Thursday, October 24, 2024
Homeតារាខ្មែរស៊ុក សុភា ៖ប្រពន្ធកាន់តែជឿរជាក់

ស៊ុក សុភា ៖ប្រពន្ធកាន់តែជឿរជាក់

ភ្នំពេញ៖អតីតតារាសម្ដែងលោកស៊ុក សុភា បានកោសក់សាងផ្នួសសាមណេរ(នេន)​រយៈ​ពេល​ខ្លី​នៅវត្តមួយនៅ​ប្រទេសអូស្រា្ដលី ហើយត្រូវបានលោកសុភា អះអាងថាការទៅបួសនោះ​គឺចំ​ថ្ងៃកំណើត​របស់លោកទើប​សម្រេច​ចិត្តគ្រងស្បង់ចីពរ ដោយលោក​បានហៅ​ខ្លួនឯងថា​ជា​នេន​ទុំ ទៀត​ផង។​យ៉ាង​ណា​លោកសុភា មិនប្រាប់ថាបួស​មានរយៈពេលប៉ុន្មានថ្ងៃ​ហើយនៅវត្ត​ណា​នោះទេ  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែការ​សាងផ្នួសរបស់លោកនេះ​ត្រូវបានគេផ្សារភ្ជាប់ថា​អតីត​សង្សារអ្នកនាងចាន់ សុផានី រូបនេះចង់បង្ហាញទឹកចិត្តស្មោះសចំពោះភរិយាលោកអ្នកនាងហ្សារីណា បន្ទាប់ពី​ចំ​ណង​ស្នេ​ហាជួបរឿងរកាំ​រកូសមួយរយៈក៍វិលមករកភាពផ្អែមល្ហែមសារជាថ្មី។អ្នកខ្លះ​បានលើក​ឡើង​ថាលោក​សុ​ភា ដើរផ្លូវដូចលោកជា វិបុល ដែរព្រោះថាអំឡុងពេលដែលពិធីករ​រូបនេះ​មាន​បញ្ហា​ធំជា​មួយ​អ្នកនាងសុជាតិ គឺ​លោក​បានទៅសាងផ្នួសរយៈពេល១០ថ្ងៃដើម្បី​ឲ្យភរិយាជឿរ​ជាក់​​លើលោក​ដូចដើមវិញ ក្រោយលោកវិបុល ផ្ទុះ​រឿង​ស្នេហាជាមួយនាងចាន់ កែវនិមល ដែល​ធ្វើឲ្យសុជាតិ ដឹកចូលពេទ្យទាំងយប់ព្រោះឈឺចុក​ចាប់បេះដូង​ខ្លាំង​ពេក។

សូមបញ្ជាក់ថាកាលពីខែសីហាឆ្នាំ២០២១ លោកស៊ុក សុភា ធ្លាប់ត្រូវបានភរិយាកូន៥​អ្នក​នាង​ហ្សារីណា បានប្រ​កាសចែកផ្លូវស្នេហ៍ដោយមូលហេតុមកពីអតីតគូដណ្ដឹងខៀវ សុខា​រ៉ាវី រូបនេះមិនចេះបែងចែក​ឲ្យដាច់ស្រឡះ​រវា​ង​តួនាទី​ជាមួយក្រុមគ្រួសារនិងប្រពន្ធ​កូន។ដោយ​សារតែតុកស៊ិកខ្លាំងពេកទើបលោកសុភា បានមកសម្ងំនៅខ្មែរ​មួយរយៈកាលពីខែវិច្ឆិការ​ឆ្នាំ​២០២១ ហើយមិនយូប៉ុន្មានលោកសុភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហៅនេនទុំ ក៍បានវិលទៅអូស្រា្ដលីនិងត្រូវ​ត្រូវ​​គ្នា​​ជា​មួយ​ភរិយាដូចដើម ធ្វើឲ្យអ្នកតាមដានរឿងស្នេហាលោកចង់អស់ជំនឿរ​ព្រោះថាប្ដីប្រពន្ធ​១គូ​នេះ​ទោះជា​ឈ្លោះគ្នាខ្លាំងយ៉ាងណាក៍នៅតែអាចវិលមករកភាពផ្អែមល្ហែមវិញបានដែរ។

 ក្រៅពីស៊ុក សុភា តារាដែលកំពុងរស់នៅប្រទេសអូស្រ្ដាលីមានដូចជាលោកខៃ ប្រ​សិទ្ធ,ដាញ់ ម៉ូនីកា  ,ផូ មុនីពៅ​,អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើម។តាមព័តមានថា​ក្រោយលាចាកសិក្ខាបទ(សឹក)វិញលោកសុភា និង​ភរិយា​នឹងរៀបគម្រោងយកកូនទី៦ ដើម្បី​ឲ្យ​ចំណងស្នេហាកាន់តែរឹងមាំថែមទៀត ទើបនាំឲ្យមេម៉ាយៗ​នៅអូស្រា្ដ​លី​ដែល​រង​ចាំត្រង​យក​ស៊ុក សុភា ពេលលែងលះប្រពន្ធឲ្យដាច់ស្រាច់នោះខកចិត្តគ្រប់គ្នាព្រោះថាលោកសុភា នៅ​តែ​មិនដាច់​អាល័យ​ពីភរិយាសាច់សខ្ចីរបស់លោកអ្នកនាងហ្សារីណា ឡើយ៕

RELATED ARTICLES