Thursday, October 24, 2024
Homeតារាខ្មែរអ៊ីវ៉ា វ័យ២៩ឆ្នាំ ៖នៅតែខ្លាចចុងកាំបិត

អ៊ីវ៉ា វ័យ២៩ឆ្នាំ ៖នៅតែខ្លាចចុងកាំបិត

ភ្នំពេញ៖អ៊ីវ៉ា បានចាប់អាជីពចម្រៀងរយៈពេលជាង១០ឆ្នាំមកហើយដែលនៅឆ្នាំ២០២២ នេះ​នាង​​មានអាយុ២៩ឆ្នាំ​ពោលគឺនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ ស្រីស្រស់រូបនេះដល់វេលាដែល​ត្រូវរៀបការប្ដីហើយព្រោះស្រីនាថ ធ្លាប់​ធ្វើការតាំងចិត្តថាមិនទុកភាពនៅលីវឲ្យលើសពី​អាយុ​៣០​ឆ្នាំនោះទេ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់​ទោះជា​ពេល​នេះអ៊ីវ៉ា មានការតុបតែងខ្លួនកាន់​តែ​ប្លែកទៅៗមែន តែនាងនៅតែរក្សារសម្រស់ពីធម្មជាតិ១០០%ទាំងអស់ដែល​គ្មានការវះកាត់​ផ្នែក​ណាមួយនោះទេ។នេះបើតាមសម្ដីអ៊ីវ៉ា ផ្ទាល់និងឪពុករបស់នាងលោកអ៊ូវ៉ាវ ធ្លាប់អះអាង​ប្រាប់​អ្នកយកព័តមានយើង។ចំពោះស្រីនាថ នាងយល់ថាការកែសម្រស់មិនមែនជាចំណូល​ចិត្ត​និងបំណងរបស់នាង ស្របពេលដែលលោកវ៉ាវ ថាមិនដែលធ្វើការហាមឃាត់កូនស្រីមិន​ឲ្យកែកុនសម្ផស្សនោះទេ តែកូនស្រីរបស់​លោកដឹងខ្លួនឯងតែម្ដងថារបស់ដែល​បានមកពី​សប្ប​និម្មិតមិនដូចរបស់ពីធម្មជាតិឡើយ។លោកវ៉ាវ ហៅចន្ថា ថាទោះជាកូនស្រីសំណព្វ​ចិត្ត​របស់លោកមិនមែនជាស្រីស្អាតឥតខ្ចោះមែន តែនាងពិតជាមិនទាន់​បានកែកុននៅ​ផ្នែក​​ណា១​មែន គិតរហូតមកដល់ពេលនេះ។

 អ៊ីវ៉ា ដែលមិនទាន់ប៉ៈពាល់ជាមួយចុងកាំបិតនេះនាងធ្លាប់ប៉ៈ​រឿងស្នេហាជាមួយលោក​”ប”ដែល​ជាថៅកែក្លឹបនិង​ហាងបញ្ចាំនៅក្រុងសៀមរាបតែចំណង​ស្នេហាខុសវ័យនេះបានរលត់​ទៅ​វិញ​កាលពីឆ្នាំ២០១៣ ដោយពេលនេះ​គ្មាន​សញ្ញានៃការផ្សះផ្សារស្នេហ៍​ជាថ្មីឡើយ។​ក្រោ​យ​​​​ទំនេរបេះដូងជាង៨ឆ្នាំនេះអ៊ីវ៉ា បានបង្ហាញភាពស្និត​ស្នេហ៍​ជាមួយប្អូនលោកមាស សាលី គឺតារាចម្រៀងវេហាស៍ រហូតធ្វើឲ្យគេសង្ស័យថាពួកគេមានទំនាក់ទំនងស្នេហាគ្នា​នៅក្រៅឆាក​ទៀតផង។

តែស្រីនាថ បានប្រាប់អ្នកយកព័តមានយើងថាមិនអាចទៅរួចឡើយ ព្រោះថានាង​ស្គាល់​ប្អូនលោកសាលី តាំងពី​មុន​បុរសនេះចូលសាន់ដេម្លេះ។ដើម្បីជម្រះ​មន្ទិលស្នេហ៍ប្អូន​លោ​ក​សាលី ស្រីស្រស់អ៊ីវ៉ា ថែមទាំងប្រកាស​ជាសារ​ធារណៈថាអនាគតស្វាមី​របស់នាងគឺជាអ្នកធ្វើ​ការ​ពាក់ព័ន្ធ​ជាមួយវិស័យកីឡារ មិនមែន​ជាមនុស្សក្នុងរង្វង់សិល្បៈ​នោះ​ទេ។ការវា​ចាបែបនេះ​របស់​​អ៊ីវ៉ា ធ្វើឲ្យលោកវេហាស៍ មិនក្វល់នោះទេ គឺនៅតែបន្ដ​បង្ហាញភាពស្និតស្នាល​ជា​មួយស្រី​ស្អាត​រូបនេះដូចមុនដដែល ស្របពេលដែលអ៊ីវ៉ា វិញទោះជាFan ស្នើរសុំឲ្យនាង​បង្ហាញមុខ​គូ​ស្នេហ៍​ដែល​ធ្វើ​ការ​ផ្នែកខាងកីឡារនោះយ៉ាងណាក៍នាងមិនព្រមបញ្ចេញ អត្តសញ្ញាណគូ​ស្នេហ៍​​ឲ្យគេ​ស្គាល់​ឡើយ៕

RELATED ARTICLES