ភ្នំពេញ៖នៅក្នុងពិភពសិល្បៈឲ្យតែស្រីស្អាតៗប្រាកដជាពិបាកគេចផុតពីរឿងអាស្រូវស្នេហាបានណាស់ ព្រោះពួកគេជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ និងប្រុសមានទ្រព្យទាំងឡាយ ហេតុនេះហើយទើបមានតារាខ្លះកំពុងតែល្បីៗឡើងកូដបានតែបន្ដិចក៍បាត់ខ្លួនទៅវិញ រហូតស្ងាត់ៗមានកូនធំៗទាំងមិនដែលបានចូលរោងការក៍មានដែរ។ប៉ុន្ដែក្រឡេកមើលស្រីស្រស់ធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា វិញរយៈពេលជាង៤ឆ្នាំនៃការចាប់អាជីពជម្រៀងនៅហង្សមាសនេះទោះជានាងត្រូវបានគេចាត់ទុកថាមានរូបសម្រស់គូឲ្យក្នក់ក្នាញ់ជាងគេនៅផលិតកម្មធំនេះក្ដី តែតារាមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះនៅតែមិនទាន់ជំពប់រឿងអាស្រូវស្នេហាធ្ងន់ធ្ងម្ដងណាឡើយ ដែលធ្វើឲ្យមានការលើកឡើងថាតើហ្សាណា នឹងអាចគេចរឿងអាស្រូវស្នេហ៍បានជារៀងរហូតឬយ៉ាងណា ព្រោះថាតាំងពីនាងលេងសិល្បៈមកមានប្រុសៗព្យាយាមរាយអន្ទាក់ស្នេហ៍លើនាងមិនតិចនាក់ឡើយ តែទីបំផុតពួកគេបានត្រឹមដកថយទៅវិញ ព្រោះតែចូលមិនចុះ។


ការបរាជ័យពីសំណាក់ប្រុសៗចូលចិត្តជះលុយលើស្រីស្អាតក្នុងការស្ទួចបេះដូងនាងហ្សាណា នោះគឺដោយសារតែតារាតូចតន់រូបនេះមិនជ្រួលជ្រើមការដាក់នុយលុយ ឡាន និងវីឡាររបស់អ្នកទាំងនោះឡើយ ខណៈដែលឪពុកម្ដាយនាងតាមហ្សាណា ជាប់គ្រប់វិនាទីទាំងអស់ដែលសូម្បីតែទូរស័ព្ទក៍ម្ដាយនាងលើកជំនួសដែរទើបធ្វើឲ្យបុរសចង់ជះលុយលេងស្នេហាកាត់មកលើនាងមិនអាចទៅរួច។យ៉ាងណាការដែលស៊ូហ្សាណា នៅតែអាចគេចពីអន្ទាក់ស្នេហ៍បានរហូតឬយ៉ាងណានោះគេមិនអាចសន្និដ្ឋានទុកជាមុនឡើយ ព្រោះថាត្រឹមវ័យ២៣ឆ្នាំនេះនាងមានទ្រព្យមិនក្រោមកន្លះលានដុល្លារនោះទេនេះគិតលើតែផ្ទះ២ល្វែង និងរថយន្ដទំនើបម៉ាកJeep Rubicon ដែលនាងបានទិញនៅឆ្នាំ២០២០ ដូចគ្នា។


រ៉េត ស៊ូហ្សាណា បានធ្វើឲ្យទីផ្សារចម្រៀងរបស់នាងលេចត្រដែតនៅហង្សមាសតាមរយៈការទាក់ទាញលើរូបសម្រស់របស់នាងច្រើនជាងសំនៀង ហើយនាងក៍ជាតារាដែលក្តាប់បានទីផ្សារស្ពតពាណិជ្ជកម្មធំៗជាច្រើនក្នុងដៃផងដែរ ទើបធ្វើឲ្យតារាសាច់សខ្ចីរូបនេះរកបានប្រាក់ចំណូលជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ។គេចាំបានថាកាលពីពាក់កណ្ដាលឆ្នាំ២០២០ នាងហ្សាណា ក៍ធ្លាប់បង្ហាញសញ្ញាមានគូស្នេហ៍ដែរតាមរយៈការដឹកដៃប្រុសម្នាក់តែនាងមិនហ៊ានបង្ហាញមុខប្រុសនោះទេ។អ្នកខ្លះថានាងហ្សាណា លេងស្ទីលមានគូស្នេហ៍ដោយមិនបើកចំហនោះគឺដើម្បីបិតផ្លូវប្រុសៗទាំងឡាយដែលតាមរំខាននាង តែខ្លះទៀតសង្ស័យថានាងកំពុងតែសាងស្នេហ៍ដោយមិនបើកចំហជាមួយប្រុសស្នេហ៍។គេចាំមើលថាតើម្ចាស់បេះរបស់នាងហ្សាណា ជាប្រុសនៅក្នុងឬក្រៅសិល្បៈ?

