ភ្នំពេញ៖អ៊ីវ៉ា បានចាប់អាជីពចម្រៀងរយៈពេលជាង១០ឆ្នាំមកហើយដែលនៅឆ្នាំ២០២២ នេះនាងមានអាយុ២៩ឆ្នាំពោលគឺនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ ស្រីស្រស់រូបនេះដល់វេលាដែលត្រូវរៀបការប្ដីហើយព្រោះស្រីនាថ ធ្លាប់ធ្វើការតាំងចិត្តថាមិនទុកភាពនៅលីវឲ្យលើសពីអាយុ៣០ឆ្នាំនោះទេ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់ទោះជាពេលនេះអ៊ីវ៉ា មានការតុបតែងខ្លួនកាន់តែប្លែកទៅៗមែន តែនាងនៅតែរក្សារសម្រស់ពីធម្មជាតិ១០០%ទាំងអស់ដែលគ្មានការវះកាត់ផ្នែកណាមួយនោះទេ។នេះបើតាមសម្ដីអ៊ីវ៉ា ផ្ទាល់និងឪពុករបស់នាងលោកអ៊ូវ៉ាវ ធ្លាប់អះអាងប្រាប់អ្នកយកព័តមានយើង។ចំពោះស្រីនាថ នាងយល់ថាការកែសម្រស់មិនមែនជាចំណូលចិត្តនិងបំណងរបស់នាង ស្របពេលដែលលោកវ៉ាវ ថាមិនដែលធ្វើការហាមឃាត់កូនស្រីមិនឲ្យកែកុនសម្ផស្សនោះទេ តែកូនស្រីរបស់លោកដឹងខ្លួនឯងតែម្ដងថារបស់ដែលបានមកពីសប្បនិម្មិតមិនដូចរបស់ពីធម្មជាតិឡើយ។លោកវ៉ាវ ហៅចន្ថា ថាទោះជាកូនស្រីសំណព្វចិត្តរបស់លោកមិនមែនជាស្រីស្អាតឥតខ្ចោះមែន តែនាងពិតជាមិនទាន់បានកែកុននៅផ្នែកណា១មែន គិតរហូតមកដល់ពេលនេះ។


អ៊ីវ៉ា ដែលមិនទាន់ប៉ៈពាល់ជាមួយចុងកាំបិតនេះនាងធ្លាប់ប៉ៈរឿងស្នេហាជាមួយលោក”ប”ដែលជាថៅកែក្លឹបនិងហាងបញ្ចាំនៅក្រុងសៀមរាបតែចំណងស្នេហាខុសវ័យនេះបានរលត់ទៅវិញកាលពីឆ្នាំ២០១៣ ដោយពេលនេះគ្មានសញ្ញានៃការផ្សះផ្សារស្នេហ៍ជាថ្មីឡើយ។ក្រោយទំនេរបេះដូងជាង៨ឆ្នាំនេះអ៊ីវ៉ា បានបង្ហាញភាពស្និតស្នេហ៍ជាមួយប្អូនលោកមាស សាលី គឺតារាចម្រៀងវេហាស៍ រហូតធ្វើឲ្យគេសង្ស័យថាពួកគេមានទំនាក់ទំនងស្នេហាគ្នានៅក្រៅឆាកទៀតផង។


តែស្រីនាថ បានប្រាប់អ្នកយកព័តមានយើងថាមិនអាចទៅរួចឡើយ ព្រោះថានាងស្គាល់ប្អូនលោកសាលី តាំងពីមុនបុរសនេះចូលសាន់ដេម្លេះ។ដើម្បីជម្រះមន្ទិលស្នេហ៍ប្អូនលោកសាលី ស្រីស្រស់អ៊ីវ៉ា ថែមទាំងប្រកាសជាសារធារណៈថាអនាគតស្វាមីរបស់នាងគឺជាអ្នកធ្វើការពាក់ព័ន្ធជាមួយវិស័យកីឡារ មិនមែនជាមនុស្សក្នុងរង្វង់សិល្បៈនោះទេ។ការវាចាបែបនេះរបស់អ៊ីវ៉ា ធ្វើឲ្យលោកវេហាស៍ មិនក្វល់នោះទេ គឺនៅតែបន្ដបង្ហាញភាពស្និតស្នាលជាមួយស្រីស្អាតរូបនេះដូចមុនដដែល ស្របពេលដែលអ៊ីវ៉ា វិញទោះជាFan ស្នើរសុំឲ្យនាងបង្ហាញមុខគូស្នេហ៍ដែលធ្វើការផ្នែកខាងកីឡារនោះយ៉ាងណាក៍នាងមិនព្រមបញ្ចេញ អត្តសញ្ញាណគូស្នេហ៍ឲ្យគេស្គាល់ឡើយ៕

