Thursday, October 24, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖ហាមសួររឿងបែកប្រុសក្មេង

សុខ សោម៉ាវត្តី ៖ហាមសួររឿងបែកប្រុសក្មេង

ភ្នំពេញ៖បើទោះជាមិត្តភក្ដិនិងតារាដែលស្និតស្នាលសុខ សោម៉ាវត្តី ចង់ដឹងពីដើមចមដែល​នាំឲ្យ​អ្នក​មេ​ម៉ាយ​កូន​១​រូប​​នេះ​​ចែក​ផ្លូវគ្នាជាមួយប្រុសក្មេងលី វ៉េហេទ យ៉ាងណាក៍វត្តី មិនចេញ​មុខ​បំ​ភ្លឺ​ដែរ​ដោយនាងនិយាយ​ថា​ហត់​នឿយ​​ណាស់ និងចង់រក្សារភាពស្ងប់ស្ងាត់​ អីចឹងហាម​សួរ​នាំ​រឿងមួយនេះ…។ដោយសារតែត្រូវសោម៉ាវត្តី ដាក់​បម្រាមរឿងកុំឲ្យសួរនាំនាងទាក់ទងការចែក​ផ្លូជាមួយ​ប្រុស​ស្នេហ៍លី វ៉ាហេទ នោះទើបធ្វើឲ្យម្នាក់ៗនៅស្ងៀម​ស្ងាត់ ហើយពួកម៉ាកនាងសឹង​គ្រប់គ្នាទាំង​អស់បានលើកទឹកចិត្តដល់នាងនិងកុំឲ្យវត្តី គិតច្រើនអី រហូតមានអ្នក​ខ្លះ​​និយាយធ្វើ​ឲ្យ​តារាកូន១បាន​សប្បា​យ​ចិត្តនិងមានក្ដីសង្ឃឹមឡើងវិញទៀតផងដូចជាថានាងស្អាត​ប៉ុណ្ណឹង​ដែរ​ទៅខ្វះអីប្រុសតាមស្រលាញ់។

  អ្នកយកព័តមានយើងបានទូរស័ព្ទទៅសុខ សោម៉ាវត្តី ជាច្រើនលើកច្រើនសារ តែតេ​ចូល​នាងមិនទទួលនោះទេ ទើបមិនអាចឲ្យនាងបំភ្លឺពីមូលហេតុរឿងបែក​បាក់ស្នេហ៍ប្រុស​ក្មេង​វ៉ាហេទ បាន​ឡើយ។យ៉ាងណាតាម​រយៈការ​បង្ហាញនៅលើបណ្ដាញសង្គមនោះគេឃើញវត្តី ច្រើនតែទៅលំ​ហែ​កាយ៉ាតែម្នាក់ៗឯងតាមមាត់​ស្ទឹងតែពេល​នេះ​នាងហាក់ឯកោបន្ដិចព្រោះ​គ្មានវ៉ាហេទ កៀក​កើយនិងកំដដូចមុន។នេះជាការជួបរឿង​ស្នេហាបរាជ័យជាលើក​ទី២​​រប​ស់​សោម៉ាវត្តី បន្ទាប់ពីនាងបានលែងប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ និងបាន​ពិសោធន៍​ស្នេហ៍ថ្មីអស់រយៈពេលជាង៥ឆ្នាំជាមួយកីឡាករបាល់ទាត់តែ​ទីបំផុតនៅតែមិនអាច​រក្សារចំណង​ស្នេហាឲ្យ​បានយូ​អ​ង្វែងដ៍ដដែល។ទោះជាវត្តី មិនទម្លាយមូលហេតុដែលនាងមិន​អាច​បន្ដ​ដឹកដៃ​លោកវ៉ា​ហេទ ទៅមុខទៀត​បាន​មែន ប៉ុន្ដែតាមព័តមានថាអ្នកមេម៉ាយសាច់សខ្ចី​រូបនេះ​មាន​ប្រុសអ្នក​មាន​តាមស្នេហាច្រើន ហេតុនេះហើយទើប​ធ្វើឲ្យវ៉ាហេទ មានចិត្តប្រចណ្ឌ​រហូតក្លាយ​ទៅជា​រឿង​ធំនិងឈានដល់ការបែកផ្លូវគ្នារៀងៗខ្លួនតែម្ដង។

 គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានភ្ជាប់ស្នេហ៍ជាមួយលោកលី វ៉ាហេទ កាលពីឆ្នាំ​២០​១៦ បន្ទាប់​ពីពួកគេ​បានថត​រឿងឲ្យផលិតកម្មRock រឿង”សិស្សប្អូនសំណព្វចិត្ត”ធ្វើឲ្យអ្នក​មេ​ម៉ាយ​កូន១ស្រួយដូងដុត និងកីឡាករខ្សែ​ការពា​រវ៉ាហេទ បង្កាត់ភ្លើងស្នេហាគ្នានៅក្រៅឆាក​ដែល​ចំណងស្នេហានេះមានចាស់ទុំទាំងសងខាងដឹងឭ។ភ្លើងស្នហា​ដំបូងវត្តី មានភាពកក់​ក្ដៅខ្លាំងណាស់​ចំ​ពោះ​លោកវ៉ាហេទ ដែលចូលខ្លួនមកស្អំរបួសបេះដូងនាងហើយស្រលាញ់​កូនស្រីនាងដូចកូន​គេបង្កើតដែរ តែដឹងអីស្រាប់តែឥឡូវរឿងដែលពិធីការិនីរូបនេះខ្លាច​បំផុត​គឺការជួបស្នេហាមិន​សមប្រកបសារជាថ្មីនោះ ឥឡូវស្រាប់តែរឿងនេះនាងមិនអាចគេចផុត​បាន​ឡើយ៕

RELATED ARTICLES