ភ្នំពេញ៖កូនក្រមុំលោកហួ ឡាវី កញ្ញាវី ឌីណែត នៅតែបន្ដបង្ហាញខ្លួនតាមបណ្ដារឆាកតន្រ្ដីទាំងនៅហង្សមាសនិងក្រៅផលិតកម្មនេះជាបន្ដបន្ទាប់ក្រោយនាងបានអះអាងកាលពីពាក់កណ្ដាលខែមករាឆ្នាំ២០២២ ថានឹងឈប់ពីអាជីពចម្រៀង។នេះគឺជាការប្ដូរចិត្តជាថ្មីរបស់ឌីណែត គឺដូចការអះអាងរបស់លោកហួ ឡាវី នាពេលកន្លងមកដែលថាលោកមិនជឿរថាកូនស្រីបោះបង់អាជីពចម្រៀងកណ្ដាលទីនោះ។យ៉ាងណាគេមើលឃើញថាការបន្ដឈជើងក្នុងអាជីពសិល្បៈតទៅទៀតរបស់ឌីណែត គឺក្រោយពីនាងបានស្ងប់ស្ងាត់រឿងដែលគេសង្ស័យថានាងក្លាយទៅជាជំទាវ ក្រោយតារារួមទ្រនុំនាងឈិន ម៉ានិច្ច បានចូលទៅខមិនជុំវិញឌីណែត លែងចង់ច្រៀងថាជាជំទាវនោះ។ប៉ុន្ដែរឿងស្នេហារបស់ឌីណែត ជាមួយបុរសម្នាក់ដែលនាងព្យាយាមបិតបាំងមុខសង្សារកាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះពេលនេះបានស្ងប់ស្ងាត់ទៅវិញហើយជាហេតុធ្វើឲ្យគេសង្ស័យថាពួកគេបានដើរដល់ផ្លូវបំបែកទើបឌីណែត តុកស៊ិចនិងអារម្មណ៍ច្របូកច្របល់រហូតចង់បោះបង់អាជីពចម្រៀងកណ្ដាលផ្លូវ។


សូមបញ្ជាក់ថាវី ឌីណែត ម្ចាស់ពានI Am A Singer Cambodia រដូវកាលទី២ត្រូវបានមហាជនមើលឃើញថានាងមានសម្ថភាពខ្ពស់ជាងគេក្នុងចំណោមតារាចម្រៀងវ័យក្មេងរបស់ហង្សមាសព្រោះឌីណែត ច្រៀងបានតុងខ្ពស់ៗ ហើយសម្លេងនាងអាចប្រើបានគ្រប់ទម្រង់។តែបើតាមសកម្មភាពជាក់ស្ដែងពេលនេះនៅហង្សមាសនាងរ៉េត ស៊ូហ្សាណា បែជាត្រូវប៉ាន់ទីផ្សារចម្រៀងនិងស្ពតជាងគេទៅវិញ ខណៈដែលឌីណែត នៅតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងក្រោយម្ដាយនាងអ្នកស្រីងួន សុផាន់នី ទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ។ឌីណែត ធ្លាប់ប្រាប់អ្នកព័តមានយើងទាំងក្រៀមក្រំថាក្រោយជាកូវីដជាច្រើនខែមកនេះបច្ចុប្បន្នស្ថានភាពសុខភាពរបស់នាងល្អដូចដើមវិញហើយ តែរឿងដែលនាងបារម្ភខ្លាំងនោះគឺនាងកើតជំងឺពកក ជាច្រើនឆ្នាំហើយរយៈពេលចុងក្រោយជំងឺមួយនេះកាន់តែធ្វើទុក្ខដល់នាងខ្លាំងណាស់រហូតគ្រូពេទ្យជំនាញតម្រូវឲ្យនាងលេបថ្នាំអស់១ជីវិតទៀតផង។ឌីណែត ថាបន្ទាប់ពីមានជំងឺនេះនាងពិតជាមានការពិបាកក្នុងការប្រើប្រាស់សម្លេងឲ្យខ្លាំងដូចដើម ហេតុនេះហើយវាពិតជារំខានដល់អាជីពសិល្បៈរបស់នាងខ្លាំងមែន។


យ៉ាងណាតាមរយៈការលេចមុខតាមឆាកតន្រ្ដីទាំងឡាយនៅរយៈពេលចុងក្រោយនេះគេឃើញកូនស្រីលោកហួ ឡាវី រូបនេះនៅតែមានទឹមដមក្រអួនក្រអៅហើយFan របស់នាងបានរីករាយក្រោយពីស្រីស្រស់បន្ដច្រៀងរាំដូចដើមឡើងវិញ បន្ទាប់ពីបាត់មុខពីឆាកតន្រ្ដីអស់មួយរយៈធំ៕

