Thursday, October 24, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី៖ប្រេះឆាស្នេហ៍ប្រុសក្មេង

សុខ សោម៉ាវត្តី៖ប្រេះឆាស្នេហ៍ប្រុសក្មេង

ភ្នំពេញ៖សុខ សោម៉ាវត្តី ដែលត្រូវបានគេចាត់ទុកថាជាអ្នកមេម៉ាយសាច់​សខ្ចីម្នាក់ក្នុងសិល្បៈ​​នោះពេលនេះ​ចំ​ណងស្នេហានាងជាមួយកីឡាករបាល់ទាត់លោកលី វ៉ាហេទ បានឈានទៅ​ដល់​ការចែកផ្លូវគ្នាដើររៀងៗខ្លួន។ដំណឹងដ៍គូរឲ្យភ្ញាក់​ផ្អើលនេះត្រូវបានកីឡាករ​បា​ល់​​ទាត់​ម្នាក់ដែលស្និតវ៉ាហេទ បានបង្ហើបប្រាប់អ្នកយកព័ត​មាន​យើងកាលពីពេលថ្មីៗនេះ​ថា​តាម​ពិតវត្តី និងវ៉ាហេទ លែងជាគូសង្សារគ្នារយៈពេលជាងកន្លះឆ្នាំទៅហើយ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅសុខ សោម៉ាវត្តី កាលពីថ្ងៃទី២៦ខែមេសា តែតេ​ចូល​គ្មានអ្នកទទួល ទើបមិន​អាចសុំចម្លើយពីវត្តី ដើម្បីបំភ្លឺពីមូលហេតុដែលនាងមិន​អាច​ចាប់​ដៃគ្នាជាមួយប្រុសក្មេងវ៉ាហេទ បានទេ។ដោយ​ឡែក​ពិធីករម្នាក់ដែលតែងតែស្និតស្នាលវត្តី ទាំងក្នុងនិងក្រៅឆាកនោះបាននិយាយដោយ​សុំមិនឲ្យដាក់ឈ្មោះ​ថា​រឿងពិធីការិនីមេម៉ាយកូ១វត្តី និងកីឡាករខ្សែការពារលី វ៉ាហេទ បេះឆាស្នេហ៍នោះគឺជាការពិត។តារាសម្ដែងនិង​ជា​MC​រូបនោះ​អះអាងថាពេលនេះពួកគេ(វត្តី &វ៉េហេទ ) មិនមែនជាសង្សារនិងគ្នាទៀតនោះទេ ។យ៉ា​ង​​ណាតារា​រូបនោះមិនប្រាប់ពីរឿងរ៉ាវដែលនាំឲ្យវត្តី និងសង្សារក្មេងបញ្ចប់ស្នេហ៍​កណ្ដាលទី​នោះ​ឡើយ ដោយលោកនិយាយ​ខ្លី​ថាពិបាកណាស់ឲ្យតែតារា១ណាក៍ដូច១ណាដែរ មិនយូរ​អង្វែង​ទេ…។

  នៅលើហ្វេសបុករបស់លោកលី វ៉ហេទ ក៍គ្មានបង្ហោះរូបកៀកកើយជាសុខ សោម៉ាវត្តី ថ្មីៗ​នេះដែរគឺមាន​តែរូប​ភាព​ចាស់ៗប៉ុណ្ណោះ ហើយវ៉ាហេទ បានចេញសារហាក់បង្ហាញគ្មាន​សញ្ញាផ្សះផ្សារស្នេហ៍ជាមួយវត្តី នោះទេតាម​រយៈសំណេរថា”រឿងណាដែលនៅ​មានសង្ឃឹម​កែប្រែកើត ត្រូវតែព្យាយាមមកប្រែ ប៉ុន្ដែរឿងខ្លះកែប្រែលែងកើត មាន​តែទម្លាក់វាចុះ ហើយបន្ដ​តំ​ណើរ​ទៅមុខទៀត”។ដោយឡែកវត្តី វិញក៍បានបញ្ចេញសារនៅលើហ្វេស​បុក​ថា​”កុំ​ព្យាយាម​តាម​ចាប់របស់ដែលមិនមែនជារបស់យើងអី ព្រោះខំចាប់ហើយ បើចាប់មិនបានក៍ឈឺចាប់​បាន​ហើយ​ក៍ឈឺ ព្រោះយើងដឹងតាំងពីដំបូងហើយថាវាមិនមែនជាកម្មសិទ្ធិរបស់យើង តែយើង​អាចមើលថែ និងស្រលាញ់​វា​ពីចម្លាយបាន”។

