ភ្នំពេញ៖សុខ សោម៉ាវត្តី ដែលត្រូវបានគេចាត់ទុកថាជាអ្នកមេម៉ាយសាច់សខ្ចីម្នាក់ក្នុងសិល្បៈនោះពេលនេះចំណងស្នេហានាងជាមួយកីឡាករបាល់ទាត់លោកលី វ៉ាហេទ បានឈានទៅដល់ការចែកផ្លូវគ្នាដើររៀងៗខ្លួន។ដំណឹងដ៍គូរឲ្យភ្ញាក់ផ្អើលនេះត្រូវបានកីឡាករបាល់ទាត់ម្នាក់ដែលស្និតវ៉ាហេទ បានបង្ហើបប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថាតាមពិតវត្តី និងវ៉ាហេទ លែងជាគូសង្សារគ្នារយៈពេលជាងកន្លះឆ្នាំទៅហើយ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅសុខ សោម៉ាវត្តី កាលពីថ្ងៃទី២៦ខែមេសា តែតេចូលគ្មានអ្នកទទួល ទើបមិនអាចសុំចម្លើយពីវត្តី ដើម្បីបំភ្លឺពីមូលហេតុដែលនាងមិនអាចចាប់ដៃគ្នាជាមួយប្រុសក្មេងវ៉ាហេទ បានទេ។ដោយឡែកពិធីករម្នាក់ដែលតែងតែស្និតស្នាលវត្តី ទាំងក្នុងនិងក្រៅឆាកនោះបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថារឿងពិធីការិនីមេម៉ាយកូ១វត្តី និងកីឡាករខ្សែការពារលី វ៉ាហេទ បេះឆាស្នេហ៍នោះគឺជាការពិត។តារាសម្ដែងនិងជាMCរូបនោះអះអាងថាពេលនេះពួកគេ(វត្តី &វ៉េហេទ ) មិនមែនជាសង្សារនិងគ្នាទៀតនោះទេ ។យ៉ាងណាតារារូបនោះមិនប្រាប់ពីរឿងរ៉ាវដែលនាំឲ្យវត្តី និងសង្សារក្មេងបញ្ចប់ស្នេហ៍កណ្ដាលទីនោះឡើយ ដោយលោកនិយាយខ្លីថាពិបាកណាស់ឲ្យតែតារា១ណាក៍ដូច១ណាដែរ មិនយូរអង្វែងទេ…។
នៅលើហ្វេសបុករបស់លោកលី វ៉ហេទ ក៍គ្មានបង្ហោះរូបកៀកកើយជាសុខ សោម៉ាវត្តី ថ្មីៗនេះដែរគឺមានតែរូបភាពចាស់ៗប៉ុណ្ណោះ ហើយវ៉ាហេទ បានចេញសារហាក់បង្ហាញគ្មានសញ្ញាផ្សះផ្សារស្នេហ៍ជាមួយវត្តី នោះទេតាមរយៈសំណេរថា”រឿងណាដែលនៅមានសង្ឃឹមកែប្រែកើត ត្រូវតែព្យាយាមមកប្រែ ប៉ុន្ដែរឿងខ្លះកែប្រែលែងកើត មានតែទម្លាក់វាចុះ ហើយបន្ដតំណើរទៅមុខទៀត”។ដោយឡែកវត្តី វិញក៍បានបញ្ចេញសារនៅលើហ្វេសបុកថា”កុំព្យាយាមតាមចាប់របស់ដែលមិនមែនជារបស់យើងអី ព្រោះខំចាប់ហើយ បើចាប់មិនបានក៍ឈឺចាប់បានហើយក៍ឈឺ ព្រោះយើងដឹងតាំងពីដំបូងហើយថាវាមិនមែនជាកម្មសិទ្ធិរបស់យើង តែយើងអាចមើលថែ និងស្រលាញ់វាពីចម្លាយបាន”។
