Thursday, October 24, 2024
Homeតារាខ្មែរវី ឌីណែត ៖ប្ដូរចិត្តក្រោយស្ងាត់រឿងធ្វើជំទាវ

វី ឌីណែត ៖ប្ដូរចិត្តក្រោយស្ងាត់រឿងធ្វើជំទាវ

ភ្នំពេញ៖កូនក្រមុំលោកហួ ឡាវី កញ្ញាវី ឌីណែត នៅតែបន្ដបង្ហាញខ្លួនតាមបណ្ដារឆាកតន្រ្ដីទាំង​នៅហង្សមាស​និងក្រៅផលិតកម្មនេះជាបន្ដបន្ទាប់ក្រោយនាងបានអះអាងកាលពីពាក់កណ្ដាលខែមករាឆ្នាំ២០២២ ថានឹង​ឈប់​ពីអាជីពចម្រៀង។នេះគឺជាការប្ដូរចិត្តជាថ្មីរបស់ឌីណែត គឺ​ដូច​ការអះអាងរបស់លោកហួ ឡាវី នាពេលកន្លង​មក​ដែល​ថាលោកមិនជឿរថាកូនស្រី​បោះ​បង់អាជីពចម្រៀងកណ្ដាលទីនោះ។យ៉ាងណាគេមើលឃើញថា​ការបន្ដ​ឈ​ជើងក្នុងអាជីពសិល្បៈតទៅទៀតរបស់ឌីណែត គឺក្រោយពីនាងបានស្ងប់ស្ងាត់រឿងដែល​គេសង្ស័យថានាង​ក្លាយ​ទៅជា​ជំទាវ ក្រោយតារារួមទ្រនុំនាងឈិន ម៉ានិច្ច បានចូលទៅខមិនជុំវិញឌីណែត លែង​ចង់​ច្រៀង​ថាជាជំទាវ​នោះ​​។ប៉ុន្ដែរឿងស្នេហារបស់ឌីណែត ជាមួយ​បុរស​ម្នាក់ដែលនាងព្យា​យាម​បិត​​បាំងមុខសង្សារកាលពីពាក់​កណ្ដា​លឆ្នាំ២០២០ នោះពេលនេះបាន​ស្ងប់ស្ងាត់ទៅវិញហើយ​ជាហេតុធ្វើឲ្យគេសង្ស័យថាពួកគេបានដើរ​ដល់​ផ្លូវ​បំបែក​ទើបឌីណែត តុកស៊ិចនិង​អារម្មណ៍​ច្រ​បូកច្របល់រហូតចង់បោះបង់អាជីពចម្រៀងកណ្ដាលផ្លូវ។

 សូមបញ្ជាក់ថាវី ឌីណែត ម្ចាស់ពានI Am A Singer Cambodia រដូវកាលទី២ត្រូវបាន​មហាជន​មើលឃើញថា​នាង​មានសម្ថភាពខ្ពស់​ជាងគេក្នុងចំណោមតារាចម្រៀងវ័យក្មេង​របស់​ហង្សមាសព្រោះឌីណែត ច្រៀង​បានតុង​ខ្ពស់ៗ ហើយសម្លេងនាងអាចប្រើបានគ្រប់ទម្រង់​។តែ​បើតាម​សកម្មភាពជាក់ស្ដែង​ពេលនេះនៅ​ហង្សមាស​នាង​រ៉េត ស៊ូ​ហ្សាណា បែជាត្រូវប៉ាន់ទីផ្សារ​ចម្រៀងនិង​ស្ពតជាងគេទៅវិញ ខណៈដែលឌីណែត នៅតែ​មានវិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ង​ក្រោយ​ម្ដាយ​នាង​អ្នកស្រី​ងួន សុផាន់នី ទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយសារតែ​ជំ​ងឺ​​កូ​វីដ។ឌីណែត ធ្លាប់ប្រាប់អ្នកព័តមានយើងទាំងក្រៀមក្រំថាក្រោយ​ជាកូវីដជាច្រើនខែមក​នេះ​​បច្ចុប្បន្នស្ថានភាពសុខ​ភាព​របស់នាងល្អដូចដើមវិញហើយ តែរឿងដែល​នាងបារម្ភខ្លាំង​នោះ​​គឺនាងកើតជំងឺពកក ជាច្រើនឆ្នាំហើយរយៈ​ពេលចុងក្រោយជំងឺមួយ​នេះកាន់តែធ្វើ​ទុក្ខ​ដល់​នាង​ខ្លាំងណាស់រហូតគ្រូពេទ្យជំនាញតម្រូវឲ្យនាង​លេបថ្នាំអស់១​ជីវិតទៀតផង។ឌីណែត ថាបន្ទាប់ពីមានជំងឺនេះនាងពិតជាមានការពិបាកក្នុងការ​ប្រើប្រាស់សម្លេងឲ្យ​ខ្លាំងដូច​ដើម ហេតុ​​នេះ​ហើយវាពិតជារំខានដល់អាជីពសិល្បៈរបស់នាងខ្លាំងមែន។

  យ៉ាងណាតាមរយៈការលេចមុខតាមឆាកតន្រ្ដីទាំងឡាយនៅរយៈពេលចុងក្រោយនេះ​គេឃើញកូនស្រីលោកហួ ឡាវី រូបនេះនៅតែមានទឹមដមក្រអួនក្រអៅហើយFan របស់​នាង​បាន​រីករាយក្រោយពីស្រីស្រស់បន្ដច្រៀងរាំ​ដូច​ដើម​ឡើងវិញ បន្ទាប់ពីបាត់មុខពីឆាកតន្រ្ដី​អស់មួយរយៈធំ៕

RELATED ARTICLES