 អំឡុងពេលចំណងស្នេហាសុខ សោម៉ាវត្តី និងប្រុសក្មេងដើរដល់ទីបញ្ចប់នេះគេឃើញ​អ្នក​មេម៉ាយកូន១ស្រងូត​ស្រ​ងាត់ខ្លាំងណាស់ ហើយនាងច្រើនតែទៅដើរលេងលំហែកាយ៉ា​នៅ​មាត់ស្ទឹងតែម្នាក់ឯង​ព្រោះក្ដីបំណង​ប្រា​ថ្នា​របស់នាងកាលពីខែតុលាឆ្នាំ២០២១ ដែលនាងចង់​កាន់​ដៃវ៉ា​ហេទ រហូតដល់ចាស់កោងខ្នងនោះ​ត្រូវរលាយទៅវិញ​អស់រលីង  ហើយរហូត​មក​ដល់​​ពេលនេះទើបវត្តី ដឹងខ្លួនថានៅលើលោកនេះគ្មានអ្វីដែលទៀងទាត់ ឬគ្មានការ​ជួប​​​ជុំណា​ដែលថាមិនបែកឡើយ។តាមព័តមានថាអំឡុងពេលដែលវត្តី កំពុងតែតុកស៊ិករឿងមិន​អាច​រក្សារ​ចំ​ណ​ង​​ស្នេងហាជាមួយសង្សារក្មេងពូកែទាត់បាល់នេះ ក៍មានប្រុសៗអ្នកមាន​ទ្រព្យ,មន្រ្ដី​ធំ​ៗ​មួយចំនួនចង់ចូល​ខ្លួន​មក​ស្អំរបួសបេះដូងអ្នកមេម៉ាយរូបនេះ តែវត្តី ហាក់មិនចាប់​អារ​ម្មណ៍​នោះ​ទេ ខណៈដែលកន្លង​មកនាងធ្លាប់​ប្រាប់​អ្នក​យកព័តមានយើងថាពិតជាមានមន្រ្ដីធំៗ រួម​ទាំងបុរសក្នុងនិងក្រៅស្រុកធ្លាប់តាមស្នេហ៍មែន ។ប៉ុន្ដែបើនាង​ចង់​បាន​ប្ដីអ្នកធំ តើចាំបាច់នាង​លែង​អតីតប្ដីធ្វើ​អីទៅ ព្រោះថាពេលនេះប្ដីចាស់នាងក៍ជាមន្រ្ដីធំម្នាក់ដែរ។វត្តី ហាក់​បង្ហាញ​អារ​ម្មណ៍​​ឈឺ​ចាប់​ដែល​នាងនិងអតីតស្វាមី ស្រលាញ់គ្នាជាង៥ឆ្នាំទើប​រៀបការហើយនៅតែមិន​អាច​រក្សារ​ស្នេហាបានធ្វើឲ្យនាងបាក់ទឹកចិត្ត តែពេលនេះចំណងស្នេហាជាមួយវ៉ាហេទ កំពុង​តែ​​ផ្អែម​ល្ហែម​សុខៗក៍ដល់​ទី​បញ្ចប់ទៀត។

 គូរំលឹកថាសុខ សោម៉ាវត្តី បានរៀបការកាលពីឆ្នាំ២០១២ ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ ដែល​ជា​កូន​អតីត​ស្នងការរាជធានីភ្នំពេញលោកទូច ណារ័ត្ន ហើយបច្ចុប្បន្ន​លោក​ពេជ្រ ជាស្នងការរងខេត្តរតនគិរី នោះ​បានចែក​ផ្លូវ​គ្នាកាលពីឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃ​កូន​ស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។ពិធីកា​រិនី​សោម៉ាវត្តី ធ្លាប់​ប្រាប់ថានៅពេលមានគូ​ស្នេហ៍​ថ្មីនាងមិនចង់រៀបការជាលើកទី២នោះទេ គឺចង់សាងស្នេហ៍​ដោយ​លាក់លៀម តែ​ពេល​នេះ​គូឲ្យស្ដាយវត្តី បានរងវិបត្តិផ្លូវចិត្តម្ដងទៀតទៅហើយ ។យ៉ាងណាគេជឿរថារូប​សម្រស់​របស់នាង​ប្រា​កដ​ជាធ្វើឲ្យប្រុសមិនតិចទេរងចាំត្រងស្នេហ៍ហើយមិនយូឡើយ តារាកូន១នឹង​បានជួបស្នេហា​ពិត​ដែលជា​បុរសល្អ​ជាង​អតីតគូស្នេហ៍ជាមិនខាន៕

RELATED ARTICLES