Thursday, October 24, 2024
Homeតារាខ្មែរចិន្ដា-សោភា ៖ចិត្តអត់ដាច់ដូចគ្នា!

ចិន្ដា-សោភា ៖ចិត្តអត់ដាច់ដូចគ្នា!

ភ្នំពេញ៖ពិធីការិនីល្បីល្បាញអ្នកនាងយុគ ចិន្ដា និងតារាចម្រៀងសំនៀងផ្អែមមាស សុខសោភា ពេលនេះ​សុទ្ធ​តែ​មានគូស្នេហ៍រៀងៗខ្លួនដោយអ្នកនាងចិន្ដា ជ្រើសស្នេហ៍ថ្មី”ជួញជិត ប្រសើរ​ជាងជួញឆ្ងាយ” ខណៈដែល​សោភា វិញ​”ជួញឆ្ងាយ ប្រសើរជាងជូញជិត”។

យុគ ចិន្ដា ត្រូវបាន​ជំនួយការរបស់នាងលោកជីមមី បានបង្ហើបឲ្យដឹងថាតាមពិតពិធី​ការិនី​ជើង​ចាស់​រូបនេះត្រូវ​រៀប​​​ការនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ ជាមួយអ្នកជំនួញក្នុង​ស្រុក​ម្នាក់​ហើយការជួលសម្អាង​ការ​,ចុងភៅ និង​គ្រឿង​​ផ្កាផ្ញី​ទាំង​ឡាយគឺលោកជាអ្នករៀប​ចំទាំង​អស់​គឺនៅតែទីតាំង​និងកំណត់ថ្ងៃ​ជាក់​លាក់​​ប៉ុណ្ណោះ តែទីបំ​ផុត​អ្វីៗទាំងឡាយត្រូវបានលុប​ចោល​ទាំងអស់ទើបធ្វើ​ឲ្យអ្នកនាង​ចិន្ដា ខក​គម្រោង​ធ្វើជាកូន​ក្រមុំមែនទែន។ចំពោះ​ហេតុ​ផលដែលធ្វើឲ្យអ្នកនាងចិន្ដា មិនហ៊ាន​ប្រថុយ​រៀប​ការក្នុងវ័យជិត៥០ឆ្នាំទៅហើយនោះ​ត្រូវ​បានលោកជីមមី បញ្ជាក់ថាគ្មានហេតុ​ផល​ណា​ដែលមេ​(អ្នកនាងចិន្ដា)របស់លោកបារម្ភរឿង​កូវីដមិនទាន់ស្ងាត់​ទាំងស្រុង​នោះ​ឡើយ​ ​ព្រោះ​​ថា​ពិធីការិនីរូបនេះចង់ឲ្យអ្នកមកចូលរួមអាពាហ៍ ពិពាហ៍របស់នាងទាំងអស់សុទ្ធ​តែត្រ​ឡប់​ទៅវិញ​ដោយស្នាមញញឹមរីករាយដូចគ្នាមិន​មែន​ទៅ​ផ្ទះ​វិញខ្លាចនាំកូវីដទៅ​ជាមួយនោះ​ទេ។