អំឡុងពេលចំណងស្នេហាសុខ សោម៉ាវត្តី និងប្រុសក្មេងដើរដល់ទីបញ្ចប់នេះគេឃើញអ្នកមេម៉ាយកូន១ស្រងូតស្រងាត់ខ្លាំងណាស់ ហើយនាងច្រើនតែទៅដើរលេងលំហែកាយ៉ានៅមាត់ស្ទឹងតែម្នាក់ឯងព្រោះក្ដីបំណងប្រាថ្នារបស់នាងកាលពីខែតុលាឆ្នាំ២០២១ ដែលនាងចង់កាន់ដៃវ៉ាហេទ រហូតដល់ចាស់កោងខ្នងនោះត្រូវរលាយទៅវិញអស់រលីង ហើយរហូតមកដល់ពេលនេះទើបវត្តី ដឹងខ្លួនថានៅលើលោកនេះគ្មានអ្វីដែលទៀងទាត់ ឬគ្មានការជួបជុំណាដែលថាមិនបែកឡើយ។តាមព័តមានថាអំឡុងពេលដែលវត្តី កំពុងតែតុកស៊ិករឿងមិនអាចរក្សារចំណងស្នេងហាជាមួយសង្សារក្មេងពូកែទាត់បាល់នេះ ក៍មានប្រុសៗអ្នកមានទ្រព្យ,មន្រ្ដីធំៗមួយចំនួនចង់ចូលខ្លួនមកស្អំរបួសបេះដូងអ្នកមេម៉ាយរូបនេះ តែវត្តី ហាក់មិនចាប់អារម្មណ៍នោះទេ ខណៈដែលកន្លងមកនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពិតជាមានមន្រ្ដីធំៗ រួមទាំងបុរសក្នុងនិងក្រៅស្រុកធ្លាប់តាមស្នេហ៍មែន ។ប៉ុន្ដែបើនាងចង់បានប្ដីអ្នកធំ តើចាំបាច់នាងលែងអតីតប្ដីធ្វើអីទៅ ព្រោះថាពេលនេះប្ដីចាស់នាងក៍ជាមន្រ្ដីធំម្នាក់ដែរ។វត្តី ហាក់បង្ហាញអារម្មណ៍ឈឺចាប់ដែលនាងនិងអតីតស្វាមី ស្រលាញ់គ្នាជាង៥ឆ្នាំទើបរៀបការហើយនៅតែមិនអាចរក្សារស្នេហាបានធ្វើឲ្យនាងបាក់ទឹកចិត្ត តែពេលនេះចំណងស្នេហាជាមួយវ៉ាហេទ កំពុងតែផ្អែមល្ហែមសុខៗក៍ដល់ទីបញ្ចប់ទៀត។
គូរំលឹកថាសុខ សោម៉ាវត្តី បានរៀបការកាលពីឆ្នាំ២០១២ ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ ដែលជាកូនអតីតស្នងការរាជធានីភ្នំពេញលោកទូច ណារ័ត្ន ហើយបច្ចុប្បន្នលោកពេជ្រ ជាស្នងការរងខេត្តរតនគិរី នោះបានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។ពិធីការិនីសោម៉ាវត្តី ធ្លាប់ប្រាប់ថានៅពេលមានគូស្នេហ៍ថ្មីនាងមិនចង់រៀបការជាលើកទី២នោះទេ គឺចង់សាងស្នេហ៍ដោយលាក់លៀម តែពេលនេះគូឲ្យស្ដាយវត្តី បានរងវិបត្តិផ្លូវចិត្តម្ដងទៀតទៅហើយ ។យ៉ាងណាគេជឿរថារូបសម្រស់របស់នាងប្រាកដជាធ្វើឲ្យប្រុសមិនតិចទេរងចាំត្រងស្នេហ៍ហើយមិនយូឡើយ តារាកូន១នឹងបានជួបស្នេហាពិតដែលជាបុរសល្អជាងអតីតគូស្នេហ៍ជាមិនខាន៕