Thursday, October 24, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖គេចបានដល់ពេលណាទៅ?

រ៉េត ស៊ូហ្សាណា ៖គេចបានដល់ពេលណាទៅ?

ភ្នំពេញ៖នៅក្នុងពិភពសិល្បៈឲ្យតែស្រីស្អាតៗប្រាកដជាពិបាកគេចផុតពីរឿងអាស្រូវស្នេហាបានណាស់ ព្រោះ​ពួក​គេជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ និងប្រុសមាន​ទ្រព្យ​ទាំងឡាយ ហេតុនេះ​ហើយ​ទើបមានតារាខ្លះកំពុងតែល្បីៗឡើងកូដ​បានតែបន្ដិចក៍បាត់​ខ្លួន​ទៅវិញ រហូតស្ងាត់ៗមានកូនធំៗទាំង​មិនដែល​បាន​ចូលរោង​ការក៍មានដែរ។ប៉ុន្ដែក្រឡេក​មើលស្រីស្រស់ធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា វិញរយៈពេលជាង​៤ឆ្នាំនៃការចាប់អាជីព​ជម្រៀងនៅហង្សមាសនេះទោះជានាងត្រូវ​បានគេចាត់ទុកថាមានរូបសម្រស់គូឲ្យក្នក់​ក្នាញ់​ជាងគេនៅផលិតកម្មធំនេះក្ដី តែតារាមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះនៅតែមិនទាន់​ជំពប់​រឿង​អា​ស្រូវ​ស្នេហា​ធ្ងន់​ធ្ងម្ដងណាឡើយ ដែលធ្វើឲ្យមានការលើកឡើងថាតើហ្សាណា នឹងអាច​គេច​រឿង​អាស្រូវស្នេហ៍បានជារៀង​រហូតឬយ៉ាងណា ព្រោះថាតាំងពីនាងលេងសិល្បៈមក​មាន​ប្រុសៗ​ព្យាយាមរាយអន្ទាក់ស្នេហ៍​លើនាងមិនតិច​នាក់​ឡើយ តែទីបំផុតពួកគេបាន​ត្រឹម​ដក​ថយទៅវិញ ព្រោះតែចូលមិនចុះ។

ការបរាជ័យពីសំណាក់ប្រុស​ៗ​ចូលចិត្តជះ​លុយលើស្រីស្អាត​ក្នុង​ការ​ស្ទួច​បេះដូងនាងហ្សាណា នោះគឺដោយសារ​តែតារាតូចតន់រូបនេះមិនជ្រួលជ្រើម​ការ​ដាក់​​​នុយ​លុយ ឡាន និងវីឡាររបស់អ្នកទាំងនោះឡើយ ខណៈដែល​ឪ​ពុក​ម្ដាយ​នាងតាម​ហ្សា​ណា ជាប់គ្រប់វិ​នាទីទាំងអស់ដែលសូម្បីតែ​ទូរស័ព្ទក៍ម្ដាយនាងលើកជំនួសដែរទើប​ធ្វើឲ្យ​បុរស​ចង់ជះលុយលេង​ស្នេហាកាត់​មក​លើនាងមិនអាចទៅរួច។យ៉ាងណាការដែលស៊ូហ្សាណា នៅតែ​អាចគេច​ពីអន្ទាក់ស្នេហ៍បាន​រហូត​ឬយ៉ាង​ណា​នោះ​គេមិនអាចសន្និដ្ឋាន​ទុកជា​មុនឡើយ ព្រោះថាត្រឹមវ័យ២៣ឆ្នាំ​នេះនាង​មានទ្រព្យមិនក្រោមកន្លះលាន​ដុល្លារ​នោះទេនេះគិតលើតែផ្ទះ២ល្វែង និងរថយន្ដទំនើបម៉ាកJeep Rubicon ដែលនាងបានទិញនៅឆ្នាំ២០២០ ដូចគ្នា។

 រ៉េត ស៊ូហ្សាណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វើឲ្យទីផ្សារចម្រៀងរបស់នាងលេចត្រដែតនៅ​ហង្សមាសតាម​រយៈការ​ទាក់ទាញលើ​រូប​សម្រស់របស់នាងច្រើនជាងសំនៀង ហើយនាងក៍ជាតារាដែលក្តាប់​បានទីផ្សារស្ពតពាណិជ្ជកម្មធំៗ​ជាច្រើន​ក្នុង​ដៃផងដែរ ទើបធ្វើឲ្យតារាសាច់សខ្ចីរូបនេះរកបាន​ប្រាក់​ចំណូលជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ។គេចាំបានថា​កាល​ពី​ពាក់កណ្ដាលឆ្នាំ២០២០ នាង​ហ្សាណា ក៍ធ្លាប់បង្ហាញសញ្ញាមានគូស្នេហ៍ដែរតាមរយៈការដឹកដៃ​ប្រុសម្នាក់តែ​នាង​​មិន​ហ៊ាន​បង្ហាញមុខប្រុសនោះទេ។អ្នកខ្លះថានាងហ្សាណា លេងស្ទីលមានគូស្នេហ៍ដោយ​មិន​បើកចំហ​នោះ​គឺដើម្បីបិតផ្លូវប្រុសៗទាំងឡាយដែលតាមរំខាននាង តែខ្លះទៀតសង្ស័យថានាង​កំពុង​តែសាងស្នេហ៍ដោយ​មិន​បើកចំហជាមួយប្រុសស្នេហ៍។គេចាំមើលថាតើម្ចាស់បេះរបស់នាងហ្សាណា ជា​ប្រុ​សនៅ​ក្នុង​ឬក្រៅសិល្បៈ?

RELATED ARTICLES