Tuesday, June 24, 2025
Homeសន្ដិសុខសង្គមបញ្ជូនក្រុមចោរឆក់ប្លន់សកម្ម ឡើងតុលាការ

បញ្ជូនក្រុមចោរឆក់ប្លន់សកម្ម ឡើងតុលាការ

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជូនខ្លួនក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួច ឆក់ ប្លន់ យ៉ាងសកម្ម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរ។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួចឆក់ប្លន់យ៉ាងសកម្មនៅភ្នំពេញ ត្រូវបានកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកអធិការរង ចុះបង្ក្រាបនិងឃាត់ខ្លួនបាន ៣នាក់ កាលពី

វេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវ ៥គ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

នគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ការចុះបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាលួច ឆក់ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញនេះ ដែលមានជនរងគ្រោះមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ រហូតមានការស៊ើបអង្កេត ឈានដល់ការឆ្មក់ចុះបង្ក្រាបតែម្តង។

ក្នុងនោះកម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ (ស្រី១) និងដកហូតវត្ថុតាង រួមមាន ស្លាកលេខម៉ូតូ មួយចំនួន និងមួកសុវត្ថិភាព មួយចំនួនផងដែរ។

ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES