូចគ្នាឡើយទើបធ្វើឲ្យមិត្តភក្ដិជិតដិតអ៊ីវ៉ា បានរំលឹកនាងថាប្រយ័ត្នបានប្ដីអ្នកចាក់បាល់ ព្រោះពួកគេក៍ជាអ្នកនៅក្នុងកីឡារដែរ តែស្រីនាថ មិនបញ្ជាក់ឲ្យច្បាស់ទេថាតើម្ចាស់ស្នេហ៍របស់នាងជាមនុស្សប្រភេទណា ខណៈដែលតាមព័តមានថាម្ចាស់ក្លឹបបាល់ទាត់មួយនៅកម្ពុជាក៍ធ្លាប់បង្ហាញសញ្ញាស្និតស្នាលជាមួយអ៊ីវ៉ា យ៉ាងចម្លែកដែរ។
ក្រោយអ៊ីវ៉ា បង្ហើបតម្រុយរឿងយកប្ដីមិនមែនតារាដូចគ្នានេះមក មានការលើកឡើងថានេះជាការបញ្ជាក់ច្បាស់ៗរបស់អ៊ីវ៉ា ទៅកាន់ចំពោះតារាចម្រៀងរួមដំបូលលោកវេហាស៍ ដែលកន្លងមកធ្លាប់ត្រូវបានគេសង្ស័យថាប្អូនប្រុសលោកមាស សាលី រូបនេះតែងតែបង្ហាញកាយវិការស្និតស្នេហ៍អ៊ីវ៉ា ហើយថែមទាំងយកចិត្តស្រីស្រស់រូបនេះជាខ្លាំងថែមទៀតផងរហូតមានការលើកឡើងថាអ៊ីវ៉ា នឹងក្លាយទៅជាប្អូនថ្លៃលោកសាលី នាពេលខាងមុខទៀតផង។តែការដែលអ៊ីវ៉ា បានចេញមកអះអាងរឿងគូស្នេហ៍របស់នាងស្ថិតក្នុងវិស័យកីឡារនោះបញ្ជាក់ថានាងបិតផ្លូវស្នេហ៍ប្អូនលោកសាលី ទៅហើយ។យ៉ាងណាក្រោយអ៊ីវ៉ា ទម្លាយរឿងបេះដូងនេះមកស្រាប់តែពេលនេះគេឃើញនាងស្និតស្នាលជាមួយលោកវេហាស៍ លើសដើមទៅវិញ។អ្នកស្និតស្រីនាថ បានដាស់តឿននាងថាប្រយ័ត្នស្នេហ៍មិនឈ្នះស្និត តែអ៊ីវ៉ា ហាក់មិនក្វល់ច្រើននោះទេដោយនាងនៅតែទុកចិត្តប្អូនលោកសាលី រូបនេះហើយតារាសាន់ដេធ្លាប់អះអាងប្រាប់អ្នកយកព័តមានយើងថាវេហាស៍ មិនដែលកេងចំណេញលើនាងម្ដងណាឡើយ ហើយនាងរាប់អានគ្នាជាមួយអ្នកចម្រៀងរួមដំបូលរូបនេះតាំងពីមុនរូបគេចូលសាន់ដេម្លេះ។
អ៊ីវ៉ា បានចែកផ្លូវគ្នាជាមួយលោក”ប”ដែលជាថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាបកាលពីឆ្នាំ២០១៣ ហើយពេលនេះចំណងស្នេហាមិនអាចវិលមករកភាពផ្សះផ្សារស្នេហ៍ឲ្យបានដូចដើមវិញឡើយ។តារាចម្រៀងសាច់សខ្ចីរូបនេះត្រូវបានឪពុកនាងលោកអ៊ូ វ៉ាវ ជម្រុញឲ្យយកប្ដីឆាប់ៗផងដែរព្រោះលោកចង់បានកូនប្រសារមកជំនួសដៃជើងលោកដូចជាបើករថយន្ដជូននាងទៅច្រៀងសម្ដែងតាមឆាកតន្រ្ដីជាដើម។ប៉ុន្ដែអ៊ីវ៉ា តាំងចិត្តថានៅពេលនាងមានអាយុគម្រប់អាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះទើបនាងគិតគូរឿងរៀបការ។គេចាំមើលថាតើស្វាមីអ៊ីវ៉ា ពិតជាអ្នកបម្រើការនៅក្នុងវិស័យកីឡារដូចនាងវាចារមែន ឬមួយក៍បុរសដែលតាមនាងស្អិតប្រៀបបានជាអង្គរក្សបេះដូងគឺជាប្អូនលោកសាលី ឯណ្ណេះទេដែលមានភាគរយខ្ពស់ក្នុងការមានប្រៀបជាងប្រុសផ្សេងទៀតនឹងយកបានបេះដូងស្រីស្អាតរូបនេះ?