ភ្នំពេញ៖បើទោះជាមិត្តភក្ដិនិងតារាដែលស្និតស្នាលសុខ សោម៉ាវត្តី ចង់ដឹងពីដើមចមដែលនាំឲ្យអ្នកមេម៉ាយកូន១រូបនេះចែកផ្លូវគ្នាជាមួយប្រុសក្មេងលី វ៉េហេទ យ៉ាងណាក៍វត្តី មិនចេញមុខបំភ្លឺដែរដោយនាងនិយាយថាហត់នឿយណាស់ និងចង់រក្សារភាពស្ងប់ស្ងាត់ អីចឹងហាមសួរនាំរឿងមួយនេះ…។ដោយសារតែត្រូវសោម៉ាវត្តី ដាក់បម្រាមរឿងកុំឲ្យសួរនាំនាងទាក់ទងការចែកផ្លូជាមួយប្រុសស្នេហ៍លី វ៉ាហេទ នោះទើបធ្វើឲ្យម្នាក់ៗនៅស្ងៀមស្ងាត់ ហើយពួកម៉ាកនាងសឹងគ្រប់គ្នាទាំងអស់បានលើកទឹកចិត្តដល់នាងនិងកុំឲ្យវត្តី គិតច្រើនអី រហូតមានអ្នកខ្លះនិយាយធ្វើឲ្យតារាកូន១បានសប្បាយចិត្តនិងមានក្ដីសង្ឃឹមឡើងវិញទៀតផងដូចជាថានាងស្អាតប៉ុណ្ណឹងដែរទៅខ្វះអីប្រុសតាមស្រលាញ់។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅសុខ សោម៉ាវត្តី ជាច្រើនលើកច្រើនសារ តែតេចូលនាងមិនទទួលនោះទេ ទើបមិនអាចឲ្យនាងបំភ្លឺពីមូលហេតុរឿងបែកបាក់ស្នេហ៍ប្រុសក្មេងវ៉ាហេទ បានឡើយ។យ៉ាងណាតាមរយៈការបង្ហាញនៅលើបណ្ដាញសង្គមនោះគេឃើញវត្តី ច្រើនតែទៅលំហែកាយ៉ាតែម្នាក់ៗឯងតាមមាត់ស្ទឹងតែពេលនេះនាងហាក់ឯកោបន្ដិចព្រោះគ្មានវ៉ាហេទ កៀកកើយនិងកំដដូចមុន។នេះជាការជួបរឿងស្នេហាបរាជ័យជាលើកទី២របស់សោម៉ាវត្តី បន្ទាប់ពីនាងបានលែងប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ និងបានពិសោធន៍ស្នេហ៍ថ្មីអស់រយៈពេលជាង៥ឆ្នាំជាមួយកីឡាករបាល់ទាត់តែទីបំផុតនៅតែមិនអាចរក្សារចំណងស្នេហាឲ្យបានយូអង្វែងដ៍ដដែល។ទោះជាវត្តី មិនទម្លាយមូលហេតុដែលនាងមិនអាចបន្ដដឹកដៃលោកវ៉ាហេទ ទៅមុខទៀតបានមែន ប៉ុន្ដែតាមព័តមានថាអ្នកមេម៉ាយសាច់សខ្ចីរូបនេះមានប្រុសអ្នកមានតាមស្នេហាច្រើន ហេតុនេះហើយទើបធ្វើឲ្យវ៉ាហេទ មានចិត្តប្រចណ្ឌរហូតក្លាយទៅជារឿងធំនិងឈានដល់ការបែកផ្លូវគ្នារៀងៗខ្លួនតែម្ដង។
គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានភ្ជាប់ស្នេហ៍ជាមួយលោកលី វ៉ាហេទ កាលពីឆ្នាំ២០១៦ បន្ទាប់ពីពួកគេបានថតរឿងឲ្យផលិតកម្មRock រឿង”សិស្សប្អូនសំណព្វចិត្ត”ធ្វើឲ្យអ្នកមេម៉ាយកូន១ស្រួយដូងដុត និងកីឡាករខ្សែការពារវ៉ាហេទ បង្កាត់ភ្លើងស្នេហាគ្នានៅក្រៅឆាកដែលចំណងស្នេហានេះមានចាស់ទុំទាំងសងខាងដឹងឭ។ភ្លើងស្នហាដំបូងវត្តី មានភាពកក់ក្ដៅខ្លាំងណាស់ចំពោះលោកវ៉ាហេទ ដែលចូលខ្លួនមកស្អំរបួសបេះដូងនាងហើយស្រលាញ់កូនស្រីនាងដូចកូនគេបង្កើតដែរ តែដឹងអីស្រាប់តែឥឡូវរឿងដែលពិធីការិនីរូបនេះខ្លាចបំផុតគឺការជួបស្នេហាមិនសមប្រកបសារជាថ្មីនោះ ឥឡូវស្រាប់តែរឿងនេះនាងមិនអាចគេចផុតបានឡើយ៕