Thursday, October 24, 2024
Homeតារាខ្មែរមាស សុខសោភា ៖មិនទាន់ចេញច្រកទី២

មាស សុខសោភា ៖មិនទាន់ចេញច្រកទី២

ភ្នំពេញ៖តារាចម្រៀងរាម មាស សុខសោភា ដែលនៅតែមិនទាន់អាចធ្វើព្យុះភ្លៀងសាជាថ្មី​ព្រោះ​បទចម្រៀង​នាង​ចុងក្រោយហាក់នៅទ្រឹងរយៈពេលជាង១ឆ្នាំក្រោយនាងប្ដូរផលិតកម្មនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ទាន់រៀបគម្រោងបើកចេញ​ច្រក​​ទី២​ដើម្បីវាយលុកទីផ្សារចម្រៀងសារជាថ្មីតាមរយៈ​ការដំ​ណើរ​​​ការផលិតកម្មផ្ទាល់ខ្លួន​Camtrax ដែលគ្រប់គ្រងដោយ​ស្វាមី​នាងលោកអ៊ឹត រ៉ាដា និងបង​ប្រុសនាងលោកមាស សុខ​រតនៈ នោះទេ ទើបធ្វើឲ្យការរំពឹងតែ​បទចម្រៀង​ចេ​ញ​​តែមួយច្រក​នៅរាម នោះហាក់អត់ទាន់ដូច​ការរំពឹង​របស់តារាចម្រៀងសំនៀងផ្អែមរូបនេះរំពឹងទុកឡើយ។ យ៉ាងណាមាស សុខសោភា រឹតតែ​ផ្ដល់ទំនុកចិត្តចំពោះរាម​ តទៅទៀត​តាមរយៈ​ការចុះកុង​ត្រា​ថ្មី​នៅទ្រនុំនេះ​ធ្វើឲ្យ​បណ្ដារផលិត​កម្មមួយចំនួនទៀតដូចជាហង្សមាស ,Galaxy និងថោនជា​ដើម​ដែលរងចាំត្រងយកនាងនោះ​ខកចិត្ត ខណៈដែលនៅឆ្នាំ២០២២ នេះសោភា បានដាក់​គោលការណ៍សំខាន់ថានឹងប្រជែង​ទីផ្សារបទ​ចម្រៀង​ឲ្យខ្លាំងក្លា​សារជាថ្មី​ឡើងវិញ បន្ទាប់​ពី​Fan នាងមួយចំនួនបានលើកឡើងថានាងទៅ​ផលិ​តកម្មថ្មីមិនសូវលេច​ធ្លោដូចទ្រនុំ​ចាស់​នោះ​។អ្វីដែលគូរឲ្យកត់សម្គាល់ទោះជាសុខសោភា អះអាងថានាងនឹងធ្វើឲ្យកក្រើកសារជាថ្មី​នៅ​រាម ក៍​ដោ​យប៉ុន្ដែអ្នកជំនាញសិល្បៈ​បានលើក​ឡើង​​ថាសុខសោភា នឹងគ្មាន​បទចម្រៀង​ណា​ប្រជែងជាមួយហង្សមាស និង​Galaxy នោះទេ ព្រោះថារាម ផលិតបទចម្រៀងបែបព័ណសំបុរ​ខ្លួនឯង មិនសំដៅគោលការណ៍វាយលុក​ចម្រៀង​លើយុវវ័យដូចផលិតកម្មដ៍ទៃទៀតឡើយ។

  Composer ម្នាក់បានឲ្យដឹងថាក្នុងករណីដែលមាស សុខសោភា ច្រៀង​ឆ្នាំ​ទី​២នៅរាម ហើយ​​នៅតែ មិនមាន​បទ​ផ្ទុះខ្លាំងដូចមុនទៀត នោះលោកជឿរជាក់ថាសោភា នឹងចេញច្រក​ទី២​មកវិញពោលគឺបើកផលិតកម្មCamtrax ឲ្យតំណើរការជាថ្មីព្រោះលោកជឿរថាសោភា ​​​​​​​​​​​​​​​​​​​​​​​​​​​ចង់​ប្រកួតប្រជែងបទចម្រៀងជាមួយតារាល្បីៗ​មិនមែនចង់នៅដាច់​ដោយឡែកពីគេតែម្នាក់ឯងនោះទេ។គ្រូភ្លេងរូបនោះថាបងប្រុសសោភា ក៍មិនខុសពីបងប្រុសសិរីមន្ដ និងវីរៈយុទ្ធ  ដែរគឺ​មានវិធី​ក្នុងការធ្វើឲ្យប្អូនគេឡើង ប៉ុន្ដែលោកយល់ថាម៉ារយៈចុងក្រោយនេះសុខសោភា មិន​ទាន់មានបទ​ល្បី​ៗ​មកវិញព្រោះតែនាងជាប់ដៃរកស៊ីជាមួយថៅកែរាម ច្រើនជាងគិតលើ​ចម្រៀង​។

 មាស សុខសោភា បានលូកដៃកាន់តែជ្រៅក្នុងការធ្វើជំនួញតាម​រយៈការកស៊ីធំជា​មួយ​ថៅ​កែ ទើបនាងបានប្ដូរ​មុខ​មាត់ថ្មីគឺធ្វើជំនួញ៥០ ច្រៀង៥០ អីចឹងគេជឿរថាសោភា ទោះជា​ប្រឈមភាពស្ងប់ស្ងាត់ជាងនេះឬបទ​ចម្រៀង​របស់នាងលែងសូវមានគេយកទៅប្រលងក្នុងកម្មវិធីប្រលងចម្រៀងធំៗក៍នាងនៅតែបន្ដឈជើងនៅរាម មិនរត់​ចោលថៅកែឡើយ៕

RELATED ARTICLES