Sunday, November 24, 2024
Homeនយោបាយទឹកចូលត្រចៀក

ទឹកចូលត្រចៀក

ដោយ អាចារ្យថាំ

ទ្រឹស្តី “ទឹកចូលត្រចៀក យកទឹកចាក់” មានប្រសិទ្ធភាពណាស់ បើគេយកទៅ អនុវត្តដោយភាពប្រុងប្រយ័ត្ន ពាក់ព័ន្ធនឹងបញ្ហាអ្វីមួយ ពិបាកដោះស្រាយ នឹងបាន សម្រេចជាស្ថាពរ។

ក្មេងលេងទឹកបឹង ត្រពាំង ប្រឡូកប្រឡែងសាចទឹកដាក់គ្នា ច្បាស់ជាទឹកចូល ត្រចៀកមិនខានឡើយ។ ដើម្បីឱ្យទឹកចេញមកវិញ ក្មេងនោះត្រូវក្បង់ទឹកត្រពាំង ចាក់រន្ធត្រចៀកដែលទឹកចូលនោះ ដោយផ្អៀងក្បាលលោតទន្ទ្រាំដី ទះក្បាលផ្លាប់ៗ បានមួយស្របក់ ទើបផ្អៀងមកវិញ ធ្វើឱ្យទឹកទាំងថ្មីទាំងចាស់ ហូរចេញពីត្រចៀក ក្តៅឧណ្ហៗ បាត់ហ៊ឹងមួយរំពេច។ បើមិនចេះរបៀប “ទឹកចូលត្រចៀក យកទឹកចាក់” នេះទេ ទុកយូរទៅនឹងក្លាយជាអំបៅអំបែក ធុំក្លិនស្អុយមិនខានឡើយ។

យ៉ាងណាមិកញ រឿងរ៉ាវសង្គម ដែលអាជ្ញាធរមានសមត្ថកិច្ច មិនចេះរបៀប ដោះ បែរជាប្រើកំហឹងទល់កំហល់ បង្ក្រាបចាប់ដាក់គុក វាអត់ចំណេញអ្វីទេ តែបើ ប្រើល្បិច “ទឹកចូលត្រចៀក យកទឹកចាក់” មានប្រសិទ្ធភាពណាស់។

ករណីទំនាស់រឿងការងារ និងលុយកាក់នៅសណ្ឋាគារកាស៊ីណូ ណាហ្គាវើលដ៍ ដែលអូសបន្លាយពេលរាប់ខែនោះ បើចង់ឱ្យមានដំណោះស្រាយបានលឿន គួរ សមត្ថកិច្ច “ឈប់ប្រើវិធីក្តៅ” តទៅទៀត ព្រោះពិបាកយកភ្នែកមើលណាស់ ដែល កម្លាំងសន្តិសុខបុរស មាឌគ្រាក់ៗទៅព័ទ្ធចាប់ស្រីៗអ្នកតវ៉ា មានកម្លាំងទន់ខ្សោយ យកទៅញាត់គុក ឬទៅធ្វើកិច្ចសន្យានោះ លុះចេញមកវិញ តវ៉ាដដែល។

“នគរធំ” សូមជួយបង្ហាញផ្លូវដោយចំហ មិនខ្សឹបខ្សៀវនោះទេ គឺអាជ្ញាធរ ក៏ ដូចក្រុមហ៊ុន ត្រូវប្រើល្បិច “ទឹកចូលត្រចៀក យកទឹកចាក់” ទើបទឹកចូលត្រចៀក ក្តៅឧណ្ហៗនោះ វាហៀរចេញមក។ ធម្មតាលុយកាក់ រកបានដោយលំបាក ទោះបី ជាក្រុមហ៊ុន មានលុយរាប់រយលាន ក៏ “មិនចង់ឱ្យអ្នកតវ៉ានោះដែរ” គឺចង់តែឈ្នះ ក៏ក្លាយជាជម្លោះសង្គមរ៉ាំរ៉ៃ និងបង្កទៅជារឿងនយោបាយទៅវិញ។

ចង់ដោះស្រាយបញ្ហានេះ អាជ្ញាធរ ឬក្រុមហ៊ុន ត្រូវ “រើសមនុស្ស ដោយសម្ងាត់” ចេញពីក្រុមតវ៉ា ឱ្យចោទប្រកាន់អ្នកតវ៉ានោះ ទើបទម្លុះច្រកចេញឃើញ។

ករណីនារីម្នាក់ឈ្មោះ “ស្រីអូនណាហ្គា (រ្សយេ ៅនុ ណាងា) ផ្ញើលិខិតចំហ ចោទ ប្រកាន់កញ្ញាឈឹម ស៊ីថរ” ជា “កូនចៅលោកស្រីមួរ សុខហួរ” នោះ គឺក្លាយពីរឿង សង្គមទៅជានយោបាយ។ បើមានរឿងនយោបាយពេញបន្ទុក ធ្វើឱ្យមានការបង្ក្រាប តាមច្បាប់ ព្រោះលោកស្រីមួរ សុខហួរ “ជាប់បម្រាមនយោបាយ” បើឈឹម ស៊ីថរ ជាកូនអុកមែននោះ ចៀសផលវិបាកមិនរួច។

ចំណុចនេះ “គួរចៀសវាង” ព្រោះការតវ៉ានៅណាហ្គាវើលដ៍ ពាក់ព័ន្ធពីរឿង លុយ បើចេញនយោបាយ គេមិនសូវគាំទ្រ ដូច្នេះអាជ្ញាធរ និងក្រុមហ៊ុន ត្រូវ “ចាក់ ទឹកឱ្យចេញរឿងសង្គម” មិនមែនចេញជានយោបាយនោះទេ។

បើចង់ទប់ទល់ការតវ៉ាឱ្យស្ងប់រលត់ទៅ លុះត្រាតែមានមនុស្សធ្លាប់ចែកបៀ ឬធ្លាប់បក់ផ្លិតឱ្យអ្នកលេងល្បែង ចេញមុខនិយាយពីរឿងលុយ លៃយ៉ាងណាឱ្យមាន កិច្ចព្រមព្រៀងគ្នា។ បើទាញរឿងសង្គម ទៅជានយោបាយ មានសម រង្ស៊ី មួរ សុខហួរ អេង ឆៃអ៊ាង នៅពីក្រោយនោះ ធ្វើឱ្យជម្លោះកាន់តែធ្ងន់ទៅៗ។

“ទឹកចូលត្រចៀក យកទឹកចាក់” មានន័យថា រឿងសង្គម ចាក់ឱ្យចេញរឿង សង្គម មិនមែនចេញនយោបាយនោះទេ…”

RELATED ARTICLES