Wednesday, June 25, 2025
Homeសន្ដិសុខសង្គមបុរសម្នាក់ ចោទប៉ូលិសធ្វើស៊ីលុយ  ដាក់ថ្នាំប្រពន្ធ ចាប់រំលោភបូក

បុរសម្នាក់ ចោទប៉ូលិសធ្វើស៊ីលុយ  ដាក់ថ្នាំប្រពន្ធ ចាប់រំលោភបូក

ភ្នំពេញ ៖ បុរសម្នាក់ បានបែកគំនិតយករូបភាពអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មកបង្ហោះ រួចចោទប្រកាន់ថា ប៉ូលិសខណ្ឌឫស្សីកែវ ធ្វើស៊ីលុយខ្លួនហើយ ថែមទាំងបានដាក់ថ្នាំរំលោភបូកប្រពន្ធខ្លួនទៀតផង ជាហេតុធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួន នាំយកទៅសាកសួរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៧យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ ដែលមានគណនីហ្វេសប៊ុក ឈ្មោះ Nith New និងគណនីហ្វេសប៊ុកផេក ឈ្មោះ Nith Official ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ដោយសារបានបង្ហោះសារមានខ្លឹមសារថា “សូមបងប្អូនជួយខ្ញុំផង ប៉ូលិសអធិការដ្ឋាន

ខណ្ឌឫស្សីកែវ ធ្វើស៊ីលុយខ្ញុំ ដាក់ថ្នាំចាប់រំលោភប្រពន្ធខ្ញុំបូក ហើយយកប្រពន្ធខ្ញុំទៅលក់នៅក្រៅទៀត គេចាប់ប្រពន្ធខ្ញុំរំលោភបូក ហើយពួកគាត់ដាក់ GPS ឱ្យគេតាមដានខ្ញុំទៀត អ្នកភូមិក៏ចាប់រំលោភប្រពន្ធខ្ញុំដែរ តែពួក

គាត់ថា ដោះស្រាយហើយ តែគាត់អត់ឱ្យលុយខ្ញុំទេ យកលុយចែកគ្នាអស់ហើយ ប៉ូលិសហ្នឹងនៅជិតផ្ទះខ្ញុំ ពួកគាត់មេគ្រឿងញៀនធំ ជក់គ្រឿងញៀនទៀត ហើយពួកគាត់ដាក់ GPS មើលអ្នកលក់គ្រឿងញៀន ហើយពួកគាត់ចាំធ្វើស៊ីគេ រឿងហ្នឹងគាត់អត់ឱ្យខ្ញុំប្រាប់គេ និងប្រាប់ គ្រួសារខ្ញុំទេ ដល់ឡូវពួកគាត់ធ្វើស៊ីលុយខ្ញុំ បានខ្ញុំផុស និងបានយក

រូបអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ផុសដោយសរសេរអក្សរពីលើថា “ប៉ូលិសមេគ្រឿងញៀន ហើយជក់គ្រឿងញៀន ធ្វើស៊ីលុយខ្ញុំហើយ ដាក់ GPS ឱ្យអ្នកភូមិមើលខ្ញុំទៀត”។

ប្រភពដដែល បន្តថា ជុំវិញករណីនេះ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារខាងលើ ដែលបានសរសេរចោទប្រកាន់មកលើកម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ហើយរឿងហេតុដែលគណនីហ្វេសប៊ុក ឈ្មោះ Nith New និងហ្វេសប៊ុកផេក ឈ្មោះ Nith Official បានបង្ហោះនេះ ពុំមានកើតឡើងក្នុងខណ្ឌឫស្សីកែវ នោះទេ។

ក្រោយពីមានសារខាងលើបង្ហោះភ្លាម ក្រុមការងារជំនាញ បានធ្វើការស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុក មាន ប៉ុល សំនិត ភេទប្រុស ២៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានបង្ហោះសារមានខ្លឹមសារដូចបានរៀបរាប់ខាងលើប្រាកដមែន តែជារឿងមិនពិតនោះទេ ដោយមូលហេតុ រូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន និងខឹងជាមួយប្រពន្ធដែលបានរត់ចោលជាច្រើន ខែមកហើយ ទើបខ្លួនខូចចិត្ត រហូតយករូបភាពអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មកសរសេរសារបង្ហោះតែម្តង ដោយពុំបានគិតថាប៉ះពាល់អង្គភាពនគរបាលនោះទេ។

ក្រោយពីសាកសួរឈ្មោះប៉ុល សំនិត រួច កម្លាំងជំនាញ បានធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន (មានសារធាតុញៀន)។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ដោយសារឈ្មោះ ប៉ុល សំនិត មានសារធាតុញៀន កម្លាំងសមត្ថកិច្ច បានឱ្យជននេះធ្វើកិច្ចសន្យា និងធ្វើការណែនាំអប់រំ រួចបញ្ជូនទៅស្តារនីតិសម្បទានៅមណ្ឌលកែប្រែ៕

RELATED ARTICLES