ភ្នំពេញ៖ពិធីការិនីល្បីល្បាញអ្នកនាងយុគ ចិន្ដា និងតារាចម្រៀងសំនៀងផ្អែមមាស សុខសោភា ពេលនេះសុទ្ធតែមានគូស្នេហ៍រៀងៗខ្លួនដោយអ្នកនាងចិន្ដា ជ្រើសស្នេហ៍ថ្មី”ជួញជិត ប្រសើរជាងជួញឆ្ងាយ” ខណៈដែលសោភា វិញ”ជួញឆ្ងាយ ប្រសើរជាងជូញជិត”។


យុគ ចិន្ដា ត្រូវបានជំនួយការរបស់នាងលោកជីមមី បានបង្ហើបឲ្យដឹងថាតាមពិតពិធីការិនីជើងចាស់រូបនេះត្រូវរៀបការនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ ជាមួយអ្នកជំនួញក្នុងស្រុកម្នាក់ហើយការជួលសម្អាងការ,ចុងភៅ និងគ្រឿងផ្កាផ្ញីទាំងឡាយគឺលោកជាអ្នករៀបចំទាំងអស់គឺនៅតែទីតាំងនិងកំណត់ថ្ងៃជាក់លាក់ប៉ុណ្ណោះ តែទីបំផុតអ្វីៗទាំងឡាយត្រូវបានលុបចោលទាំងអស់ទើបធ្វើឲ្យអ្នកនាងចិន្ដា ខកគម្រោងធ្វើជាកូនក្រមុំមែនទែន។ចំពោះហេតុផលដែលធ្វើឲ្យអ្នកនាងចិន្ដា មិនហ៊ានប្រថុយរៀបការក្នុងវ័យជិត៥០ឆ្នាំទៅហើយនោះត្រូវបានលោកជីមមី បញ្ជាក់ថាគ្មានហេតុផលណាដែលមេ(អ្នកនាងចិន្ដា)របស់លោកបារម្ភរឿងកូវីដមិនទាន់ស្ងាត់ទាំងស្រុងនោះឡើយ ព្រោះថាពិធីការិនីរូបនេះចង់ឲ្យអ្នកមកចូលរួមអាពាហ៍ ពិពាហ៍របស់នាងទាំងអស់សុទ្ធតែត្រឡប់ទៅវិញដោយស្នាមញញឹមរីករាយដូចគ្នាមិនមែនទៅផ្ទះវិញខ្លាចនាំកូវីដទៅជាមួយនោះទេ។


ដោយឡែកសម្រាប់មាស សុខសោភា វិញក៍មិនខុសពីអ្នកនាងយុគ ចិន្ដា ដែរព្រោះតាមព័តមានថាក្រោយរំសាយមង្គលការឆ្នាំ២០២១ព្រោះតែកូវីដ នោះមានព័តមានថាតារាចម្រៀងរាម រូបនេះចង់រៀបការជាចំហនៅឆ្នាំ២០២២ តែពេលនេះចូលដល់រដូវធ្លាក់ភ្លៀងទៅហើយសោភា នៅតែចិត្តមិនដាច់ក្នុងការរៀបការឲ្យផ្អើលមេឃដដែល។តាមប្រភពបានឲ្យដឹងថាសុខសោភា ដឹងថាពេលនេះកូវីដថមថយ កាន់តែខ្លាំងហើយ ហេតុនេះបើនាងចង់រៀបការគឺគ្មានឧបស័ក្កនោះទេ គឺអាចធ្វើទៅរួច។តែរឿងដែលសោភា ត្រូវរារែកចិត្តនោះគឺមកពីនាងខ្លាចរៀបការជាសារធាណៈទៅនាំឲ្យនាងប្រឈមការពិបាកស្ដារមុខមាត់ដូចតារាមួយចំនួនដែលមានប្ដី ហេតុនេះហើយបានជានាងនៅតែចិត្តមិនដាច់។ប៉ុន្ដែសោភា ធ្លាប់រៀបការមិនបើកចំហដល់ទៅ២លើករួចមកហើយគឺកាលពីឆ្នាំ២០០៨ ធ្វើតាមបែបគ្រិស្ដសាសនាដោយចូលតែព្រះវិហារមួយនៅកាណាដា និងបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមក និងកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ នាងបានរៀបការស្រដៀងសែនព្រេនដែលធ្វើគម្រប់កិច្ចនៅខ្មែរ ។តែក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១២ឆ្នាំនាពេលកន្លងមកនេះសុខសោភា ត្រូវបានFan ជម្រុញឲ្យនាងរៀបការធំដុំដូចឱក សុគន្ធកញ្ញា ទៅដើម្បីឲ្យសាកសមជាមួយកិត្តិយសរបស់នាងទើបធ្វើឲ្យមានការលេចឭថាសោភា ចង់រៀបការនៅឆ្នាំ២០២២ តែពេលនេះក៍ស្ងាត់ទៅវិញ។សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនចង់រៀបការជាចំហនោះទេ តែនាងថាមិនពាក់ព័ន្ធរឿងការទៅនាងខ្លាចធ្លាក់ឡើយ ព្រោះថាបច្ចុប្បន្នអ្នកណាៗក៍ដឹងថានាងកំពុងរស់នៅមួយពីណាដែរ។

ចំពោះអ្នកនាងយុគ ចិន្ដា វិញត្រូវបានលោកជីមមី ប្រាប់ដែរថានៅឆ្នាំ២០២២ នេះមង្គលការរបស់នាងមិនអាចប្រព្រឹត្តទៅបាននោះទេ តែនៅឆ្នាំ២០២៣ នឹងអាចធ្វើពិធីនោះបានមែនទែនហើយព្រោះថាឆ្នាំក្រោយគ្រប់គ្នារំពឹងថាកូវីដនឹងកាន់តែស្ងាត់ជាងនេះថែមទៀត។ជំនួយការអ្នកនាងយុគ ចិន្ដា រូបនោះថាបើសិនជាអ្នកនាងចិន្ដា ចង់រៀបការនៅពេលណានោះគឺកម្មវិធីនោះនៅតែស្ថិតលើលោកជាអ្នកចាត់ចែងទាំងអស់។ដោយឡែកសម្រាប់សុខសោភា វិញមានព័តមានថានាងអាចប្ដូរចិត្តពីរឿងមិនចង់រៀបការចំហ មកជាក្លាហានរៀបការជាសាធារណៈដូចនារីទាំងឡាយដើម្បីបញ្ចប់រាល់ព័តមានចរចាមអារ៉ាមផ្សេងៗនោះមកពីនាងចង់យកកូនឲ្យបានឆាប់ៗព្រោះអាយុកាន់តែច្រើនមិនអាចពន្យាពេលពពោះបានតទៅទៀតទេ ព្រោះខ្លាចប្រឈមគ្មានកូនអស់១ជីវិត៕
