ភ្នំពេញ៖តារាចម្រៀងរាម មាស សុខសោភា ដែលនៅតែមិនទាន់អាចធ្វើព្យុះភ្លៀងសាជាថ្មីព្រោះបទចម្រៀងនាងចុងក្រោយហាក់នៅទ្រឹងរយៈពេលជាង១ឆ្នាំក្រោយនាងប្ដូរផលិតកម្មនេះមិនទាន់រៀបគម្រោងបើកចេញច្រកទី២ដើម្បីវាយលុកទីផ្សារចម្រៀងសារជាថ្មីតាមរយៈការដំណើរការផលិតកម្មផ្ទាល់ខ្លួនCamtrax ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ នោះទេ ទើបធ្វើឲ្យការរំពឹងតែបទចម្រៀងចេញតែមួយច្រកនៅរាម នោះហាក់អត់ទាន់ដូចការរំពឹងរបស់តារាចម្រៀងសំនៀងផ្អែមរូបនេះរំពឹងទុកឡើយ។ យ៉ាងណាមាស សុខសោភា រឹតតែផ្ដល់ទំនុកចិត្តចំពោះរាម តទៅទៀតតាមរយៈការចុះកុងត្រាថ្មីនៅទ្រនុំនេះធ្វើឲ្យបណ្ដារផលិតកម្មមួយចំនួនទៀតដូចជាហង្សមាស ,Galaxy និងថោនជាដើមដែលរងចាំត្រងយកនាងនោះខកចិត្ត ខណៈដែលនៅឆ្នាំ២០២២ នេះសោភា បានដាក់គោលការណ៍សំខាន់ថានឹងប្រជែងទីផ្សារបទចម្រៀងឲ្យខ្លាំងក្លាសារជាថ្មីឡើងវិញ បន្ទាប់ពីFan នាងមួយចំនួនបានលើកឡើងថានាងទៅផលិតកម្មថ្មីមិនសូវលេចធ្លោដូចទ្រនុំចាស់នោះ។អ្វីដែលគូរឲ្យកត់សម្គាល់ទោះជាសុខសោភា អះអាងថានាងនឹងធ្វើឲ្យកក្រើកសារជាថ្មីនៅរាម ក៍ដោយប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាសុខសោភា នឹងគ្មានបទចម្រៀងណាប្រជែងជាមួយហង្សមាស និងGalaxy នោះទេ ព្រោះថារាម ផលិតបទចម្រៀងបែបព័ណសំបុរខ្លួនឯង មិនសំដៅគោលការណ៍វាយលុកចម្រៀងលើយុវវ័យដូចផលិតកម្មដ៍ទៃទៀតឡើយ។
Composer ម្នាក់បានឲ្យដឹងថាក្នុងករណីដែលមាស សុខសោភា ច្រៀងឆ្នាំទី២នៅរាម ហើយនៅតែ មិនមានបទផ្ទុះខ្លាំងដូចមុនទៀត នោះលោកជឿរជាក់ថាសោភា នឹងចេញច្រកទី២មកវិញពោលគឺបើកផលិតកម្មCamtrax ឲ្យតំណើរការជាថ្មីព្រោះលោកជឿរថាសោភា ចង់ប្រកួតប្រជែងបទចម្រៀងជាមួយតារាល្បីៗមិនមែនចង់នៅដាច់ដោយឡែកពីគេតែម្នាក់ឯងនោះទេ។គ្រូភ្លេងរូបនោះថាបងប្រុសសោភា ក៍មិនខុសពីបងប្រុសសិរីមន្ដ និងវីរៈយុទ្ធ ដែរគឺមានវិធីក្នុងការធ្វើឲ្យប្អូនគេឡើង ប៉ុន្ដែលោកយល់ថាម៉ារយៈចុងក្រោយនេះសុខសោភា មិនទាន់មានបទល្បីៗមកវិញព្រោះតែនាងជាប់ដៃរកស៊ីជាមួយថៅកែរាម ច្រើនជាងគិតលើចម្រៀង។
មាស សុខសោភា បានលូកដៃកាន់តែជ្រៅក្នុងការធ្វើជំនួញតាមរយៈការកស៊ីធំជាមួយថៅកែ ទើបនាងបានប្ដូរមុខមាត់ថ្មីគឺធ្វើជំនួញ៥០ ច្រៀង៥០ អីចឹងគេជឿរថាសោភា ទោះជាប្រឈមភាពស្ងប់ស្ងាត់ជាងនេះឬបទចម្រៀងរបស់នាងលែងសូវមានគេយកទៅប្រលងក្នុងកម្មវិធីប្រលងចម្រៀងធំៗក៍នាងនៅតែបន្ដឈជើងនៅរាម មិនរត់ចោលថៅកែឡើយ៕