Thursday, November 28, 2024
Homeព្រឹត្តិការណ៍សង្គមក្រសួងសុខាភិបាល ហាមឃាត់ការលក់ផលិតផលបំប៉នសុខភាពអត់ច្បាប់

ក្រសួងសុខាភិបាល ហាមឃាត់ការលក់ផលិតផលបំប៉នសុខភាពអត់ច្បាប់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព SHEEP PLACENTA COMPLEX និង GOLDEN ALASKA SEA FISH OIL ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គម ហ្វេសប៊ុក មានគណនីឈ្មោះ ១-USvita Shopping ២-USvita កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ ១-SHEEP PLACENTA COMPLEX្ប ២-GOLDEN ALASKA DEEP SEA FISH OIL និងផលិតផលបំប៉នសុខភាពមួយចំនួនទៀត គ្មាន

លេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យលក់ ការចរាចរផលិតផលបំប៉នសុខភាពក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋ មុន

នឹងទិញឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើ មានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ២-ផ្នែកខាងក្រោម មានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ជឿការផ្សព្វផ្សាយផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំងនេះជាបន្តទៀត ព្រោះផលិតផលទាំងនេះ មិនអាចធានាបាននូវគុណភាព និងអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទៀតផង។

ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកាទាំងអស់ខាងលើជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយឬផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាទាំងអស់ខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាទាំងអស់ខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 012 355 161, 012 904 385, 012 983 334, 017 606 670, 017 866 760, 012 562 446 ៕

RELATED ARTICLES