 ដោយឡែកសម្រាប់មាស សុខសោភា វិញក៍មិនខុសពីអ្នកនាងយុគ ចិន្ដា ដែរព្រោះ​តាមព័ត​មានថាក្រោយ​រំ​សា​យ​មង្គលការឆ្នាំ២០២១ព្រោះតែកូវីដ នោះមានព័ត​មានថាតារា​ចម្រៀងរាម រូបនេះចង់រៀបការ​ជាចំហ​នៅ​ឆ្នាំ២០២២ តែពេលនេះចូលដល់​រដូវ​ធ្លាក់​ភ្លៀង​ទៅ​ហើយសោភា នៅតែចិត្តមិនដាច់ក្នុងការរៀបការឲ្យផ្អើល​មេឃដដែល។តាម​ប្រ​ភពបាន​ឲ្យ​ដឹង​ថាសុខសោភា ដឹងថាពេលនេះកូវីដថមថយ កាន់តែខ្លាំងហើយ ហេតុនេះ​បើនាង​ចង់​រៀប​ការ​​គឺគ្មានឧបស័ក្កនោះទេ គឺអាចធ្វើទៅរួច។តែរឿងដែលសោភា ត្រូវរារែកចិត្តនោះគឺ​មកពី​នាង​ខ្លាច​រៀបការជា​សារធាណៈទៅនាំឲ្យនាងប្រឈមការពិ​បាកស្ដារមុខមាត់ដូចតារា​មួយ​​ចំនួន​ដែលមានប្ដី ហេតុនេះ​ហើយបាន​ជា​នាង​នៅតែចិត្តមិនដាច់។ប៉ុន្ដែសោ​ភា ធ្លាប់​រៀបការមិន​បើកចំហដល់ទៅ២លើករួចមកហើយគឺកាលពីឆ្នាំ២០០៨ ធ្វើតាម​បែបគ្រិស្ដ​សាសនា​ដោយ​ចូលតែព្រះវិហារមួយនៅកាណាដា និងបំពាក់ជញ្ជៀនឲ្យគ្នា​ទៅ​វិញ​ទៅមក និង​កាលពី​ថ្ងៃទី​២៨ខែធ្នូឆ្នាំ២០០៩ នាងបានរៀបការស្រដៀងសែនព្រេន​ដែលធ្វើ​គម្រប់កិច្ចនៅខ្មែរ ។តែក្នុង​ថ្ងៃគម្រប់​ខួបអាពាហ៍ពិពាហ៍១២ឆ្នាំនា​ពេលកន្លងមកនេះ​សុខសោ​ភា ត្រូវបានFan  ជម្រុញ​ឲ្យនាងរៀបការធំដុំដូចឱក សុ​គន្ធ​កញ្ញា ទៅដើម្បីឲ្យសាក​សមជាមួយ​កិត្តិយសរបស់នាង​ទើប​ធ្វើឲ្យមានការលេចឭថាសោភា ចង់រៀបការនៅ​ឆ្នាំ២០២២ តែពេល​នេះ​ក៍ស្ងាត់ទៅវិញ។​សុខ​សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិន​ចង់រៀបការជា​ចំហនោះទេ តែនាងថាមិន​ពាក់ព័ន្ធរឿងការទៅនាងខ្លាចធ្លាក់ឡើយ ព្រោះថាបច្ចុប្បន្នអ្នកណាៗក៍ដឹង​ថា​នាងកំ​ពុងរស់​នៅមួយពីណាដែរ។

 ចំពោះអ្នកនាងយុគ ចិន្ដា វិញត្រូវបានលោកជីមមី ប្រាប់ដែរថានៅឆ្នាំ២០២២ នេះ​មង្គ​ល​ការ​របស់នាងមិនអាច​ប្រព្រឹត្តទៅបាននោះទេ តែនៅឆ្នាំ២០២៣ នឹងអាចធ្វើពិធីនោះបាន​មែនទែនហើយព្រោះថា​ឆ្នាំក្រោយគ្រប់​គ្នារំ​ពឹងថាកូវីដនឹងកាន់តែស្ងាត់ជាងនេះថែមទៀត។ជំនួយការអ្នកនាងយុគ ចិន្ដា រូបនោះថាបើសិនជាអ្នកនាងចិន្ដា ចង់រៀបការនៅ​ពេលណានោះ​គឺ​កម្មវិធី​នោះ​នៅតែ​ស្ថិតលើលោកជាអ្នកចាត់ចែងទាំងអស់។ដោយឡែកសម្រាប់​សុខសោភា វិញមាន​ព័ត​មានថានាងអាចប្ដូរចិត្តពីរឿងមិនចង់រៀបការចំហ មកជាក្លាហានរៀបការ​ជាសា​ធារណៈ​ដូច​នារី​ទាំងឡាយដើម្បីបញ្ចប់រាល់ព័តមានចរចាមអារ៉ាមផ្សេងៗនោះ​មកពីនាងចង់​យកកូន​ឲ្យបាន​ឆាប់ៗព្រោះ​អាយុ​កាន់តែច្រើនមិនអាចពន្យាពេលពពោះបានតទៅទៀតទេ ព្រោះខ្លាច​ប្រឈមគ្មានកូនអស់១ជីវិត៕

RELATED ARTICLES